តើ​អ្នក​នឹង​ទិញ​យក​មក​ប្រើ​ប្រាស់​នោះ​ទេ បើ​សិន​ជា​ស្មាត​ហ្វូន​នោះ អាច​បត់​ធ្វើ​ជា​នាឡិកា​ឆ្លាត​វៃ​បាន?​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

បើសិនជាស្ដាប់ទៅគឺពិតជាចំណេញមែន ទិញត្រឹមតែស្មាតហ្វូនប៉ុណ្ណោះ ហើយអាចបត់អេក្រង់បាន ឲ្យក្លាយទៅជានាឡិកាឆ្លាតវៃ យកមកពាក់នៅលើដៃ វិញបានថែមទៀតផង ក៏ប៉ុន្ដែតើអាចងាយស្រួល ដូចទៅនឹងការគិតដែរឬទេ? ដោយទាំងអស់នេះ គឺជាប៉ាតង់ថ្មីៗ បញ្ចេញដោយក្រុមហ៊ុន TCL ដែលភាគច្រើនត្រូវ បានស្គាល់អំពីការ ផលិតផ្ទាំងអេក្រង់, ស្មាតហ្វូន និងថែមទាំងទូរទស្សន៍ផងដែរ ក៏មានគំនិតរបស់ខ្លួនឯងផ្ទាល់ ក្នុងការដាក់បង្ហាញអំពីការឌីហ្សាញទាំង 5 ផ្សេងៗគ្នាអំពី ស្មាតហ្វូនអេក្រង់បត់របស់ខ្លួន នាពេលអនាគត ខាងមុខនេះផងដែរ។

 

 

ការឌីហ្សាញនៃរូបរាងរបស់ ស្មាតហ្វូនអេក្រង់បត់ចំនួនទាំង 4 ដំបូងវិញ គឺមានការរចនាម៉ូដ ស្រដៀងគ្នាទៅនឹង
គម្រូស្មាតហ្វូនអេក្រង់បត់ ពីមុនៗរួចមកហើយ ក៏ប៉ុន្ដែចំនួនរូបរាង ឌីហ្សាញនៃប៉ាតង់ចុងក្រោយវិញ ហាក់បីដូចជាមាន លក្ខណៈខុសប្លែក ពីក្រុមហ៊ុនដទៃទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ ធ្វើការបត់អេក្រង់នៃ ផ្នែកខាងលើ និងផ្នែកខាងក្រោម ដើម្បីឲ្យក្លាយជារូបរាង នាឡិកាឆ្លាតវៃ យកមកពាក់នៅលើ កដៃបានថែមទៀតផង។ ដូចនឹងបានប្រាប់នៅ ផ្នែកខាងលើអញ្ចឹងដែរ ប៉ាតង់អំពីស្មាតហ្វូន អេក្រង់បត់ទាំង 4 នៅក្នុងចំណាមនេះ គឺមានលក្ខណៈជាការ បត់ធម្មតាតែប៉ុណ្ណោះ ដែលបានប្រទះឃើញជាច្រើនខែ ឬក៏អាចដល់ឆ្នាំទៅហើយ ដោយទូរសព្ទនោះមើល ទៅដូចជាមានផ្នែកពីរភ្ជាប់ ហើយខ្លះអាចបត់ជាលក្ខណៈចូលបាន និងខ្លះទៀតអាចបត់ ជាលក្ខណៈចេញទៅវិញផងដែរ។

 

ចំណែកឯការឌីហ្សាញ ចុងក្រោយគេបង្អស់វិញ ទើបបង្ហាញអំពីចំណុចដែល គួរឲ្យចាប់អារម្មណ៍ ដោយស្មាតហ្វូននេះ នឹងមានតួខ្លួនខ្ពស់ ហើយចំណុចតែអាចបត់ បាននឹងមានពីរផងដែរ ដែលស្ថិតមាននៅផ្នែកខាងលើ និងផ្នែកខាងក្រោម ដើម្បីឲ្យអាចបត់ពាក់ ទៅលើ កដៃបានថែមទៀតផង។

 

 

សរុបមក ទោះបីជាប៉ាតង់នេះ គឺជាគំនិតមួយដ៏ល្អក៏ដោយ ប៉ុន្ដែស្មាតហ្វូនអេក្រង់បត់នេះ នឹងអាចមានទម្ងន់ធ្ងន់ ដូចទៅស្មាតហ្វូនធម្មតា ឬក៏អាចជាធ្ងន់ជាង ដូច្នេះនៅពេលដែលយក មកពាក់នៅលើកដៃ នោះនឹងមិនមានភាព ងាយស្រួលដូចការគិតនោះឡើយ។ ហើយចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ គិតយ៉ាងណាដែរ ចំពោះស្មាតហ្វូនអេក្រង់បត់ ដែលមានលក្ខណៈ ពិសេសដូចនេះ?

 

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង