ទំព័រដើម    >    វីដេអូ    >    វីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​របស់ Meizu M3 Note

វីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​របស់ Meizu M3 Note

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Meizu គឺជាម៉ាកសញ្ញា ស្មាតហ្វូនដែល​មានឈ្មោះ​ល្បីល្បាញ​របស់​ប្រទេស​ចិន​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង រីឯ​តម្លៃ​វិញ កាន់​តែ​ធូរ​ថ្លៃ​ទៅៗ។ ហើយ​ថ្មីៗ​នេះ ក្រុម​ហ៊ុន Meizu ទើប​តែ​បញ្ចេញ​ស្មាតហ្វូន​ស៊េរីថ្មី មួយ​ទៀតរបស់ខ្លួន គឺ Meizu M3 Note ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និង មានតម្លៃមិនដល់ 66 ម៉ឺនរៀល​នោះ​ទេ។ ហើយខេមបូរីផត នឹងធ្វើការបង្ហាញលក្ខណៈសម្បត្តិ របស់ M3 Note អោយអ្នកទាំងអស់​គ្នា​ទស្សនា ចង់ដឹងថាវាមានកម្លាំងម៉ាស៊ីនខ្លាំងយ៉ាងណានោះ សូមតាមដានជាមួយយើងខាងក្រោមនេះ។

វាមានអេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ LTPS IPS ក្រាលដោយកញ្ចក់ 2.5D និង ការពារដោយ ស្រទាប់ Dinorex T2X-1 ដែលវារឹងមាំ ហើយធន់នឹងការឆ្កូត។ វាអាចបង្ហាញកម្រិតភាពច្បាស់បាន ក្នុងកម្រិត Full HD (1920 x 1080 ភិចសែល)។​

ស្មាត​ហ្វូនដែល​មាន​តម្លៃ​ធូរ​ថ្លៃមួយនេះ ប្រើប្រាស់បន្ទះឈីប ប្រភេទ MediaTek Helio P10 ដោយមួយផ្នែករត់ដោយល្បឿន 1.8 GHz និង មួយផ្នែកទៀតរត់ដោយល្បឿន 1GHz។ ហើយវាមាន GPU ប្រភេទ Mali-T860MP2។ ទូរស័ព្ទនេះ មាន 2 ជំរើសសម្រាប់ជ្រើសរើស គឺ​ម៉ូដែល​មានរ៉េម 2GB ជាមួយអង្គផ្ទុកទិន្នន័យ 16GB និងមួយទៀត គឺដែលមានរ៉េម 3GB ជាមួយអង្គផ្ទុក​ទិន្នន័យ 32GB។ M3 Note ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ដែលមាន​ផ្ទៃអ៊ីនធើហ្វេស ស្រោបដោយ Flyme UI។​

M3 Note មានកាម៉េរាក្រោយ​ទំហំ 13 មេហ្គាភិចសែល ជាមួយ​​នឹង Flash ជំនួយចំនួន ២ គ្រាប់ និង កាម៉េរាមុខទំហំ 5 មេហ្គាភិចសែល។ កាម៉េរារបស់​ស្មាត​ហ្វូន​នេះ មានលក្ខណៈសាមញ្ញ អាចថតរូបបានជាមួយនឹង មុខងារមួយចំនួនដូចជា ថតរូបភាពយឺតៗ, ថតរូប​បែប Manual Mode, ថតរូបបែបវែង និង មុខងារផ្សេងៗទៀត។

អ្នកទាំងអស់គ្នាអាច​រកទិញ Meizu m3 note នេះបានក្នុងតម្លៃ 66 ម៉ឺនរៀលសម្រាប់ទំហំ 16GB និង 78 ម៉ឺនរៀលសម្រាប់ទំហំ 32GB។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17-10-5-4

  • ដោយ: Mai
  • 2:02 PM, 16 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ