ទំព័រដើម    >    វីដេអូ    >    វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ iPhone 6s តម្លៃ 21,600,000៛ ($5400)

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ iPhone 6s តម្លៃ 21,600,000៛ ($5400)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ធ្លាប់តែឃើញ iPhone 6s ដែល​មាន​តម្លៃ​ខ្ទង់ 1000$ ឬ​ក្រោម​នេះ ដែល​ត្រូវ​បាន ផលិត​ឡើង ដោយ​ក្រុម​ហ៊ុន Apple ក៏ប៉ុន្តែ តើអ្នក​ដែល​បាន ស្វែង​យល់​ពី iPhone 6s Edition ដែល​មាន​តម្លៃ ដល់ទៅ 5400 ដុល្លារ ដែរ​ឬទេ? ប្រសិនបើ មិនទាន់ និងចង់ស្វែងយល់ពីវានោះ តោះមកតាមដាន និងទស្សនាវីដេអូ ធ្វើបទបង្ហាញជាភាសាខ្មែរ ដោយក្រុមការងារ ខេមបូរីផត យើងខ្ញុំ ទាំងអស់គ្នា!

មិនខុសពី iPhone 6s ធម្មតាឡើង គឺវានៅតែបំពាក់ អេក្រង់ទំហំ 4.7 អ៊ីញ ប្រភេទ LED-backlit IPS LCD 16 លានពណ៌ អាចបង្ហាញកម្រិតរូបភាព (750 x 1334) ភិចសែល និងមានដង់ស៊ីតេ 326 ppi។

ចំពោះកម្លាំងម៉ាស៊ីន ក៏ដូច្នោះដែរ ដោយ iPhone 6s មួយនេះ ត្រូវបានប្រើប្រាស់ដោយ បន្ទះឈីប A9 ដែល​មានស៊ីភីយូ Dual-core ល្បឿន 1.84 GHz, GPU ប្រភេទ PowerVR GT7600 អាចអោយយើង លេង​ហ្គេម បើកកម្មវិធី និងប្រើប្រាស់ទូទៅបាន ដោយរលូន គ្មានភាពរអាក់រអួលឡើយ។ នៅក្នុងប​ន្ទះ​ឈីប A9 នេះដែរ Apple ក៏បានបំពាក់ មកជាមួយនឹងបន្ទះឈីបជំនួយ M9 ប្រើប្រាស់សម្រាប់ តាមដាន​ចលនា​ របស់​អ្នកប្រើប្រាស់ ចាប់ពីចម្ងាយ ជំហ៊ាន ជាដើម។ ចំពោះអង្គផ្ទុកទិន្នន័យវិញ វាមានចំនួន 3 ជម្រើសដែលក្នុងនោះ រួមមានដូចជា 16GB, 64G និង 128GB និងមានថាមពលថ្ម ទំហំ 1715 mAh។

ចំណែកឯ ផ្នែកកាមេរ៉ាវិញ ក៏មិនខុសគ្នាដែរ ដោយ iPhone 6s ពី ZG នេះ ត្រូវបានបំពាក់ នូវ​កាមេរ៉ា​ខាង​ក្រោយ ទំហំ 12 មេហ្គាភិចសែល ប្រភេទ iSight Camera បំពាក់មកជាមួយនឹង ភ្លើងជំនួយចំនួនពីរ True Tone ដែលអាចចាប់យក រូបភាព បានកាន់តែ​ច្បាស់ ដូចធម្មជាតិ និងងាយស្រួល ប្រើប្រាស់ជាង​មុន។ ចំពោះការថតវីដេអូ ជាមួយនឹង កាមេរ៉ាខាងក្រោយ នេះដែរ គឺវាអាចថតដល់ កម្រិត 4K ហើយ។ សម្រាប់កាមេរ៉ា ខាងមុខរបស់វាវិញ មាន​ទំហំ 5 មេហ្គាភិចសែល ដែលអាចថតវីដេអូ ដល់កម្រិត Full HD (1080p)។

ចំពោះស្មាតហ្វូន នេះដែរ ក៏មានដាក់លក់ នៅលើទីផ្សារ ប្រទេសកម្ពុជាយើងដែរ នៅក្នុងតម្លៃ 21,600,000៛ ស្មើនឹង 5400 ដុល្លារ ដែលអ្នកអាច ស្វែងរកបាន តាមរយៈហាង The V Store ឬក៏អាច​ទំនាក់​ទំនង តាមរយៈលេខទូរស័ព្ទ 012 770 771 ក៏បានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17

  • ដោយ: Mai
  • 2:13 AM, 03 April
  • ប្រភព: Cambo Report
  • Tag: វីដេអូ