ការ​ប្រគុំ​តន្ដ្រី Huawei Nova3i មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ប្រិយ​មិត្ត​យ៉ាង​ច្រើន​កុះករ!​
ដោយ​ ៖ Phearum | 1 ឆ្នាំមុន SHARE

 

កាលពីយប់ថ្ងៃទី ១៥ កញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Huawei បានរៀបចំការប្រគុំតន្ដ្រី Nova3i ដែលមានការអញ្ជើញ ចូលរួមយ៉ាងច្រើនកុះករ ពីប្រិយមិត្ត ពិសេសស្រទាប់យុវវ័យ មានទាំងម្ចាស់ហាងលក់ ទូរសព្ទ រួមទាំងអតិថិជន ប្រិយមិត្តរបស់ Huawei ទាំងប្រមាណជា ៣,០០០ នាក់ ក្នុងនោះ លោក ស្ដេចហ្គេម ក៏បានអញ្ជើញ ចូលរួមផងដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ Huawei និងស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលរៀបចំនៅក្នុង ស្ទូឌីយូហង្សមាសផ្ទាល់ ផ្សារទំនើប អ៊ីអនសែនសុខ និងមានមនុស្សចូលរួម ពេញមួយស្ទូឌីយោ នោះតែម្ដង។

ការប្រគុំតន្ត្រីត្រូវបានប្រព្រឹត្តិទៅរយៈ ៣ ម៉ោងពេញ ក្នុងនោះមានតារាចម្រៀងកំពូលប្រចាំ ប្រទេសកម្ពុជាបានផ្ដល់ជា កិត្តិយស ដូចជាលោក ខេមរៈ សេរីមន្ដ, លោក ឆន សុវណ្ណរាជ, លោក នីកូ, កញ្ញា ទេពបូព្រឹក្ស និង វី ឌីណែត ដែលបានញ៉ាំងឲ្យបរិយាកាស កាន់តែសប្បាយរីករាយ ប្រកបដោយសម្លេង ហ៊ោកញ្ចៀវ ទៅតាមកង្វាក់ភ្លេង។ 

ក៏ឃើញមានការបង្ហាញវត្តមានរបស់កំពូលទូរសព្ទ Nova 3 និង Nova 3i ផងដែរ ដោយវាត្រូវបាន កោតសរសើរ ពីតារាកិត្តិយស និងភ្ញៀវអញ្ជើញចូលរួមផងដែរ អំពីគុណភាពម៉ាស៊ីន និងកាមេរ៉ារបស់វា។ បន្ថែមពីនោះទៀត តារាកិត្តិយសទាំង ៥ ដួង ទទួលបាននូវកាដូ ពីក្រុមហ៊ុន Huawei គឺទូរសព្ទ Nova3i ចំនួនម្នាក់ ១ គ្រឿង ចំណែកអ្នកចូលរួម លេងហ្គេមឈ្នះ Huawei ក៏បានរៀចំ នូវកាដូ Bluetooth Speaker ចំនួន ១០ រង្វាន់ផងដែរ។ ហើយយរង្វាន់ផ្សេងទៀត គឺអាវយឺតចំនួន ៥០ ដែលមានហត្ថលេខា របស់ idol ទាំងប្រាំ រូបខាងលើ។

ជាចុងក្រោយ លោក Henry Xiao អគ្គនាយកគ្រប់គ្រងថ្មី នៃសាជីវកម្មផ្នែកទូរសព្ទ Huawei លោកបានថ្លែងអំណរគុណ ដល់ប្រិយមិត្ត Huawei ទាំងអស់ ដោយលោកពិតជាមាន មោទនភាពខ្លាំងណាស់ ក្នុងការនាំយក ទូរសព្ទ Huawei មកដល់ប្រទេសកម្ពុជា និងមានអតិថិជន គាំទ្រច្រើនបែបនេះ ដែលជាជោគជ័យធំមួយ នៅក្នុងទីផ្សារស្មាតហ្វូន ប្រកួតប្រជែង ពិសេសគឺម៉ូឌែល Nova 3i និង Nova 3 ដែលជាស្មាតហ្វូន មានលក្ខណៈសម្បត្តិ លេចធ្លោច្រើន ស្ថិតនៅក្នុងតម្លៃ ទាបសមរម្យ ពិសេសគឺរូបរាង ស្អាតតែម្ដង។

កាលពីថ្ងៃប្រគុំតន្ដ្រីនោះ Huawei ក៏បានធ្វើការផ្សាយផ្ទាល់ និងមានការចាក់ផ្សាយ លើកញ្ចក់ទូរសព្ទ ហង្សមាសផងដែរ ដូចនេះសម្រាប់អ្នក ដែលមិនទាន់បានទស្សនាទេ លោកអ្នកអាចចូល ទៅមើលការផ្សាយបាន តាមរយៈតំណរភ្ជាប់ ខាងក្រោមនេះ។

 

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង