គន្លឹះ​រៀប​ចំ​ទូរ​ទឹក​កក មិន​អោយ​ប៉ះ​ពាល់​ដល់​សុខភាព​
ដោយ​ ៖ Mai | 2 ឆ្នាំមុន SHARE

 

ជាធម្មតាទេ ពេលដែលយើងទិញទូរទឹកកកថ្មី យើងតែមានអារម្មណ៍ រីករាយចំពោះភាព ស្រស់ស្រាយ និងអនាម័យ ដោយសារតែ ទូរទឹកកកថ្មី មិនទាន់មានអាហារឆ្អាប ឬខូចគុណភាព លាយឡំគ្នា។ ប៉ុន្តែបើសិនជា យើងមិនចេះរៀបចំ ទូរទឹកកកទៀតនោះ ឬមិនប្រើប្រាស់ អោយបានត្រឹមត្រូវ តាមបច្ចេកទេស មិនយូរមិនឆាប់ ទូរទឹកកករបស់យើង នឹងក្លាយជាទីតាំង សម្រាប់ដាក់អាហារ គ្មានសណ្តាប់ធ្នាប់ និងអាចក្លាយជា បណ្តុំនៃមេរោគ ថែមទៀតផង។ អញ្ចឹង គួរតែធ្វើយ៉ាងណា ហើយគួររៀបចំ ទូរទឹកកករបស់យើង បែបណា ទើបមិនប៉ះពាល់ ដល់សុខភាព?

ខាងក្រោមនេះ ជាចំណុចធំៗ ដែលនឹងផ្តល់ជាគំនិតដល់អ្នក ក្នុងការរៀបចំម្ហូបអាហារ អោយបានត្រឹមត្រូវ សម្រាប់ដាក់ ក្នុងទូរទឹកកក!

 

1. វេចខ្ចប់ជាមុនសិន

 

មុននឹងរៀបចំ អាហារដាក់ចូលទូរទឹកកក យើងគួរតែវេចខ្ចប់ អោយបានត្រឹមត្រូវ ដូចជាប្រើប្រាស់ថង់រុំ ឬប្រអប់ជាដើម ដើម្បីជៀសវាង ការឆ្លងក្លិនគ្នា រវាងផ្នែកកក និងផ្នែកក្លាស្សេ ជាពិសេសនៅពេល ដែលមាន អាហារផ្អូម ឬខូចគុណភាព នៅក្នុងទូរទឹកកក វានឹងធ្វើអោយ ធុំក្លិនពេញក្នុង ទូរទឹកកក តែម្តង។ ប៉ុន្តែបើ ចំពោះអ្នកប្រើ ទូរទឹកកក Twin Cooling វិញ គឺមានប្រព័ន្ធបញ្ចេញ ភាពត្រជាក់ ២ ផ្សេងគ្នា ដែលអាចធ្វើអោយ បន្លែរបស់អ្នក នៅតែរក្សាភាព ស្រស់បានយូរ និងគ្មានក្លិនឆ្លងគ្នា រវាងផ្នែក ទាំងពីរឡើយ។

 

2. រៀបចំអាហារទៅតាមផ្នែក

 

អ្នកគួរតែ រក្សាអាហារទៅតាមផ្នែកនីមួយៗ ដូចជា សាច់ឆៅ ត្រី និងឈីស ជាដើម នៅផ្នែកត្រជាក់ខ្លាំង។ បន្ថែមពីនេះ សូមដាក់ដាក់សាច់ឆៅ ដាច់ដោយឡែក ពីគ្នា ព្រោះបាក់តេរីរបស់វា អាចឆ្លងទៅអាហារ ផ្សេងទៀត ដោយងាយ។ មួយវិញទៀត សូមដាក់អាហារ ទៅតាមប្រភេទរបស់វា ដូចជាបន្លែ នៅក្នុងផ្នែកជាមួយបន្លែ ហើយមុននឹង ដាក់ចូលក្នុង ទូរទឺកកក សូមកុំលាងវា ព្រោះវាអាចធ្វើអោយ បន្លែឆាប់រលួយ។

 

3. ដឹងពីលក្ខណៈពិសេសរបស់ទូរទឹកកក

 

ខ្ញុំសូមលើកពី លក្ខណៈពិសេសរបស់ Twin Cooling ដោយវាមានប្រព័ន្ធបញ្ចេញភាពត្រជាក់ ២ ផ្សេងគ្នា អាចធ្វើអោយបន្លែ របស់យើង នៅតែរក្សាភាព ស្រស់បានយូរ គ្មានក្លិន ឆ្លងគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ។ ជាពិសេស ទូរទឹកកក Twin Cooling មានមុខងារ Smart Conversion ដែលអាចប្តូរពីផ្នែកកក ទៅ ជាផ្នែកក្លាស្សេ ឬលោកអ្នកអាចបិទ ផ្នែកណាមួយ ក៏បាន ដែលអាចជួយសន្សំសំចៃភ្លើង នៅពេលដែល អ្នកមិនសូវនៅផ្ទះ។

នេះគ្រាន់តែជាគន្លឹះ បន្តិចបន្តួច អំពីការប្រើប្រាស់ ទូរទឹកកក ក្នុងការប្រើប្រាស់ ធ្វើយ៉ាងណា មិនអោយប៉ះពាល់ដល់ សុខភាពរបស់យើង ដែលជាអ្នក ប្រើប្រាស់ផ្ទាល់។ វាជាគន្លឹះតូចមួយមែន តែបើអ្នកមិនស្វែងយល់ អោយបានច្បាស់ទេ ប្រៀបដូចជា ទិញទូរទឹកកក ដោយខ្ជះខ្ជាយអញ្ចឹង វាមិនត្រឹមតែ ធ្វើអោយខាតលុយទេ ពេលខូចម្តងៗទេ សូម្បីក៏សុខភាព ក៏ប៉ះពាល់ខ្លាំងដែរ បើអ្នកមិនបានដឹង ពីរបៀបក្លាសេ្ស របស់ណា គួររក្សាទុក ក្នុងផ្នែកណា បន្លែគួរលាងឬអត់ សឹមក្លាស្សេមុន ឬក៏បែបណា គឺសុទ្ធសឹងមាន បច្ចេកទេស នៃការទុកដាក់ ទាំងអស់។ ហើយខ្ញុំសង្ឃឹមថា អត្ថបទនេះ នឹងជួយជាផ្នែកមួយទៀត សម្រាប់អ្នកទាំងអស់គ្នា ក្នុងការ ប្រើប្រាស់ ទូរទឹកកកប្រកប ដោយអនាម័យ តាមស្តង់ដារ។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង