ទំព័រដើម    >    វីដេអូ    >    វីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​របស់ iPad Pro 9.7

វីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​របស់ iPad Pro 9.7

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជា Apple Pro 9.7 អ៊ីញ ដែលខេមបូ បានសន្យា នឹងអ្នក ទាំង​អស់​គ្នា ថា​នឹង ធ្វើ​វីដេអូ បង្ហាញ​លក្ខណៈ សម្បត្តិ របស់​វា​ឡើង នៅ​ពេល​យើង បាន​វា​កាន់ នៅ​ក្នុង​ដៃ។ ឥឡូវនេះ យើង​ទទួល​បាន វា​ហើយ ហើយក៏បាន សាកល្បង ធ្វើតេស្ត និងប្រើប្រាស់ អស់រយៈពេល ជាច្រើនម៉ោង ផងដែរ ដើម្បីស្វែង យល់  អោយបានច្រើន ពីសមត្ថភាព របស់វា។

iPad Pro 9.7 មានអេក្រង់ទំហំ 9.7 អ៊ីញ ប្រភេទ IPS LCD អាចបង្ហាញកម្រិត រូបភាពបានក្នុង កម្រិត 1536 x 2048 ភិចសែល និងមាន ដង់ស៊ីតេ អេក្រង់ 264 ppi។ ជាមួយនឹង អេក្រង់ម្តងនេះ Apple បាន​បំពាក់ ស្រទាប់​កញ្ចក់ថ្មី ដែលវាអាច កាត់បន្ថយ ចំណាំងផ្លាត ច្រើនជាង iPad មុនៗ​ ដល់ទៅ 40 ភាគ​រយ ឯណោះ។

iPad Pro 9.7 អ៊ីញនេះ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 9 ចេញពីប្រអប់ស្រាប់ ដូចទៅនឹង iOS 9 ដែលដំណើរការ នៅលើឧបករណ៍ ផ្សេងៗទៀតដែរ តែវាប្លែក ជាងបន្តិច ត្រង់វាជំនួយ ដល់​ការ​ប្រើប៊ិច, ក្តារចុចឆ្លាត និងមុខងារ គ្រប់គ្រង អេក្រង់ជំនាន់ថ្មី របស់វា។

វាត្រូវបានបំពាក់ដោយ បន្ទះឈីប A9X ប្រភេទ Dual Core រត់នៅក្នុងល្បឿន 2.4 GHz និងមានអង្គ ក្រាហ្វិក ប្រភេទ PowerVR Series 7 ក្នុងនោះ មានក្រាហ្វិក Core ចំនួន 12។ វាមានរ៉េម ត្រឹមតែ 2GB ប៉ុណ្ណោះ និងមានអង្គ ផ្ទុកទិន្នន័យ ចំនួនបី ជម្រើស ដូចជា 32/128/256 GB ព្រមទាំងមាន ថាមពលថ្ម ទំហំ 27.9 វ៉ាត់ម៉ោង។

Apple បានបង្កើនទំហំ កាមេរ៉ាអោយធំ នៅលើ iPad Pro ជំនាន់ថ្មីនេះ ដោយវាមាន ទំហំធំ ដល់ទៅ 12 មេហ្គាភិចសែល ដូចទៅនឹង iPhone 6s និង iPhone SE ដែរ ព្រមទាំង អមមក ជាមួយនឹង ភ្លើង Flash ជំនួយមួយគ្រាប់ ថែមទៀតផង។ មិនតែប៉ុណ្ណោះ ការថតវីដេអូ ក៏អាច ថតបានដល់ កម្រិត 4K ផងដែរ។ ចំណែកឯ កាមេរ៉ាខាងមុខ របស់វាវិញ មានទំហំ 5 មេហ្គាភិចសែល អាចថតវីដេអូ បានក្នុងកម្រិត FullHD 1080p ព្រមទាំងអាច ប្រើប្រាស់ មុខងារជំនួយ មួយចំនួនទៀត បានថែម ទៀតផង ដែលមាន ដូចជា HDR និង Panorama។

ថេប្លេតមួយនេះ មានដាក់លក់ នៅលើទីផ្សារ ប្រទេសកម្ពុជា យើងហើយ ដែលសម្រាប់ ម៉ូឌែល 32GB (4G) មានតម្លៃ 3,040,000៛; 3,840,000៛ សម្រាប់ម៉ូឌែល 128GB (4G); និង 4,560,000៛ សម្រាប់ម៉ូឌែល 256GB (4G)។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17-10-5-4

  • ដោយ: Mai
  • 1:55 PM, 16 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ