តើ​ទូរទស្សន៍​សាមសុង QLED TV អេក្រង់​ដល់ ៨៨ អ៊ីញ​មាន​ទំហំ​ប៉ុណ្ណាទៅ?​
ដោយ​ ៖ Phearum | 2 ឆ្នាំមុន SHARE

 

បច្ចុប្បន្ន អ្នកណាក៏ដូចអ្នកណាដែរ តែងតែចង់បាននូវអេក្រង់មើលធំ និងកម្រិតបង្ហាញ រូបភាពច្បាស់ ដើម្បីទទួលបាននូវការ ទស្សនាច្បាស់ពេញភ្នែក នៅក្នុងគុណភាពច្បាស់ និងបង្ហាញពណ៌ត្រឹមត្រូវ ទើបក្រុមហ៊ុនជាច្រើន មិនថាទូរសព្ទ អេកេ្រង់ម៉ូនីទ័រ ក៏ដូចជាទូរទស្សន៍ បានចាប់ផ្ដើមពង្រីកមាឌ អេក្រង់របស់ខ្លួន តាមដែលអាចធ្វើបាន ហើយគុណភាពអេក្រង់ ក៏មានដល់កម្រិត 4K ទៀតផង ធ្វើឲ្យអ្នកទស្សនាទទួលបាននូវ បទពិសោធន៍ល្អប្រសើរ ទស្សនាត្រជាក់ភ្នែក។ ប៉ុន្តែទន្ទឹមនឹងការរីកមាឌអេក្រង់នេះ ក្រុមហ៊ុនក៏ត្រូវការរចនា រូបរាងរបស់វាផងដែរ ជាពិសេសគឺទូរទស្សន៍ ដោយធ្វើយ៉ាងណា មិនឲ្យវាធំពេក ពិបាកទុកដាក់ឡើយ។ ហើយខាងក្រោមនេះ គឺជា Samsung Q9 QLED TV ដែលមានអេក្រង់ ដល់ទៅ ៨៨ អ៊ីញ អញ្ចឹងតើវាមាន ទំហំប៉ុណ្ណាទៅ?

Q9 QLED TV មួយគ្រឿងនេះ មានអេក្រង់ទៅដល់ ៨៨ អ៊ីញ ដែលជាទូរទស្សន៍ QLED ដ៏ធំ ចុងក្រោយបំផុតពីក្រុមហ៊ុនសាមសុង ដែលវាជាទូរទស្សន៍សម្រាប់ដាក់នៅបន្ទប់ទទួលភ្ញៀវ គឺអាចប្រែបន្ទប់គេងរបស់អ្នកទៅជារោងកុនបែប Home Cinema បាន។ ទូរទស្សន៍នេះធំ ប៉ុន្តែវាមិនធំពេកនោះទេ ព្រោះក្រុមហ៊ុនបានកាត់ បន្ថយនូវគែមអេក្រង់មក យ៉ាងខ្លីបំផុត ងាយស្រួលក្នុងការដាក់លើតុ ឬព្យួរលើជញ្ជាំងកាន់តែប្រសើរ។ ទំហំ ៨៨ អ៊ីញ វាពិតជាធំគ្រាន់បើដែរ ដោយបណ្ដោយរបស់វា គឺជិត ២ ម៉ែត្រឯណោះ ហើយបើប្រៀបធៀប ជាមួយនឹងទូរទស្សន៍អេក្រង់ ៤៣ អ៊ីញ វាមានទំហំដល់ ៤ ដងធំជាង ចំណែកឯប្រៀបធៀប ជាមួយនឹងអេក្រង់ទូរសព្ទ Galaxy S8 ដែលមានអេក្រង់ត្រឹម ៥.៨ អ៊ីញវិញ វាមានទំហំលើសពី ២០០ គ្រឿង តម្រៀបគ្នាឯណោះ។ ចំណែកកម្ពស់របស់វា មិនទើសច្រើននោះទេ ព្រោះវិមាត្រទ្រវែងរបស់វា ហើយប្រសិនបើប្រៀបធៀប នឹងមនុស្សកម្ពស់ ១ ម៉ែត្រ ៧០ សង់ទីម៉ែត្រ កម្ពស់របស់វា មិនដល់ត្រឹមក ឡើយ។

 

អញ្ចឹងនេះ គឺជាទំហំរបស់ទូរទស្សន៍ដែលមានអេក្រង់ដល់ទៅ ៨៨ អ៊ីញ របស់ក្រុមហ៊ុន Samsung ដែលវាមាន ឈ្មោះថា Q9 QLED TV បានបំពាក់នូវអេក្រង់ ប្រភេទថ្លៃ QLED ដែលមានគុណភាព ធានាដល់ទៅ ៥ ឆ្នាំ ចំណែកឯគុណភាព ផលិតខាងក្នុង ក៏ដូចជាកម្លាំងម៉ាស៊ីន មានការធានាដល់ទៅ ១០ ឆ្នាំឯណោះ។ ហើយរូបរាងរបស់វា ក៏ស្ដើង មានគែមខ្លី អាចដាក់ទស្សនា ពេញមួយគ្រួសារ បានយ៉ាងល្អ។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង