ភាព​ខុស​គ្នា​រវាង​ស៊ីម​កាត​ធម្មតា និង eSIM​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

ដល់ចំនុចលម្អិតហើយ ដែលយើងត្រូវដឹងពីអ្វី ហៅថា SIM card ដែលយើងប្រើប្រាស់ រាល់ថ្ងៃនេះ និង eSIM ជា បច្ចេកវិទ្យាដំបូង ដែល iPad Pro និងឧបករណ៍មួយចំនួន​ ជំនាន់ក្រោយយកមកប្រើប្រាស់។ SIM មាន ពាក្យពេញ Subscriber Identity Module ដែលខ្មែរ យើងហៅថា ស៊ីម និងមិនខុសគ្នា ពីការហៅជា ភាសា អង់គ្លេសទេ។ 

បន្តទៀតថា វាជាបន្ទះជ័រតូចមួយ មានបង្កប់ឈីប និងដាក់ញាត់ជាមួយទូរសព្ទ ដើម្បីអាចស្គាល់ និងចាប់សេវាទូរសព្ទ ដើម្បីទំនាក់ទំនងគ្នា ទៅវិញមក ហើយ ការវិវឌ្ឍន៍របស់ ស៊ីមកាត ចាប់ពីដំបូង Full-size (FF), Mini (2FF), Micro (3FF) និង Nano (4FF) ដែលគិតចាប់តាំងពី ស៊ីមកាតទំហំធំ រហូតមកដល់ ទំហំប៉ុនឈីប។

 

ចូលមកដល់ eSIM វិញ តួនាទីរបស់គឺមិនខុសពីស៊ីមកាតធម្មតាទេ ដែលវាមានតួនាទី ភ្ជាប់ ជាមួយស្មាតហ្វូន ដើម្បីអាចឲ្យស្មាតហ្វូន ចាប់យកសេវា ទូរសព្ទបាន និងអាចទំនាក់ទំនងគ្នា ទៅវិញទៅមកបាន តែវាគ្មានរូបរាង នោះទេ គឺគេបានបំពាក់ឈីប វានៅជាប់ ស្មាតហ្វូនតែម្តង មិនអាចដោះចេញ ចូលបានទេ រីឯការ ប្រើប្រាស់វិញ យើងអាចទំនាក់ទំនង ទៅកាន់ក្រុមហ៊ុន ទូរសព្ទណាមួយ ដើម្បីភ្ជាប់យកលេខ ដូចទៅនឹងស៊ីមកាត ធម្មតាដែរ ហើយពេលដែលយើង ចង់ប្តូរប្រព័ន្ធទូរសព្ទ ផ្សេងនោះ អាចទៅផ្តាច់ និងភ្ជាប់លេខមួយ ផ្សេងទៀតបាន តែភាគច្រើន នៅស្រុកគេ ប្រព័ន្ធទូរសព្ទនីមួយៗ មានប្រូម៉ូសិនល្អៗ ផ្តល់តម្លៃពិសេស ដល់អ្នកប្រើប្រាស់ អាចខលឆ្លង ប្រព័ន្ធគ្នាបាន ដោយមិនចំណាយ ប្រាក់ច្រើន មិនដូចក្នុងស្រុក យើងឡើយ គឺក្រុមហ៊ុន ទាំងនោះ ប្រៀបបានដូចជា សហការគ្នាទៅវិញទៅមក។ អញ្ចឹងដូច្នេះ អ្នកប្រើប្រាស់ លេខទូរសព្ទ ណាមួយហើយ មិនងាយដូរ ផ្តេសផ្តាស នោះទេ។

 

ការប្រើប្រាស់ eSIM នេះ មានភាពងាយស្រួលច្រើន ដោយអ្នកប្រើប្រាស់ អាចរក្សាបរិស្ថានបាន មិនចំណាយលើ ជ័រដើម្បីផលិតស៊ីមកាត មិនពិបាកដោះចេញ ចូលដោយ ប្រើម្ជុល ចាក់ស៊ីមទេ តែបច្ចេកវិទ្យានេះ នៅមិនទាន់ ទូលំទូលាយ នៅឡើយ នៅពេលនេះ។ ដូចនេះហើយត្រូវចាំ បន្តទៀត ដោយមិនយូរទេ eSIM ក៏មានវត្តមាន នៅស្រុកយើងផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង