Meizu M6 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ ជា​មួយ​កញ្ចប់​តម្លៃ​ពិសេស!​
ដោយ​ ៖ Phearum | 1 ឆ្នាំមុន SHARE

 

ការបង្ហាញខ្លួនរបស់ Meizu M6s មួយរយៈកន្លងមកនេះ វាពិតជាទូរសព្ទធុនមធ្យមដ៏ល្អ សម្រាប់ការប្រើប្រាស់ ចំណែកឯ Meizu M6 គឺជាសិស្សប្អូនរបស់ M6s មួយគ្រឿងដែលជាទូរសព្ទ ស្ថិតក្នុងលំដាប់ថវិកា ប៉ុន្តែបានវេចខ្ចប់ មកនូវរូបរាងទាក់ទាញ មានកម្លាំងម៉ាស៊ីនមធ្យម និងមានតម្លៃយ៉ាងពិសេសខ្ទង់ ១០០ ដុល្លារប៉ុណ្ណោះ នឹងត្រូវចេញលក់ក្នុង ពេលឆាប់ៗខាងមុខនេះហើយ។

 


Meizu M6 ជាទូរសព្ទដែលបាន ប្រើប្រាស់សារធាតុ ប៉ូលីកាបូណាត ស្រោបនៅខ្នងខាងក្រោយដែល មានស៊ុមជុំវិញជាលោហៈ និងមានជម្រើស ៤ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌មាស, ពណ៌ប្រាក់, ពណ៌ខ្មៅ, និងពណ៌ខៀវ នៅខាងក្រោយរបស់ វាក៏មានខ្សែអង់តែន ពណ៌ប្រាក់ចាំងផងដែរ និងមានឡូហ្គោ Meizu កាមេរ៉ាមួយគ្រាប់ ភ្លើងពន្លឺ ២ គ្រាប់។ ឯខាងមុខវិញបានបំពាក់មក ជាមួយនឹងអេក្រង់ទំហំ ៥.២ អ៊ីញ និងក្រាលដោយកញ្ចក់ 2.5D ជាមួយនឹងកម្រិត បង្ហាញរូបភាព HD (720 x 1280 ភិចស៊ែល) ហើយតួខ្លួនរបស់វាក៏តូចងាយ ស្រួលកាន់ផងដែរ ជាមួយបណ្ដោយ ១៤៨ x ទទឹង ៧៣ x កម្រាស់ ៨.៣ មីលីម៉ែត្រ និងទំងន់ ១៤៣ ក្រាមប៉ុណ្ណោះ។

 


កាមេរ៉ាខាងក្រោយរបស់ Meizu M6 មានទំហំ ១៣ មេហ្គាភិចស៊ែល Aperture f/2.2 ប្រើលេន ៥ ស្រទាប់ ឯកាមេរ៉ាខាងមុខទំហំ ៨ មេហ្គាភិចស៊ែល Aperture f/2.0 និងមានប៊ូតុង mTouch ដែលដើរតួនាទីជាស៊េនស័រ ស្កេនម្រាមដៃបានយ៉ាងរហ័ស។ ចំណែកម៉ាស៊ីនខាងក្នុងរបស់ M6 វាបានបំពាក់ជាមួយ៖


•    ឈីប MediaTek 6750


•    ស៊ីភីយូ Cortex-A53 ចំនួន ៨ គ្រាប់មានល្បឿន 1.5GHz + 1 GHz


•    ក្រាហ្វិច Mali-T860


•    រ៉េម ២ ជីកាបៃ


•    អង្គផ្ទុកទិន្នន័យ ១៦ ជីកាបៃ អាចបន្ថែមមេម៉ូរីបានដល់ ១២៨ ជីកាបៃ


•    ដំណើរដោយ Android Nougat 7.0 ស្រោបដោយ Flyme 6.0


•    មានថាមពលថ្ម ៣,០៧០ មីលីអំពែ

 



អញ្ចឹងទាំងនេះ គឺលក្ខណៈសម្បត្តិត្រួសៗរបស់ Meizu M6 ហើយប្រសិនបើ ប្រិយមិត្តមានចំណាប់អារម្មណ៍ អ្នកអាចរង់ចាំជាវបាន ដោយវានឹងដាក់លក់ នៅពេលដ៏ខ្លីខាងមុខនេះហើយ ជាមួយនឹងតម្លៃត្រឹមតែ ១០៩ ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មាន នូវជាកញ្ចប់កាដូបន្ថែម ជូនដល់អតិថិជនផងដែរ។

ដោយ​ ៖ Meizu Cambodia
អត្ថបទទាក់ទង