ទំព័រដើម    >    វីដេអូ    >    វីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 4!

វីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 4!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi បានទាញយកចំណាប់អារម្មណ៍ អ្នក​ប្រើ​ប្រាស់ ស្មាត​ហ្វូន និង​ថេប្លេត​បាន ជា​ច្រើន​លាន នាក់​ក្នុង​រយៈ​ពេល ប៉ុន្មាន​ឆ្នាំ កន្លង​ទៅ​នេះ បើ​ទោះ​បី​ជា វា​ជា​ក្រុម​ហ៊ុន ចិន​ក៏​ដោយ ក៏​ប៉ុន្តែ​រាល់ គុណភាព និង​សមត្ថភាព ផលិតផល របស់ Xiaomi គឺពិតជា អាចទុកចិត្ត និងទទួល យកបាន មិនចាញ់ក្រុមហ៊ុន យក្ស​ធំៗ ផ្សេង​ទៀត ឡើយ។ ជាការពិត ក្នុងទីផ្សារ ស្មាតហ្វូន Xiaomi បានទទួល ភាពជោគជ័យ ច្រើនគួរ ឲ្យ​កត់សំគាល់ ដោយក្នុងនោះ កំពូលស្មាតហ្វូន Xiaomi Mi 4 ដែលបានប្រកាស ចេញកាល ពីឆ្នាំ 2014 កន្លងទៅ បានទទួល ជោគជ័យគួរ ឲ្យកត់សំគាល់ ដោយចំនួន លក់របស់វា ស៊ីដាច់ Mi 3 កាលពីឆ្នាំ 2013 ផងដែរ នោះក៏ ព្រោះតែ Xiaomi បានចំនាយពេល វេលាច្រើន និងគំនិត ក្នុងការរចនា ឡើងនូវ​រូបរាង ដ៏ស្រស់ស្អាត របស់ Xiaomi Mi 4 ឡើងសម្រាប់ ប្រកួតប្រជែង ក្នុងទីផ្សារ។

ដោយសារតែ​ ស្មាតហ្វូន​ Mi 4 នេះនៅសល់ តម្លៃធូរថ្លៃ ត្រឹម 165$ ប៉ុន្តែលក្ខណៈសម្បត្តិ របស់វានៅខ្លាំង ហើយក៏មាន សំណូមពរជាច្រើន ពីប្រិយមិត្តរបស់យើង បានសុំឲ្យខេមបូ លើកយកវាមកធ្វើ ការបង្ហាញ​លក្ខណៈ​សម្បត្កិ ទើបខេមបូបាន សម្រេចលើក យកស្មាតហ្វូនមួយនេះ មកបង្ហាញជូន អ្នកទាំងអស់គ្នា នៅក្នុងឱកាសនេះ៖

Mi 4 មានអេក្រង់ទំហំ 5 អ៊ីញ ជាប្រភេទ IPS LCD បង្ហាញរូបភាព បានក្នុងកម្រិត FullHD ឬ 1080p ជាមួយដង់ស៊ីតេ អេក្រង់ 441ppi ដែលអេក្រង់ អាចបង្ហាញ រូបភាព បានច្បាស់ មិនចាញ់ ស្មាតហ្វូន កំពូលៗ​មួយ ចំនួនឡើយ ដោយវា អំណោយផលល្អ ក្នុងការ ប្រើប្រាស់ ជាពិសេសការ លេងហ្គេម និង​វីដេអូ​តែ ម្តង។

កម្លាំងម៉ាស៊ីនគឺជាផ្នែកស្នូលខាងក្នុង របស់ទូរស័ព្ទ ដែលទូរស័ព្ទមួយ អាចដំណើរការ បានលឿនឬ យឺត​គឺ​អាស្រ័យ លើផ្នែក ខាងក្នុង នេះឯង។ ងាកមកមើល ផ្នែកខាង ក្នុងរបស់ Mi 4 នេះម្តង វាបំពាក់ដោយ CPU ប្រភេទ Quad-Core អាចរត់ បានល្បឿន 2.5GHz Chipset ប្រភេទ Snapdragon 801, GPU ប្រភេទ Adreno 330 និងរ៉េម 2GB សម្រាប់អង្គ ផ្ទុកទិន្នន័យ 16GB និង រ៉េម 3GB សម្រាប់អង្គ ផ្ទុក​ទិន្នន័យ 64GB។ គួរឲ្យសោក ស្តាយដែរ វាមិនអាច បន្ថែមមេម៉ូរី ខាងក្រៅបាន នោះទេ។ សម្រាប់​ម៉ូឌែល​កំពុង បង្ហាញនេះ គឺម៉ូឌែល មានរ៉េម 2GB និងអង្គ ផ្ទុកទិន្នន័យ 16GB បើតាមការ ធ្វើតេស្តផ្ទាល់ របស់ក្រុម ការងារ Cambo Report យើងអាច និយាយបានថា វាអាចដំណើរការ បានយ៉ាងរលូន គ្រាន់​បើ នូវរាល់កម្មវិធី ដែលខ្ញុំបាន តម្លើងនៅ លើវា មិនថាហ្គេម ដែលមាន ក្រាហ្វិចខ្ពស់ ដូចជា Vainglory នោះឡើយ។

Mi 4 មានកាមរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល Auto Focus ដោយវា មានកម្រិត Aperture ដល់​​ទៅ f/1.8 ឯណោះ អាចថតរូប បានច្បាស់ដិត ពណ៌ល្អ ថែមទាំងមាន មុខងារមួយចំនួន ផ្សេងទៀត សម្រាប់ថតរូប ឲ្យកាន់តែស៊ីជម្រៅ ដូចជា Panorama, Manual, Gradient, Timer, Refocus ជា​ដើម។ កាមេរ៉ាខាង ក្រោយនេះ ទៀតសោត គឺវាអាចថត វីដេអូដល់ ទៅកម្រិត 4K ឯណោះ ពិតជាមិន ធម្មតា​មែន ថែមទាំងថត ក្នុងកម្រិត FullHD និង HD បានថែម ទៀតផង។ កាមេរ៉ខាងមុខ វិញគឺកាន់ តែ​ពិសេស ដោយវា មានទំហំ 8 មេហ្គាភិចសែល ឯណោះ  វាអំណោយ ផលយ៉ាងល្អ សម្រាប់អ្នក ចូលចិត្ត ថតរូបបែប Selfie ព្រោះគុណភាព រូបភាពពិត ជាច្បាស់ល្អ។

ស្មាតហ្វូននេះដំណើរការដោយ Android KitKat 4.4.X ចេញពីប្រអប់ ដោយអ្នក ប្រើប្រាស់អាច Update ឡើងទៅកាន់ Android Lollipop និងដល់ Android Marshmallow ថែមទៀតផង។ លក្ខណៈ​ពិសេស​នោះ គឺមាន Interface ស្រោបឡើង ដោយ MIUI ជំនាន់ 7.1 ថ្មី ដែលរាល់មុខងារ បញ្ជានានា គឺ​មាន​ភាពងាយស្រួល ក្នុងការបញ្ជា និងកំណត់ មុខងារ ថែមទាំង ស្រស់ស្អាត មិនស្មុគស្មាញ ទៀតផង។ វាមានកម្លាំងថ្ម 3080mAh ជាប់ក្នុង ម៉ាស៊ីនពុំអាច ដោះចេញ ចូលបាន ហើយបើតាម ការប្រើ ប្រាស់​នោះ គឺកម្លាំងថ្ម ខ្លាំងប៉ុណ្ណេះ គឺវាអាចប្រើ ប្រាស់បានយូរ អនុញ្ញាតឲ្យអ្នក ប្រើប្រាស់ លេងហ្គេម ប្រើ អ៊ីនធឺណែត ថតរូប វីដេអូ អានពត៌មាន ឬប្រើប្រាស់ លើមុខងារ អ្វីមួយ ឬច្រើន ក្នុងពេល តែមួយ។

អ្នកអាចស្វែងរក Xiaomi Mi 4 បាននៅ ក្រុមហ៊ុន One Clicks ជាមួយនឹង តម្លៃប្រមាណ 165$ ឬទំនាក់ទំនង តាមទូរស័ព្ទ លេខ 093 666 806

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17-10-5-4

  • ដោយ: Mai
  • 3:47 PM, 25 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ