ទំព័រដើម    >    វីដេអូ    >    វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Sugar S

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Sugar S

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Sugar គឺជា Brand ស្មាតហ្វូនមួយ របស់ប្រទេសបារាំង ហើយគោលការណ៍ តែមួយគត់ ដែលក្រុមហ៊ុន មួយនេះ ផ្តោតខ្លាំងជាង គេនោះគឺ ភាពប្រណីត ដែលមាន តម្លៃធូរថ្លៃ ជាងស្មានទុក។ ហើយនៅ ក្នុងថ្ងៃនេះដែរ យើងមាន ម៉ូឌែលមួយ របស់ ក្រុមហ៊ុននេះ សម្រាប់យក មកណែនាំ អោយអ្នក ទាំងអស់គ្នា បានដឹង ផងដែរ ដែលវាមាន ឈ្មោះថា Sugar S។ ចង់ដឹងថា វាមាន លក្ខណៈសម្បត្តិ ប៉ុណ្ណានោះ តោះទៅតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

វាមានអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ Super AMOLED អាចបង្ហាញរូបភាព ក្នុងកម្រិត HD និងមាន ដង់ស៊ីតេ អេក្រង់ 320ppi។ អ្នកទាំង អស់គ្នា ដឹងស្រាប់ ហើយថា ជាមួយនឹង អេក្រង់ Super AMOLED នេះគឺវា អាចបង្ហាញ រូបភាពបាន ច្បាស់ល្អ ដូចទៅនឹង ស្មាតហ្វូនកំពូល របស់ស្មាតហ្វូន Samsung អញ្ចឹង ហើយវា ក៏ល្អ ក្នុងការ ប្រើប្រាស់ ក្រោមពន្លឺថ្ងៃ ផងដែរ។

បើនិយាយពី កម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននេះ គឺវាស្ថិតនៅក្នុង លំដាប់មធ្យម ​​ដោយវា ប្រើប្រាស់នូវ បន្ទះឈីប Snapdragon 410 ដែលមាន ស៊ីភីយូ ​ចំនួន 4 គ្រាប់ និងមាន GPU Adreno 306។​ រីឯថាមពលថ្មរបស់ Sugar S នេះ មានទំហំ 2000 mAh ដែលមានទំហំ ធំជាង iPhone 6s ទៅទៀត។

Sugar S នេះទៀតសោត ត្រូវបានបំពាក់ មកជាមួយនឹង កាមេរ៉ាទំហំ 8 មេហ្កាភិចសែល អមដោយភ្លើង Flash ជំនួយមួយគ្រាប់។ ចំណែកឯ កាមេរ៉ាខាង មុខវិញ មានទំហំ 5 មេហ្កាភិចសែល អាចថត Selfie បានច្បាស់ គួរសម ហើយវា ក៏មាន មុខងារមួយ ចំនួនទៀត ដើម្បីជាជំនួយ ជួយអោយ ការថតរូប កាន់តែ ទាក់ទាញ បន្ថែមទៀត ផងដែរ។

ចំពោះស្មាតហ្វូន នេះដែរ ក៏មានដាក់លក់ នៅលើទីផ្សារ ប្រទេសកម្ពុជា យើងដែរ នៅក្នុងតម្លៃ 920,000៛ ស្មើនឹង 229 ដុល្លារ ដែលអ្នកអាច ស្វែងរកបាន តាមរយៈហាង លក់ទូរស័ព្ទដៃ មួយចំនួន។

  • ដោយ: Mai
  • 2:20 PM, 16 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ