ទំព័រដើម    >    វីដេអូ    >    វីដេអូបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Camfone Furious 7 Pro!

វីដេអូបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Camfone Furious 7 Pro!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Camfone Furious 7 Pro គឺជា​ស្មាត​ហ្វូន ម៉ូឌែល​​ថ្មីមួយ​​ទៀត របស់​​ក្រុម​​ហ៊ុន Camfone ហើយ​​ចំពោះ ស្មាត​ហ្វូន​​មួយ​​នេះ​​ដែរ មាន​​ចំណុច​​ពិសេស ជា​​ច្រើន មិន​ថា​​តែ​​ការ​​រចនា​​ឡើង នៃរូបរាង​របស់​វា​ទេ សូម្បីតែ កម្លាំង​ម៉ាស៊ីន ក៏ខ្លាំង​ជាង​មុន​ផង​ដែរ ចំណែក​ឯ​តម្លៃ ក៏​ពិសេស​ថែម​ទៀត​ដែរ ដោយ​វា​មាន​តម្លៃ ត្រឹមតែ 596,000 រៀល ឬស្មើនឹង 149$ ប៉ុណ្ណោះ។ អញ្ចឹង ដើម្បីស្វែងយល់ ពីលក្ខណៈសម្បត្តិ របស់វា ថាតើវា ពិសេស​​យ៉ាង​ណានោះ សូមតាមដាន និងទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា!

អេក្រង់ខាងមុខរបស់ Furious 7 Pro មានទំហំ 5.5 inches ប្រភេទ IPS អាចបង្ហាញរូបភាពកំរិត HD 720P និងមានដង់ស៊ីតេអេក្រង់ 320ppi ដែលអាចអោយយើង មើលរូបភាពច្បាស់ បានគ្រប់ជ្រុង ហើយ​វា​ក៏​មានពន្លឺគ្រប់គ្រាន់សំរាប់ប្រើក្រោមពន្លឺថ្ងៃផងដែរ!

Furious 7 Pro មានកំលាំងម៉ាស៊ីនលឿនល្មម ដោយវាប្រើបន្ទះឈីប Mediatek លេខ MT6735 មាន CPU បួនគ្រាប់ រត់ក្នុងល្បឿន 1.3Ghz អមជាមួយ Ram 2GB និង memory ម៉ាស៊ីន 16GB ដែលត្រឹម​ប៉ុណ្ណេះ វាអាចអោយយើងអូស menu​ ចុះឡើង និងចេញចូលមុខងារនីមួយៗ មិនមាន animation ទាក់​នោះ​​ទេ! វាអាចរត់ហ្គេមធំៗបាន តែនៅក្នុងការកំនត់កំរិត Setting ក្រាហ្វិចត្រឹមពាក់កណ្តាល ! ដូចជា​ហ្គេម Vainglory នេះជាដើម វាអាចលេងបានដោយគ្មានភាពរអាក់រអួលនោះទេ!

វាដំណើរដោយ Android ជំនាន់ lollipop 5.1 តែអ្វីដែលខ្ញុំចាប់អារម្មណ៍ ជាងគេនោះ គឺថាមពលថ្ម របស់​វា ទំហំ 7000 mAh តែម្តង ដែលអាចអោយយើង ប្រើប្រាស់ បានជិតពីរថ្ងៃ និងអាចសាកថ្ម ទៅទូរស័ព្ទ​ផ្សេងៗ​ទៀត បានថែមទៀតផង ដូចជាសាក Galaxy S6 បានដល់ទៅពីរដងឯណោះ។

Furious 7 Pro បំពាក់កាម៉េរាខាងក្រោយទំហំ 13MP auto focus របស់ Sony អាចចាប់យករូបភាព​បាន​​ក្នុង​ទំហំ 4160×3120 ភិចសែលអមជាមួយ Flash ពន្លឺពីរគ្រាប់និងងាចថតវីដេអូបានក្នុងកំរិត 1080 pixels ! ចំនែកាម៉េរ៉ាខាងមុខ របស់មានទំហំ 8MP!

Furious 7 Pro មានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា​យើង​ហើយ ដោយវា​មាន​តម្លៃ 596,000 រៀល ឬស្មើនឹង 149$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឆ

  • ដោយ: Mai
  • 4:40 PM, 25 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ