ទំព័រដើម    >    វីដេអូ    >    វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ LG G5!

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ LG G5!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូន ត្រកូល G របស់​ក្រុមហ៊ុន LG ពេល​​នេះ បាន​បញ្ចេញ​​មក​​ដល់ ជំនាន់​​ទី 5 ហើយ ដែល​មាន នាម​​ជា​​ផ្លូវ​​ការ​​ថា LG G5។ និយាយ​​ចំពោះ​ រូប​រាង រចនាបថ​​នៃ​​ការ​​ឌីហ្សាញ ទៅ​​លើ LG ត្រកូល G ជំនាន់​ថ្មី​នេះ គឺពិតជា បានផ្លាស់ប្តូរ ច្រើនខ្លាំងមែនទែន ដែលក្នុងនោះ ទាំងប៊ូតុងបន្ថែមបន្ថយសម្លេង, ទីតាំង និង​​របៀបថ្មី នៃការប្តូរថ្ម, និងផ្នែក មួយចំនួនទៀត និយាយទៅ ស្ទើរតែទាំងស្រុង ទាំងស្រុង តែម្តង។ ហើយ​​មិនតែប៉ុណ្ណោះ កម្លាំងម៉ាស៊ីន ក៏គ្រាន់បើ ជាងមុនផងដែរ។ ចង់ដឹងថា វាត្រូវបាន កែប្រែយ៉ាងណា​ខ្លះ​នោះ តោះមកតាមដាន និងទស្សនាវីដេអូ បង្ហាញពីលក្ខណៈសម្បត្តិ ដោយក្រុមការងារ ខេមបូ ខាង​ក្រោមនេះ ទាំងអស់គ្នា!

វាមានអេក្រង់ទំហំ 5.3 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាព បានក្នុង​កម្រិត QHD និងមាន​ដង់ស៊ីតេអេក្រង់ 554 ppi ព្រមទាំងត្រូវបាន ក្រាលដោយ កញ្ចក់ការពារប្រភេទ Corning Gorilla Glass 4 ផងដែរ។ បើនិយាយចំពោះ ពណ៌របស់វា គឺពិតជា បង្ហាញបាន ដិតម៉ត់ល្អណាស់ ហើយវាក៏ងាយស្រួល មើលនៅក្រោម ពន្លឺថ្ងៃផងដែរ។

សម្រាប់ផ្នែក កម្លាំងម៉ាស៊ីន របស់វាវិញ G5 ត្រូវបាន បំពាក់ដោយ បន្ទះឈីប​ Snapdragon 820 ប្រភេទ 64-bit ដែលមានស៊ីភីយូ ចំនួន 8 គ្រាប់ អមមកជាមួយនឹង រ៉េមទំហំ​ 4GB និងមាន GPU ប្រភេទ Adreno 530។ វាមានអង្គផ្ទុក ទិន្នន័យទំហំ 32GB ហើយអ្នកទាំងអស់គ្នា ក៏អាចបន្ថែម មេម៉ូរី​ខាង​ក្រៅ បានផងដែរ ដល់ទៅ 200GB ឯណោះ។ G5 ត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Mashmallow 6.0.1 ស្រោបដោយអ៊ីនធើហ្វេស UX 5.0 UI។ វាមានថាមពលថ្ម ទំហំ 2800 mAh ដែល​អាច​ដោះ​ដូរបាន។

ងាកមកមើល កាមេរ៉ារបស់វាវិញ LG G5 ត្រូវបានបំពាក់ នូវកាមេរ៉ាខាងក្រោយ ចំនួនពីរគ្រាប់ ដែលមួយ​គ្រាប់​​មាន​​ទំហំ 16 មេហ្គាភិចសែល​អាចថតបាន 78 ដឺក្រេ និងមួយគ្រាប់ទៀត​មានទំហំ 8 មេហ្គា​ភិច​សែល​ អាចថតបាន 135 ដឺក្រេ (Wide angel lens) និងអមដោយភ្លើង LED ចំនួន 2 គ្រាប់ ហើយ​ដែល​កាន់តែ ពិសេសនោះ គឺវាក៏មាន បំពាក់មកជាមួយនឹង មុខងារសម្រាប់ទប់រំញ័រ Optical Image Stabilization ផងដែរ។ កាមេរ៉ាទាំងពីរ អាចថតវីដេអូ បានក្នុងកម្រិត 4K ក្នុងល្បឿន 30fps និង 60fps សម្រាប់កម្រិត Full HD។ ចំពោះ​កាមេរ៉ា​​ខាងមុខវិញ មានទំហំ 8 មេហ្គាភិចសែល អាចថតវីដេអូ បានក្នុង​កម្រិត Full HD 1080 ភិចសែល ក្នុង​ល្បឿន 30fps។

LG G5 មានដាក់លក់ នៅលើទីផ្សាប្រទេស កម្ពុជាយើងហើយ ដែលមានតម្លៃប្រមាណ 2,560,000៛ ស្មើ​នឹង 640 ដុល្លារ តែមិនមាន​ប័ណ្ណ​ធានានោះទេ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17-10-5-4

  • ដោយ: Mai
  • 3:42 PM, 25 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ