ទំព័រដើម    >    វិទ្យាសាស្ត្រ    >    បុរស​ម្នាក់​ដែល​បាន​ជាន់​ដី​ឋាន​ព្រះ​ច័ន្ទ​នៃ​អាប៉ូឡូ​ទី ១៦ បាន​ទទួល​មរណ​ភាព​ហើយ!

បុរស​ម្នាក់​ដែល​បាន​ជាន់​ដី​ឋាន​ព្រះ​ច័ន្ទ​នៃ​អាប៉ូឡូ​ទី ១៦ បាន​ទទួល​មរណ​ភាព​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅពេលដែលនិយាយទៅដល់ពាក្យថា “ជាន់ដីឋានព្រះច័ន្ទ” មនុស្សជាច្រើនប្រាកដជាស្គាល់ ច្បាស់តែលោក Neil Armstrong ម្នាក់តែប៉ុណ្ណោះ ព្រោះលោកជាអ្នក ដែលបានចុះជាន់ដីឋានព្រះច័ន្ទ មុនគេបង្អស់ក្នុងចំណោម អាវកាសយានិក ២ នាក់ផ្សេងទៀត ដែលធ្វើដំណើរ ទៅជាមួយលោក នៅក្នុងអាប៉ូឡូទី ១១ នាឆ្នាំ ១៩៦៩។ ប៉ុន្តែនៅមានអាវកាសយានិក ដទៃច្រើនទៀត ក៏បានទៅជាន់ដី នៅឋានព្រះច័ន្ទដូចលោក Neil Armstrong ផងដែរ តួយ៉ាងដូចជាលោក John Young ដែលទើបទទួលមរណភាព ថ្មីៗនេះជាដើម។  

2

Final 1000x150 copy

លោក John Young គឺជាអាកាសយានិកដ៏ល្បីល្បាញម្នាក់ដែលបានហោះហើរយាន្ដអាវកាសចំនួន ៤ ប្រភេទផ្សេងៗគ្នា ហើយក៏ជាប្រធាន ការិយាល័យអវកាសយានិក របស់អង្គការណាសា ផងដែរ ប៉ុន្តែមកដល់ថ្ងៃទី ០៧ មករា ឆ្នាំ២០១៨ នេះលោកបានទទួលមរណភាព នៅក្នុងអាយុ ៨៧ឆ្នាំ នៅក្នុងរដ្ឋ Texas  ដោយសារ ជំងឺរលាកសួត ហើយធ្វើឱ្យពិភពលោកសោកស្ដាយ ខ្លាំងមែនទែន។ ប៉ុន្តែត្រលប់ទៅមើលអតីតកាល អំពីជីវប្រវត្តិ និងស្នាដៃ របស់លោកវិញ ឃើញថាលោក John Young បានកើតនៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ១៩៣០ នៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិច។ ក្នុងឆ្នាំ ១៩៥២ ក្រោយពីបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថាន បច្ចេកទេស Georgia លោកក៏បានចូលបំរើ ការងារជាកងទ័ពជើងទឹក ខាងផ្នែកបញ្ជាយន្ដហោះ កងទ័ពជើងទឹក។ លុះមកដល់ឆ្នាំ ១៩៦២-១៩៦៤ លោកក៏បានចូលហ្វឹកហ្វឺន នៅក្នុងគម្រោងមួយ របស់អង្គការណាសា ដែលហៅថា National Aeronautics and Space Administration រហូតដល់ឆ្នាំ ១៩៦៥ ទើបលោកបានចាប់ផ្ដើម សាកល្បងហោះហើរ យាន្ដអាវកាស Gemini ជាមួយនឹងការ ហោះនៅក្នុងរយៈកម្ពស់ ២២៤ គីឡូម៉ែត្រ ហើយក្រោយមក ក៏បានហោះហើរយានអាវកាស ចំនួន ៣ ដទៃផ្សេងទៀត ជាបន្ដបន្ទាប់។ ហើយមកដល់ឆ្នាំ ១៩៧២ គឺជាឆ្នាំដ៏អស្ចារ្យមួយទៀត របស់មនុស្សជាតិ ដោយ លោក John Young បានធ្វើជាមេបញ្ជាការ នៅលើគម្រោងអាប៉ូឡូទី ១៦ ដើម្បីឡើងទៅជាន់ឋានព្រះច័ន្ទ សាជាថ្មីម្ដងទៀត (ដែលជាជើងទី ៥ ចុះចត នៅលើព្រះច័ន្ទ) និងបានចំណាយពេល ៧១ ម៉ោងដើម្បីស្រាវជ្រាវ នៅលើផ្ទៃរបស់ព្រះច័ន្ទ ជាមួយនឹងអាវកាស យានិក Charles M. Duke និង Thomas K. Mattingly។

1

មកដល់ឆ្នាំ ១៩៧៦ លោកក៏បានចូលនិវត្តន៍ពីកងទ័ពជើងទឹក និងក្លាយជាប្រធានការិយាល័យ អាវកាសយានិក ដែលបានដឹងនាំ បេសកកម្ម 1st Space Shuttle (STS-1) ក្នុងឆ្នាំ ១៩៨១ និងបេសកកម្ម 1st Spacelab ដែលណាសា បានសហការជាមួយនឹង ESA (European Space Agency) ផងដែរក្នុងឆ្នាំ ១៩៨៣។ ក្រោយពីបានបំពេញ ការងារជាច្រើន ជាមួយនឹងអាវកាសរួចមក ជាច្រើនឆ្នាំ លោក John Young ក៏បានចូលនិវត្ដន៍ ពីអង្គការណាសា នៅក្នុងឆ្នាំ ២០០៤ និងរស់នៅរដ្ឋ Texas មកដល់ពេលនេះ  និងទទួលមរណភាព ក្នុងអាយុ ៨៧ ឆ្នាំ។

ទស្សនាវីឌីអូឯកសាររបស់លោក John Young ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:58 AM, 08 January
  • ប្រភព: Arstechnica
  • Tag: វិទ្យាសាស្រ្ត