ទំព័រដើម    >    វីដេអូ    >    វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 5!

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 5!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងឆ្នាំ 2016 នេះ យើងសង្កេត ឃើញ​មាន ស្មាតហ្វូន ជា​ច្រើន​បាន ប្រកួត​ប្រជែង​គ្នា ចេញ​លក់ ​នៅ​លើ ទីផ្សារ ដែល​ក្នុង​នោះ ​មាន​ដូច​ជា Galaxy S7, LG G5, Huawei P9, រឺក៏ HTC 10 ជា​ដើម ហើយ​សម្រាប់ Mi 5 នេះ គឺជាការ ដើរលើ ក្រឡាអុកថ្មី របស់ក្រុមហ៊ុន Xiaomi ហើយវាក៏ ធ្វើអោយ ស្មាតហ្វូន​កំពូល ផ្សេងៗ​ទៀត ពិបាកក្នុង ការលក់ នៅក្នុងប្រទេស មួយចំនួន ផងដែរ ដូចជា ចិន និងឥណ្ឌា។ ហើយ​នេះ ​ក៏​ដោយសារតែ Xiaomi មានការគាំទ្រ ច្រើនបំផុត នៅក្នុងប្រទេស ដែលមាន ប្រជាជនច្រើន ហើយ​គោលដៅ ធំបំផុតរបស់ Xiaomi នោះ គឺផលិតស្មាតហ្វូន ដែលមានកម្លាំង ម៉ាស៊ីនខ្លាំង និង​មាន​តម្លៃ​ ថោក​សមរម្យ។ វាមានតម្លៃ ត្រឹមតែ 400$ ជាងតែ ប៉ុណ្ណោះ តែវាត្រូវ បានបំពាក់ ដោយកម្លាំងម៉ាស៊ីន ខ្លាំង និងគុណភាព នៃការផលិត ដ៏ល្អ ដែលបាន វេចខ្ចប់ នៅក្នុងស្មាតហ្វូន មួយនេះ។ ចង់ដឹងអោយ កាន់តែ ច្បាស់ ថាតើ Mi5 នេះ ពិសេស យ៉ាងណានោះ សូមតាមដាន ការបង្ហាញ លក្ខណៈ សម្បត្តិ ដោយ ខេមបូ ទាំងអស់គ្នា។

Mi 5 មានអេក្រង់ទំហំ 5.15 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញ រូបភាពបាន ក្នុងកម្រិត 1080p និង​មាន​ដង់ស៊ីតេ អេក្រង់ 428 ppi។

វាត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 820 ដែលមានស៊ីភីយូ ចំនួន 8 គ្រាប់ អមមកដោយ ​រ៉េម​ទំហំ 3GB (សម្រាប់ Mi 5 ធម្មតា) និង 4GB សម្រាប់ (Mi 5 Pro edition) ព្រមទាំង ប្រើប្រាស់ ​បន្ទះ​ឈីប​ ក្រាហ្វិក Adreno 530។ វាមានអង្គ ចងចាំ ខាងក្នុង ម៉ាស៊ីនចំនួន 3 ជម្រើស ដូចជា 32/64GB សម្រាប់ Mi 5 ធម្មតា និង 128GB សម្រាប់ Mi 5 Pro edition។

វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ស្រោបដោយ MIUI 7.0 ចេញ​ពី​ប្រអប់ ​ស្រាប់។ សម្រាប់ថាមពលថ្ម របស់វា មានទំហំ 3000mAh ភ្ជាប់មក ជាមួយនឹង មុខងារ Fast Battery Charging ដែលអាច សាកថ្ម ក្នុងរយៈពេល 30 នាទី បាន 83 ភាគរយ។

Mi 5 បានបំពាក់ដោយកាមេរ៉ា ខាងក្រោយទំហំ 16 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture f/2.0 និងមានភ្លើង Flash LED ភ្លោះមួយគ្រាប់ ព្រមទាំងអាច ថតវីដេអូបាន ដល់កម្រិត 4K ផងដែរ។ ដោយឡែក ចំពោះកាមេរ៉ា ខាងមុខវិញ មានទំហំ 4 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture ដូចគ្នា គឺ f/2.0 និងអាចថត វីដេអូបាន ក្នុងកម្រិត Full HD 1080p@30fps។

Xiaomi Mi 5 នេះ ក៏មានដាក់លក់ហើយ នៅលើទីផ្សា ប្រទេស​កម្ពុជា​យើង ដែរហើយ ដែលអ្នក ទាំងអស់គ្នា អាចស្វែងរក និងជាវបាន នៅតាមបណ្តា ហាងលក់ ទូរស័ព្ទ​នានា។

  • ដោយ: Mai
  • 4:39 PM, 25 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ