រថយន្ត Porsche Macan ប្រភេទ SUV ជំនាន់​ថ្មី នឹង​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ទាំង​អស់​
ដោយ​ ៖ Ti | 10 ខែមុន SHARE

 

នៅក្នុងស្រុកខ្មែរយើង រថយន្តម៉ាក Porsche ម៉ូឌែល Macan បានកំពុងចរាចរណ៍ នៅតាមដងផ្លូវជាច្រើន ទៅតាមឆ្នាំ នៃការផលិតរបស់រថយន្ត ទាំងនោះ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Porsche បានប្រកាសជា សាធរណៈឲ្យអតិថិជន ក៏ដូចជាអ្នកគាំទ្រ រថយន្តរបស់ខ្លួន ពិសេសពពួក SUV ឲ្យបានដឹងថា ម៉ូឌែl Macan ជំនាន់ថ្មីរបស់ខ្លួន និងផ្ដាច់ខ្លួនថ្មី លែងប្រើប្រាស់ ម៉ាស៊ីនសាំង និងម៉ាស៊ូតតទៅទៀតហើយ។

យោងតាមប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹងថារថយន្ត SUV ម៉ូឌែល Macan ជំនាន់ថ្មី នឹងចាប់ផ្ដើម ផលិតនៅរោងចក្រ ដែលមានទីតាំងស្ថិតទី ប្រជុំជន Leipzig នៅក្នុងប្រទេសអាឡឺម៉ង់ ដែលជារោងចក្រ ផលិតម៉ូឌែលផ្សេងៗទៀតរបស់ Porsche ផងដែរ។ ការមកដល់នៃ Macan ជំនាន់ថ្មីនេះ គឺជាការដើរតាមផ្លូវ នៃម៉ូឌែល Tycan ដែលបានផ្ដាច់ខ្លួនមុនគេ ហើយក្រុមហ៊ុន Porsche រំពឹងទុកថាដល់ឆ្នាំ 2025 រថយន្តស៊េរីថ្មីៗ របស់ខ្លួនយ៉ាងហោចណាស់ក៏ 50% ដែរ ដែលនឹងប្រើប្រាស់ ម៉ាស៊ីនអគ្គិសនីទាំងអស់ ដោយទុក 50% ផ្សេងទៀត បន្តប្រើប្រាស់ម៉ាស៊ីនសាំង និងម៉ាស៊ុតដដែល តែក៏ត្រៀមផ្ដាច់ខ្លួន ជាបន្តបន្ទាប់ដែរ។

សម្រាប់ Porsche Macan ជំនាន់ថ្មីនេះ វានឹងបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ ដោយក្នុងនោះ មានម៉ូទ័រកម្លាំង 800 volt ដូចទៅនឹងម៉ូឌែល Taycan ដែរ មានន័យថា ទោះបីជាម៉ាស៊ីននេះ មិនប្រើសាំងក៏ដោយ តែវាមានល្បឿនលឿន ថែមទាំងអាចសាកថ្ម បានរហ័សតាមមុខងារ Super-High-Speed Charging ដោយប្រើប្រាស់ ឧបករណ៍សាកកម្លាំង 350kW។ ក្នុងនោះក្រុមហ៊ុន Porsche ក៏ប្រាប់ឲ្យដឹងផងដែរថា ការសាកថ្មនេះ 4 នាទី អាចឲ្យរថយន្ត Macan ធ្វើដំណើរបានរយៈចម្ងាយដល់ទៅ 95 គឺឡូម៉ែត្រ ដោយម្ចាស់របស់វា មិនចាំបាច់ព្រួយបារម្មណ៍ រឿងសាកថ្មយូរនោះឡើយ តែដើម្បីទទួលបាន ល្បឿនសាកលឿនបែបនេះ គឺត្រូវសាកនៅស្ថានីយ៍ ដែលមានអាជ្ញាបណ្ណ ត្រឹមត្រូវទើបបាន ហើយប្រទេសអត់មាន មិនមានជាទីផ្សារ របស់រថយន្តនេះឡើយ។

ជុំវិញការមកដល់នៃរថយន្តទំនើប ប្រើប្រាស់អគ្គិសនីសុទ្ធ Porsche Macan នេះ នៅមិនទាន់បង្ហាញ អំពីការកែប្រែរូបរាងខាងក្រៅ ខាងក្នុង ឬបច្ចេកវិទ្យាថ្មី របស់វានៅឡើយទេ ដោយម៉ូឌែល SUV ប្រើប្រាស់ម៉ាស៊ីនអគ្គិសនី សុទ្ធគឺម៉ូឌែល Tycan ត្រៀមនឹងមកដល់ទីផ្សារ នាឆ្នាំ 2019 នេះ ហើយសម្រាប់ Macan អាចនឹងមកដល់ ចុងឆ្នាំ ឬឆ្នាំ 2020។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង