ម៉ាស៊ីន​ត្រជាក់ Wind-Free គ្មាន​ខ្យល់​រំខាន តែ​ត្រជាក់​ជាប់​ចិត្ត​ ថែម​ទាំង​ស៊ី​ភ្លើង​តិច​មិន​ធម្មតា!​
ដោយ​ ៖ Ti | 2 ឆ្នាំមុន SHARE

 

ក្រោយពីក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការនូវការមកដល់ នៃម៉ាស៊ីនត្រជាក់ Wind-Free ហើយបានចេញលក់ នៅក្នុងទីផ្សារប្រទេស កម្ពុជាប្រមាណជា មួយខែកន្លងមកនេះ ម៉ាស៊ីនត្រជាក់ឈ្មោះថ្មី ត្រកូលថ្មី និងខ្សែស្រឡាយថ្មីនេះ បានកំពុងត្រូវបានចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នក ប្រើប្រាស់ ចាប់តាំងពីខែ មីនាមកម្លេះ គួបផ្សំនឹងខែចែត្រ ដែលជាខែក្ដៅ ធ្វើឲ្យវាលក់អស់ច្រើន គ្រឿងមែនទែន។

ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានលក្ខណៈសម្បត្តិ ពិសេសៗជាច្រើន ដែលម៉ាស៊ីនត្រជាក់ ជំនាន់មុន ដែលចេញ 2-3 ឆ្នាំ កន្លងទៅពុំអាច ធ្វើទៅបាន ព្រោះវាមិនប្រើប្រាស់ ប្រព័ន្ធបាញ់ខ្យល់ត្រជាក់ ឲ្យសាយភាយពេញទីតាំង ឬបន្ទប់ទៀតឡើយ ជាហេតុធ្វើឲ្យមានការ រំខានទៅលើសម្លេង ពិសេសមិនសូវមាន ផាសុកភាព ប៉ុន្មាននោះទេ។ ហេតុបានជាដូច្នេះ Wind-Free របស់ Samsung គឺជាម៉ាស៊ីនត្រជាក់ បំពាក់នូវសេនស័រ Compressor ដល់ទៅ 8 អមមកជាមួយ បច្ចេកវិទ្យា Digital Inverter ធ្វើឲ្យម៉ាស៊ីននេះ ពុំផ្ដល់នូវសម្លេងរំខាន បែបខ្យល់ទៅដល់ លោកអ្នក ថែមទាំងសន្សំសំចៃ ថាមពលអគ្គិសនី ដល់ទៅ 72% បើធៀបជាមួយនឹង ម៉ាស៊ីនទូទៅ។

Wind-Free មានរចនាបថបែបត្រីកោណ និងមានរន្ធតូចៗ ដល់ទៅចំនួន 21,000 រន្ធ ដែលផ្ដល់នូវភាពត្រជាក់ បែបធម្មជាតិដូចទៅនឹង ភ្នំទឹកកក ឬរដូវរងាអញ្ចឹងដែរ ផ្ដល់នូវខ្យល់បរិសុទ្ធ ស្រស់ស្រាយ មានផាសុកភាពខ្ពស់ ថែមទាំងធន់នឹងការ ប្រើប្រាស់ អាចប្រើប្រាស់បានរាប់សិបឆ្នាំ ដោយគ្មានបញ្ហា ថែមទាំងមានការធានា យ៉ាងត្រឹមត្រូវដល់ 10 ឆ្នាំពី Samsung។ ដើម្បីឃើញ ច្បាស់ថា វាទំនើប និងអាចផ្ដល់នូវភាពងាយស្រួល សម្រាប់គេហដ្ឋាន ការិយាល័យ ឬទីតាំងរបស់អ្នក កម្រិតណានោះ អាចទស្សនាវីដេអូខាងក្រោម នេះបាន ឬក៏អាចទៅមើល ដោយផ្ទាល់នៅតាម បណ្ដាហាងទំនើប Samsung និងដេប៉ូ ចែកចាយនានា ដែលនៅជិត លោកអ្នកបំផុត។

 

 

សម្រាប់ព័ត៌មានបន្ថែមប្រិយមិត្តអ្នកអានទាំងអស់អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 1800 203 232 បាន ដើម្បីសាកសួរ ទៅលើចម្ងល់ផ្សេងៗ។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង