Apple បញ្ចេញ​វីដេអូថ្មី​បង្ហាញ​លើ 5 ចំនុច​ដែល iPad Pro ជំនាន់​ថ្មី​អាច​ជំនួស​កុំព្យូទ័រ​បាន!​
ដោយ​ ៖ Sunny | 1 ឆ្នាំមុន SHARE

 

កាលពីរាត្រីថ្ងៃទី 30 ចុងខែតុលា កន្លងទៅនេះ Apple បានធ្វើការបញ្ចេញថេប្លេតជំនាន់ថ្មីរបស់ពួកគេ ចំនួន 2 ម៉ូឌែល គឺ iPad Pro ទំហំ 11 អ៊ីញ និង iPad Pro 12.9 (ស៊េរីឆ្នាំ 2018) ជាមួយការផ្លាស់ប្តូររចនាបថរូបរាងថ្មី បន្ថែមរសជាតិនៃភាពទាន់សម័យ ដែល​ធ្វើ​អោយ​គ្រប់គ្នាបានឃើញហើយ ទប់ចិត្តមិនស្រលាញ់មិនបាន។ ជាការពិតណាស់ iPad Pro លើកនេះ ត្រូវបានកាត់បន្ថយកម្រាស់ អោយនៅសល់ស្តើងបំផុតត្រឹម 5.9 មីលីម៉ែត្រប៉ុណ្ណោះ ឯវ័ន្ធព័ន្ធជុំវិញ គឺមានការចនាដូចទៅនឹងវ័ន្ធនៅលើទូរសព្ទស៊េរី iPhone 5 អញ្ចឹង សូម្បីតែនៅផ្ទៃខ្នងខាងក្រោយ ក៏មានការឈូសស្មើ ដូចគ្នា ជាពិសេសនោះ វ័ន្ធរបស់វា ក៏មានធាតុឆក់ជាមួយ Apple Pencil ផងដែរ។

សម្រាប់ពេលវេលាថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញវីដេអូខ្លីមួយ លើ Channel YouTube របស់ពួកគេ ដោយបង្ហាញ​ហេតុផល 5 ចំនុច ដែល iPad Pro ជំនាន់ចុងក្រោយនេះ អាចជំនួសកុំព្យូទ័រ របស់អ្នកបាន។ ចំពោះហេតុផលទាំងនោះ រួមមាន

 

•    សមត្ថភាពនៃការប្រើប្រាស់លើអេក្រង់ដឹតច្បាស់ត្រជាក់ភ្នែក, ប៉ះបញ្ជាបានលឿន រួមជាមួយកម្លាំងម៉ាស៊ីនខ្លាំង អាចរត់កម្មវិធី ឬហ្គេមក្រាហ្វិចធំៗ ដោយគ្មានបញ្ហា

•    ទទួលបានអត្ថប្រយោជន៍ច្រើន៖ អាចស្កេនបាន, កាមេរ៉ាច្បាស់, កត់ត្រាបានរហ័ស, អាច Edit វីដេអូបែប Cinema បាន មិនចាំបាច់​ទាញកម្មវិធីក្រៅ, អាចលេងឧបករតន្ត្រីបាន និងអាចភ្ជាប់ Keyboard ដូចកុំព្យូទ័រដែរ

•    អាចយកតាមខ្លួន ទៅគ្រប់ទីកន្លែង អាចភ្ជាប់ការប្រើប្រាស់អ៊ីនធើណេត តាមរយៈស៊ីម និងងាយស្រួលរកកន្លែងសាកថ្ម និង​មាន​ថាមពល​ថ្មកាន់បានយូរផងដែរ

•    រាល់ការប្រើប្រាស់ គឺមានភាពងាយស្រូលច្រើន ព្រោះម្រាមដៃរបស់អ្នក មានតួនាទីសំខាន់ សម្រាប់បញ្ជា ដោយមិនត្រូវការ Mouse

•    លើសពីម្រាមដៃ Apple Pencil រឹតតែមានអនុភាព សម្រាប់ការប្រើលើកម្មវិធីជាច្រើន និងងាយស្រួលយកទៅតាម ព្រោះតែវា​មាន​ធាតុឆក់ជាមួយ iPad Pro ជំនាន់ថ្មីនេះ

 

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោម៖
 

 



 

អញ្ចឹង សម្រាប់វីដេអូខ្លីមួយនេះគឺ Apple បង្កើតមកក្នុងគោលបំណងបង្ហាញពីចំនុចល្អៗ ដែលប្រិយមិត្តទាំងអស់គួរតែដឹងពី iPad Pro ជំនាន់ថ្មី ដែលវាមានលក្ខណៈពិសេស និងប្រសើរជាងកុំព្យូទ័រមួយចំនួន ផងដែរ។ សូមបញ្ជាក់បន្តិចថា iPad Pro ទំហំ 11 អ៊ីញ និង iPad Pro 12.9 (ស៊េរីឆ្នាំ 2018) គឺមានវត្តមាននៅលើទីផ្សារប្រទេសយើងហើយ ដោយអ្នកអាចស្វែងរកទិញ នៅតាមបណ្តា​ហាង​លក់ទូរសព្ទធំនានា ដែលនៅជិតអ្នកបាន។

ដោយ​ ៖ Apple
អត្ថបទទាក់ទង