ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ជំងឺថ្លើម​ប្រភេទ B ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង DNA របស់​សាក​សព Mummy មួយ​ដែល​មាន​អាយុ​កាល 450 ឆ្នាំ!

ជំងឺថ្លើម​ប្រភេទ B ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង DNA របស់​សាក​សព Mummy មួយ​ដែល​មាន​អាយុ​កាល 450 ឆ្នាំ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកវិទ្យាសាស្រ្តបានធ្វើតេស្តលើ DNA របស់​សាក​សព​ក្មេង​ប្រុស Mummy ដែល​មា​ន​អាយុ​កាល 450 ឆ្នាំ​នេះ ម្តង​ហើយ និង​បាន​ដឹង​ពី​មូល​ហេតុ​ស្លាប់​របស់​ក្មេង​ប្រុស​នោះ​ស្លាប់ មក​ពី​ជំងឺ​កន្ទួល​រមាស់ ឬ​ឡើង​ពង​បែក ប៉ុន្តែការវិភាគ និងស្រាវជ្រាវថ្មី ទៅលើ DNA ដដែលនេះ បានបង្ហាញឲ្យឃើញរោគ​សញ្ញា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ។ ពួកគេបានយកមេរោគរបស់ជំងឺថ្លើមនោះ មកប្រៀបធៀបជាមួយ​មេរោគ​ជំងឺ​ថ្លើម​នា​សម័យថ្មីនេះ បានឲ្យដឹងថា ជំងឺរលាកថ្លើមនេះ ឆ្លងតគ្នាតាំងពីរាប់ពាន់ឆ្នាំមុនមកដល់ពេលនេះ។

cover

Final 1000x150 copy

សាកសពក្មេងតូចនេះ ត្រូវបានគេគាស់ចេញពីក្នុងព្រះវិហារមួយនៅអ៊ីតាលី ក្នុងអំឡុងឆ្នាំ 1980 មកម្ល៉េះ ហើយក្រុមអ្នកវិទ្យសាស្រ្តសិក្សាស្រាវជ្រាវលើសាកសពនេះតៗគ្នាមកដល់សព្វថ្ងៃ។ គេស្រាវ​ជ្រាវ​តាំង​ពីមុខ, ដៃ, សាច់ដុំ, ឆ្អឹង គឺនិយាយរួមទៅ គ្រប់យ៉ាងដែលនៅសល់តែម្តង។ មូលហេតុដែលគេហៅ សាក​សពក្មេងនេះថាជា សាកសព Mummy នោះ ដោយសារបន្ទាប់ពីស្លាប់ ពួកគេនាំគ្នា​លាប​សាធាតុ​អ្វី​ម៉្យាង​ធ្វើ​ឲ្យសាកសពនៅរក្សាទម្រង់ដើម និងរុំក្រណាត់ដើម្បីទុករូបរាងរបស់សាកសពនោះ បានកាន់តែយូរ ដូច​យើងធ្លាប់ឃើញសាកសព Mummy ផ្សេងទៀត ដែលគេគាស់ចេញពីក្តាមឈូស និងដីមក នៅ​មាន​ទម្រង់​ជារូបរាង តែមិនធ្វើបែបនេះ និងនៅសល់តែឆ្អឹងស ហើយអាចពុកអស់ទៀតផង។ តាម​ការ​ស្រាវជ្រាវ​ផ្សេងទៀត បានឲ្យដឹងថា ក្មេងប្រុសមកពីគ្រួសារដែលមានទ្រព្យសម្បត្តិនាពេលនោះ។

ជំងឺរលាកថ្លើមនេះ មានការឆ្លងរហ័សជាងជំងឺផ្សេងៗ តាមរយៈការញុំាអាហាររួមគ្នា, រួមភេទ, ប្រើប្រាស់​បង្គន់​រួម និងថើបជាដើម ដែលមេរោគនេះ កើតលើមនុស្សលើសពី 250 លាននាក់ នាពេល​បច្ចុប្បន្ន​នេះ។ វារាលដាលដល់ឈាម, ទឹកនោម, ទឹកភ្នែក, ទឹកដោះនិងសារធាតុរាវទាំងអស់ក្នុងខ្លួន គឺវាយ​ប្រហារ​ដោយ​មេរោគ​នេះ ហើយវានឹងឆ្លងទៅកាន់មនុស្សផ្សេងទៀតបានយ៉ាងងាយស្រួលបំផុត តែ​ក្នុង​ករណី​ដែល​នរណាមានអង់ទីក័រការពារជំងឺនេះ គឺមិនបាច់ព្រួយក្នុងការឆ្លងទេ។ អ្នកមានជំងឺនេះ និង​មាន​ថ្លើម​ចុះខ្សោយ មិនអាចកំចាត់ជាតិពុលបានច្រើន ពីថ្លើមធម្មតាឡើយ ដូចនេះត្រូវការតម មិន​ពិសារ​គ្រឿង​ស្រវឹង, ផឹកទឹកឲ្យបានច្រើន និងហាត់ប្រាណឲ្យទៀងទាត់ ទើបមិនបណ្តាលឲ្យទៅជាមហារីក។ មិនថា ក្មេងឬចាស់ទេ អាចឆ្លងជំងឺនេះបានគ្រប់គ្នា តែបើកើតលើក្មេងអាយុចន្លោះ 2 ឆ្នាំទៅ 6 ឆ្នាំ និង​កើត​ជារោគកន្ទួលរមាស់។​ ទោះបីជាជំងឺនេះឆ្លងរហ័សយ៉ាងណាក៏ដោយ ក៏នៅតែមានវិធីព្យាបាល និង​វ៉ាក់​សាំង​ទប់ស្កាត់។

1

សរុបអត្ថបទ យើងបានដឹងហើយថា ជំងឺរលាកថ្លើមប្រភេទ B មិនមែនទើបតែកើតឡើងក្នុងសម័យថ្មីនេះ ឬប៉ុន្មានរយឆ្នាំនេះមកទេ គឺវាកើតឡើងតាំងពីរាប់ពាន់ឆ្នាំមុន មកដល់សព្វថ្ងៃនេះ ដូច្នេះហើយទើបគ្មាន​នរណា​ដឹង​ពីប្រភពរបស់ជំងឺនេះ និងបានត្រឹមតែការពារ ឬទប់ស្កាត់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:36 AM, 06 January
  • ប្រភព: The verge
  • Tag: វិទ្យាសាស្រ្ត