Samsung អាច​នឹង​បង្ហាញ​ទូរទស្សន៍​អេក្រង់​កម្រិត 8K នៅ​ពិព័រណ៍​ពាណិជ្ជ​កម្ម IFA ២០១៨ ខាង​មុខ​នេះ!​
ដោយ​ ៖ Phearum | 1 ឆ្នាំមុន SHARE

 

នៅពិព័រណ៍ពាណិជ្ជកម្ម IFA ២០១៨ ដែលនឹងប្រពឹត្តិទៅនៅសប្ដាហ៍នេះ ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឹម៉ង់ មានក្រុមហ៊ុនអេឡិចត្រូនិចជាច្រើន ជុំវិញពិភពលោក បានត្រៀមខ្លួនរួចស្រេច ដើម្បីបង្ហាញផលិតផលរបស់គេ រៀងៗខ្លួន។ ក្នុងនោះក្រុមហ៊ុន Samsung ក៏អាចនឹងបង្ហាញផលិតផលថ្មីៗ របស់គេផងដែរ ដូចជា ម៉ាស៊ីនបោកខោអាវ, ទូរទឹកកក, ពិសេសគឺទូរទស្សន៍ ដែលមានអេក្រង់បង្ហាញ ច្បាស់កប់របស់ខ្លួន។

ថ្មីនេះគេបានបង្ហាញថា ក្រុមហ៊ុន Samsung នឹងបង្ហាញផលិតផល ទូរទស្សន៍អេក្រង់ QLED ដ៏ធំរបស់គេ ដែលមានកម្រិតបង្ហាញ រូបភាពច្បាស់កប់ ដល់ទៅ 8K (7,680 x 4,320 ភិចស៊ែល) ដែលបង្ហាញវីឌីអូកម្រិតខ្ពស់ របស់លោកអ្នក បានម៉ត់ត្រជាក់ភ្នែកតែម្ដង។ លើសពីនេះ ទូរទស្សន៍បែបនេះ ក៏អាចបំលែង Content វីឌីអូកម្រិត HD ឬ 4K បង្ហាញចេញជា Content កម្រិតខ្ពស់បានផងដែរ តាមរយៈបច្ចេកវិទ្យា Artificial Intelligence។

ចំពោះម៉ូឌែលទូរទស្សន៍ដែលមានកម្រិតបង្ហាញច្បាប់កប់បែបនេះ គឺវាអាចនឹងមានទំហំធំ សម្រាប់ដាក់នៅក្នុងបន្ទប់ ទទួលភ្ញៀវក្នុង វីឡារបស់លោកអ្នក ដែលអាចនឹងមានទំហំ ចាប់ពី ៦៥ អ៊ីញ, ៧៥ អ៊ីញ និង ៨២ អ៊ីញ។ ក្រុមហ៊ុន Samsung បានធ្លាប់បញ្ជាក់ រួចមកហើយថា ក្នុងឆ្នាំ ២០១៨ គេនឹងពាំនាំយកអេក្រង់កម្រិត 8K ដើម្បីជំនួសកម្រិតបង្ហាញ 4K Ultra HD កន្លងមក ដើម្បីមកប្រកួតប្រជែង ជាមួយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Sharp និង LG ជាដើម។

ដោយ​ ៖ Tech Radar
អត្ថបទទាក់ទង