ទំព័រដើម    >    វីដេអូ    >    វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Hiya Sugar 1!

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Hiya Sugar 1!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Hiya ទើបតែបញ្ចេញស្មាតហ្វូន​ស៊េរីថ្មី​មួយ​ទៀត សម្រាប់​អ្នក ​ដែល​មាន ​ថវិកា​ក្រោម 100$ តែ​ចង់​បាន ​ស្មាត​ហ្វូន​មួយ ល្មម​ប្រើ​ប្រាស់​ ប្រចាំ​ថ្ងៃ​បាន ។ វាមាន ​ឈ្មោះ​ថា Sugar 1 ដោយតួខ្លួន របស់វា ​ស្រោប​ដោយ ​សារធាតុ​អាលុយ មីញ៉ូម កម្រិតមធ្យម និងមានផ្នែក ផតមួយរាង ការ៉េពី ក្រោមកាមេរ៉ា ស្រដៀងនឹង​ទ្រនាប់ ​ស្កេន​ម្រាម​ដៃ ប៉ុន្ដែវា គ្រាន់តែជាការ ឌីហ្សាញដើម្បី អោយមានភាព ទាក់ទាញប៉ុណ្ណោះ មិនអាចអោយ យើ​ង​ប្រើ​ប្រាស់ មុខងារស្កេន ម្រាមដៃបានឡើយ។ ដើម្បីជ្រាបបាន កាន់តែច្បាស់ ពីលក្ខណៈសម្បត្តិ របស់ស្មាតហ្វូននេះ សូមមិត្តអ្នក អានទាំង អស់គ្នា តាម​ដានការ ​បង្ហាញលក្ខណៈ សម្បត្តិនៅ ខាងក្រោមនេះ៖

Sugar 1 មានអេក្រង់ទំហំ 5 អ៊ីញ កម្រិត 720x1280px ។ ថ្វីត្បិតតែរូបភាព របស់​វាមិន​សូវ ​ជាម៉ត់​ល្អដូច​ជា​ អេក្រង់ 1080p ក៏ដោយ តែវាសមល្មម នឹងអាចអោយ យើងទស្សនាវីដអូ និងលេងហ្គេម ​ទូទៅ​មួយ​ចំនួន ​បាន​ដោយ មិនរអាក់ រអួលឡើយ ហើយក៏ស៊ី ថាមពលថ្ម តិចផងដែរ។

កំលាំងម៉ាស៊ីនរបស់ស្មាតហ្វូនតម្លៃក្រោម 100$ នេះ គឺស្ថិតនៅ លំដាប់មធ្យម ដោយវាបំពាក់ នូវបន្ទះឈីប MediaTek MT6580 ល្បឿន 1.3GHz និងមាន Ram 1GB។ ចំពោះការលេង ​ហ្គេម​ដែលមាន ​ក្រាហ្វិច​មធ្យម​ទូទៅ គឺមិនមាន ចោទជាបញ្ហា អ្វីឡើយ សូម្បីតែហ្គេម Vainglory ក៏វាអាច ទ្រទ្រង់បានដែរ គ្រាន់​តែ​វា ​រាង​ទាក់ និង Touch របស់វារាង ពិបាកបញ្ជា បន្ដិចប៉ុណ្ណោះ។ វាមានអង្គ ផ្ទុកទិន្នន័យ ទំហំ 8GB នៅក្នុង ​ម៉ាស៊ីន ហើយយើងអាច ដាក់ម៉េមូរី Micro SD បន្ថែមបាន ផងដែរ។ Sugar 1 ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android lollipop 5.1 ចេញពី ប្រអប់ស្រាប់។ ថាមពលថ្ម 2000mAh របស់​ស្មាត​ហ្វូន​នេះ អាចប្រើប្រាស់ ទៅលើមុខងារ ធម្មតាបានជិត ពេញមួយ ថ្ងៃដែរ ប៉ុន្ដែបើយើង ប្រើប្រាស់​ទៅ លើការ​មើល ​វីដេអូ និងលេងហ្គេម គឺវាស្រកលឿន បន្ដិចហើយ។ ឯការសាក ថ្មវិញ វាចំណាយ ពេលជាង 2 ម៉ោង ​ទើប​អាច​សាក ​បាន​ពេញ។

Hiya បានបំពាក់កាមេរ៉ាទំហំធំនៅលើ Sugar 1 ម៉ូឌែលថ្មីនេះ ដោយខាងមុខ មានទំហំ 5MP និង​ខាង​ក្រោយ ​មាន​ទំហំ ដល់ទៅ 13MP ។ បើធៀបជាមួយ នឹងស្មាតហ្វូន ដែលមានតម្លៃ ប្រហែលនេះ យើង​អាច ​និយាយ​បាន​ ថា​កាមេរ៉ា របស់ Sugar 1 នេះគឺពិត ជាធំមែន។ រូបភាពដែល ថតចេញពី កាមេរ៉ា​នេះ ​គឺ​មាន​លក្ខណៈ ​ល្អបង្គួរ បើទោះបីជា នៅកន្លែង ដែលមានពន្លឺ ខ្សោយក៏ គុណភាពរូបភាព អាចទទួល យក បានដែរ គ្រាន់តែការ Focus រូបភាព មានរាងយឺត បន្ដិចប៉ុណ្ណោះ។ ហើយយើង ក៏អាចធ្វើការ ថតវីដេអូ ​បាន​ដល់ ​កម្រិត Full HD 1080p ផងដែរ។ ចំពោះកាមេរ៉ា ខាងមុខ របស់​វាវិញ ​ក៏ច្បាស់​ល្អ ​គួរ​អោយ​កត់ ​សំគាល់ ​ផង​ដែរ ហើយអ្នក ដែលចូលចិត្ត ថតរូប ពីមុខ ច្បាស់ជា ពេញចិត្ត ជាមួយនឹងកាមេរ៉ា ខាងមុខ របស់ Budget ស្មាត​ហ្វូន មួយនេះ។

ស្មាតហ្វូននេះមានដាក់លក់នៅលើទីផ្សារ ប្រទេស យើងហើយ ជាមួយនឹង តម្លៃ 356,000៛ ស្មើនឹង 89$។ ដោយយើង អាចជ្រើសរើស ពណ៌បាន ចំនួន 4 គឺ ពណ៌ ស ពណ៌ ទឹកមាស ពណ៌ខ្មៅ និងពណ៌ Rose Gold។

  • ដោយ: Mai
  • 4:44 PM, 25 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ