ទំព័រដើម    >    វីដេអូ    >    វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ iPhone SE

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ iPhone SE

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយចំពោះ iPhone SE នេះ បើនិយាយ អោយ​ចំ​ទៅ វា​គឺ​ជា វើសិន​មួយ ដែល​ក្រុម​ហ៊ុន Apple បាន​យក iPhone 5s និង iPhone 6s ច្របាច់​បញ្ចូល​គ្នា ទើប​បង្កើត ​បាន​ជា iPhone SE នេះ​ឡើង។ ហើយ​បើ និយាយ​ភាសា ​ម្យ៉ាងទៀត អាចថា iPhone 6s រស់នៅ ក្នុងខ្លួន iPhone 5s អញ្ចឹង ព្រោះអី បើយើង​សង្កេត​មើល ទៅ​លើ រូបរាងរបស់ iPhone SE នេះ គឺពិតជា ដូចទៅនឹង iPhone 5s អញ្ចឹង ហើយបើ​មើល ទៅ​លើ លក្ខណៈសម្បត្តិ ផ្នែក Software និងបច្ចេកវិទ្យា របស់វាវិញ គឺដូចទៅនឹង iPhone 6s ដែរ គ្រាន់​តែ មិនមានបំពាក់ បច្ចេកវិទ្យា 3D Touch តែប៉ុណ្ណោះ។ យ៉ាងណាមិញ តើអ្នកទាំងអស់គ្នា បាន​ដឹងត្រួសៗ ពីលក្ខណៈ សម្បត្តិរបស់ iPhone មួយនេះ ហើយឬនៅ? ប្រសិនបើ មិនទាន់បាន ដឹងទេ អាច​តាម​ដាន ជាមួយ ខេមបូបាន!

iPhone SE មានអេក្រង់ទំហំ 4 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញ រូបភាព បានក្នុងកម្រិត 640 x 1136 ភិចសែល និងមាន ដង់ស៊ីតេ អេក្រង់ 326 ppi។ បើវិភាគទៅលើ អេក្រង់ 4 អ៊ីញនេះ អាចនិយាយ បានថា​ ហាក់ដូចជា តូចបន្តិចហើយ សម្រាប់អ្នក ដែលមាន ដៃធំ ក៏ប៉ុន្តែចំពោះ ការបង្ហាញរូបភាព គឺវានៅ​តែ អាចបង្ហាញ រូបភាព បានច្បាស់ ដដែល។

វាប្រើប្រាស់បន្ទះឈីប A9 មានស៊ីភីយូចំនួន 2 គ្រាប់ រត់បានល្បឿន 1.84 GHz អមដោយ រ៉េមទំហំ 2GB និងមានបន្ទះ ឈីបក្រាហ្វិក PowerVR GT7600។ ចំពោះអង្គ ផ្ទុកទិន្នន័យ ខាងក្នុងវិញ Apple នៅ​តែ​មិនបោះបង់ ចោល នូវទំហំ 16GB ដោយវានៅ តែមាន នៅលើ iPhone SE នេះដដែល ហើយ​ជម្រើស ​មួយទៀត គឺទំហំ 64GB។ បន្ថែមពីនេះ ទៅទៀត វាដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS 9.3 ចេញពីប្រអប់ ស្រាប់តែម្តង។ រីឯ​ថាមពល ថ្មវិញ វាមានទំហំ 1624 mAh។

iPhone SE ត្រូវបានបំពាក់ មកជាមួយនឹង កាមេរ៉ាខាងក្រោយ ទំហំ 12 មេហ្គាភិចសែល អាចថត វីដេអូ បានដល់ កម្រិត 4K។ ចំណែកឯ កាមេរ៉ាខាង មុខវិញ Apple បានដាក់ ត្រឹមតែ ទំហំ 1.2 មេហ្គាភិចសែល តែប៉ុណ្ណោះ និងអាច ថតវីដេអូ បានក្នុងកម្រិត HD ល្បឿន 30fps។

ចំពោះស្មាតហ្វូន នេះដែរ ក៏មានដាក់លក់ នៅលើទីផ្សារ ប្រទេសកម្ពុជា យើងដែរ នៅក្នុងតម្លៃ ស្មើនឹង 530 ដុល្លារ ដែលអ្នកអាច ស្វែងរកបាន តាមរយៈហាង លក់ទូរស័ព្ទដៃ មួយចំនួន។

  • ដោយ: Mai
  • 1:49 PM, 16 May
  • ប្រភព: ខេមបូរីផត
  • Tag: វីដេអូ