មនុស្យ​យន្ត​មួយ​នេះ មាន​មុខងារ​សម្រាប់​ជួយ​កុមារ​មាន​ជម្ងឺ​សរសៃ​ប្រសាទ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

នាពេលថ្មីៗនេះមានក្រុមការងារមួយមកពីប្រទេសលុចសំបួ ដែលនៅក្នុងប៉ែកខាងអឺរ៉ុប បានបង្កើតមនុស្យយន្តសម្រាប់បង្រៀន ពីការទំនាក់ទំនង ទៅអោយក្មេងៗ ដែលមានជម្ងឺសរសៃប្រសាទ។ មនុស្យយន្តនេះ ត្រូវបានគេហៅថា QTrobot ដែលបង្កើតឡើយដោយ LuxAI ដោយអាចអោយក្មេង ដែលមានជម្ងឺសរសៃប្រសាទ ចូលរួមក្នុងសកម្មភាពអប់រំ តាមរបៀបលេងហ្គេម និងការនិទានរឿងផ្សេងៗ។

QTrobot បានជួយក្មេងទាំងនោះ អោយចេះមានការចូលរួម ក្នុងការទំនាក់ទំនងទូទៅ និងផ្ដល់ជាកម្លាំងចិត្តជាមួយនឹង ការបង្រៀនជំនាញថ្មីៗ ក្នុងលក្ខណៈសប្បាយរីករាយ និងការបង្ហាញអារម្មណ៍ សប្បាយៗផងដែរ។ មនុស្សយន្តមួយនេះ មានអេក្រង់ LCD សម្រាប់ការបង្ហាញទឹកមុខ និងគេបានជឿថា វាអាចងាយស្រួលក្នុងការព្យាបាល ជាងមនុស្យថែមទៀតផង។ លើសពីនេះទៅទៀត ការសិក្សាបានបង្ហាញថា មនុស្យយន្តនេះ អាចជួយក្មេងៗ ដែលមានជម្ងឺសរសៃប្រសាទ ដោយការកាត់បន្ថយការ ថប់អារម្មណ៍ ហើយមនុស្យយន្តនេះ គឺមានប្រយោជន៍ ជាងអោយក្មេងទាំងអស់ ប្រើប្រាស់កម្មវិធី ឬ iPad សម្រាប់កំសាន្ដ ពីព្រោះមនុស្យយន្ត មានចលនា និងអាចបង្ហាញពី អាកប្បកិរិយាដូចពិតៗ ដូច្នេះវាដូចជាមានការ ទំនាក់ទំនងជាមួយមនុស្យ ទូទៅអញ្ចឹងដែរ។

 

***សូមទស្សនាវីដេអូខាងក្រោយដែលបង្ហាញពីការទំនាក់ទំនងរវាងរ៉ូបូតនិងក្មេង៖

 

 

សរុបមក អ្នកស្រាវជ្រាវបានរកឃើញថាមនុស្យយន្តនេះ មិនក្លាយជាចំណុចផ្តោត នៃការព្យាបាល តែមួយនោះទេ ប៉ុន្ដែជាឧបករណ៍ជំនួយ ទៅដល់អ្នកព្យាបាល និងក្មេងដែលមានជម្ងឺ សរសៃប្រសាទ ហើយនាពេលនេះ វាស្ថិតនៅក្នុងការ សិក្សាបន្ដនៅឡើយទេ ដូច្នេះមនុស្យយន្តនេះ មិនទាន់មាននៅលើទីផ្សារ នោះឡើយ។

ដោយ​ ៖ Tech Crunch
អត្ថបទទាក់ទង