Apple ប្រកាស​ចេញ Apple TV ដែល​អាច​បង្ហាញ​រូបភាព​ដល់​កម្រិត 4K HDR​
ដោយ​ ៖ Phearum | 2 ឆ្នាំមុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ Apple Event ឆ្នាំនេះ ក្រុមហ៊ុន Apple មានឧបករណ៍ច្រើនណាស់ ដើម្បីបង្ហាញដល់​ពិភព​លោក ហើយក៏មិនភ្លេច ជាមួយនឹងឧបករណ៍ អេក្រង់ត្រូនិចមួយ ដែលពិភពលោក កំពុង ប្រជែងគ្នាខ្លាំង ផងដែរ នោះគឺ Apple TV ដែលម្តងនេះ វាកាន់តែខ្លាំង ជាងជំនាន់មុន ទៅទៀត ដោយមាន កម្រិតបង្ហាញ​រូបភាព ដល់ 4K ព្រមទាំងមាន មុខងារវៃឆ្លាត ជាច្រើនទៀត ផងដែរ។





សម្រាប់ Apple TV វាត្រូវបានបំពាក់នៅកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា ដោយប្រើប្រាស់ បន្ទះឈីប A10X Fusion ដូចទៅនឹង iPad Pro ដែរ ហើយថែមទាំងមាន រ៉េមដល់ទៅ 3GB ឯណោះ។ កម្លាំងម៉ាស៊ីនរបស់វានេះ គឺអំណោយផលល្អ ទៅលើការ ប្រើប្រាស់ ដែលវាអាចបង្ហាញ រូបភាព ដល់កម្រិត 4K Ultra HD ព្រមទាំងទ្រាំទ្រ ជាមួយនឹង Dolby Vision និង HDR 10 ផងដែរ ដូចនេះការបង្ហាញពណ៌ គឺកាន់តែច្បាស់ត្រជាក់ ភ្នែកល្អ និងរូបភាព អណ្តែតតែម្តង។ ហើយក៏មាន សមត្ថភាពអាច Play វីឌីអូកម្រិត 4K ដល់ល្បឿន 60 frame ទៀតផង។





វាក៏បានភ្ជាប់មកជាមួយនិង Siri Remote សម្រាប់បញ្ជា ព្រមទាំងបានភ្ជាប់ មកជាមួយ iTunes Store រួចជាស្រេច សម្រាប់ឱ្យយើងទិញ យកខ្សែភាពយន្ត ហូលីវូត កម្រិត 4K មកទស្សនាលើ Apple TV នេះ។ ម្យ៉ាងវិញទៀត ខ្សែភាពយន្តហូលីវូធ កម្រិត HD ដែលយើងបានទិញ រួចកាលពីមុន ក៏អាច Upgrade ឡើងដល់ កម្រិត 4K បានដែរ ដោយយើងមិនត្រូវ ចំណាយប្រាក់ឡើយ។



Apple TV ត្រូវបានដាក់ឱ្យកុម្ម៉ង់ហើយ ដោយតម្លៃរបស់វា ចាប់ពី 179 ដុល្លារឡើង ទៅជាមួយទំហំផ្ទុក 32GB និងតម្លៃ 199 ដុល្លារសម្រាប់ ទំហំផ្ទុក 64GB ដែលវានឹងមាន លក់ជាផ្លូវការ នៅថ្ងៃទី 15 កញ្ញានេះហើយ។

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង