ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Sony បានបង្កើត​ប្រវត្តិសាស្រ្ត​ម្តង​ទៀត​ហើយ​ជាមួយ​សុនខ​យន្តថ្មី​ដែល​កាន់​តែ​ដូច​សុនខ​ពិតៗ!

Sony បានបង្កើត​ប្រវត្តិសាស្រ្ត​ម្តង​ទៀត​ហើយ​ជាមួយ​សុនខ​យន្តថ្មី​ដែល​កាន់​តែ​ដូច​សុនខ​ពិតៗ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ផ្តោតសំខាន់លើប្រកួតប្រជែង​ក្នុង​ការ​ផលិត​នូវ​សម្ភារៈ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន ដូចជា Speaker មាន​មុខងារ​ជំនួយ​ការ​សម្លេងសម្រាប់ប្រើក្នុងផ្ទះ, ទូរទឹកកក​ឆ្លាតវៃ​អាច​និយាយ​បាន, ម៉ាស៊ីនបោកសំលៀកបំពាក់អាចនិយាយបាន, ម៉ាស៊ីនបត់សំលៀកបំពាក់, ព្រីភ្លើងឆ្លាតវៃ​ជាដើម តែ Sony នៅតែផ្តោតសំខាន់លើឆ្កែយន្តរបស់ពួកគេ ដោយសារក្រុមហ៊ុនធ្លាប់បានចេញនូវ​ឆ្កែ​យន្តនេះ​ប៉ុន្មានជំនាន់មកហើយ តែឆ្កែយន្តលើកនេះ អាចទាញចំណាប់​អារម្មណ៍​មហាជន​បាន​កាន់​តែ​ច្រើន។

cover

Final 1000x150 copy

នេះជា​ឆ្កែយន្ត Aibo ដែលផលិត និងអភិវឌ្ឍន៍ឡើងដោយ SONY ។ វាពិតជាគួរឲ្យស្រលាញ់មែនទែន ជាមួយសកម្មភាពរស់រវើករបស់វា រួមទាំងបច្ចេកវិទ្យាបំពាក់មកជាមួយវា ដូចជាសេនស័រ នៅលើក្បាល, នៅលើចង្ការ និងលើខ្នងរបស់វា ដូចនេះនៅពេលដែលយើងប៉ះចំនុចទាំងនោះ វានឹងបង្ហាញពី​ឥរិយាបថ​ដ៏​គួរឲ្យខ្នាញ់ រួមទាំងសម្លេងផ្អែមល្អែមរបស់វា និងចលនាដូចសត្វពិតៗមាន 22 ឥរិយាបថ។

បន្តថា ភ្នែករបស់វាជាកញ្ចក់ OLED មានចលនាក្រឡាប់ចុះឡើង និងព្រិចភ្នែកដូចពិតៗ រួមទាំង​កាមេរ៉ា​នៅ​ត្រង់ច្រមុះ ដើម្បីចំណាំមុខរបស់ម្ចាស់ និងចាប់វត្ថុសម្គាល់វត្ថុផ្សេងៗ និងកាមេរ៉ាត្រង់កន្ទុយរបស់វា សម្រាប់ឲ្យវាទៅរកកន្លែងសាកថ្មដោយខ្លួនឯង ដូចទៅនឹងបច្ចេកវិទ្យាដែលម៉ាស៊ីនប៊ូមធូលី Roomba Robot Vacuum ប្រើអញ្ចឹងគឺវាសាកថ្មដោយឥតខ្សែ។ ចំពោះការដំនើរការ 2 ម៉ោង វាត្រូវសាកថ្ម 3 ម៉ោង។

Sony មិនអនុញ្ញាតឲ្យអ្នកចូលរួមប៉ះពាល់សត្វឆ្កែយន្តនេះទេ តែយើងអាចនិយាយទៅកាន់វាបាន។ ហើយ​ការឆ្លើយតបមកវិញ ពិតជាធ្វើឲ្យយើងមានអារម្មណ៍កក់ក្តៅ ពេលដែលបានលេងជាមួយវា។ Aibo នេះ នឹង​ដាក់​លក់​នៅជប៉ុននាសប្តាហ៍ក្រោយ ក្នុងតម្លៃខ្ទង់ 1800 ដុល្លារ។

វីដេអូខាងក្រោម៖

សរុបសេចក្តីមក SONY ទើបបានបង្ហាញនូវឆ្កែយន្តស៊េរីថ្មីមួយ ដែលហៅថា Aibo មានសកម្មភាព ជាមួយ​ភាពក្រម៉េចក្រមើម និងភាពឆ្លាតវៃរបស់វា បានទាក់ចិត្តមហាជនមួយចំនួន តែ SONY ដាក់​លក់​ដំបូង​នៅជប៉ុន ហើយក៏មិនទាន់មានប្រភពណា ដែលថា Aibo នេះ លក់នៅប្រទេសផ្សេងទៀតនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:04 AM, 12 January
  • ប្រភព: The verge
  • Tag: វិទ្យាសាស្រ្ត