ទំព័រដើម    >    វិទ្យាសាស្ត្រ    >    រុស្ស៊ី​មាន​គម្រោង​បង្កើត​សណ្ឋាគារ​កប់​ស៊េរី​នៅ​ឋាន​អាវកាស​ឆាប់​ៗនេះ

រុស្ស៊ី​មាន​គម្រោង​បង្កើត​សណ្ឋាគារ​កប់​ស៊េរី​នៅ​ឋាន​អាវកាស​ឆាប់​ៗនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅពេលក្រុមហ៊ុនឯងជននៅឯប្រទេសមហាអំណាចអាមេរិក កំពុងត្រៀមខ្លួននាំយកអ្នក មានលុយទៅលេងនៅ ឋានអាវកាសក្នុង រយៈពេលប៉ុន្មានឆ្នាំ ខាងមុខទៀតនេះ ជាមួយនឹងយានអាវកាសថ្មី បង្កើតឡើងសម្រាប់ ទេសចរណ៍អាវកាស ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត របស់ភពផែនដី នៅឯប្រទេសរុស្ស៊ី ឯណោះវិញឃើញថា មានគំនិតកាន់តែប្លែក និងអស្ចារ្យ ដែលជារឿងមួយ មិនងាយនឹងកើតមានឡើង តែវាត្រៀមនឹងកើតមាន ឡើងឆាប់ៗខាងមុខ នេះផងដែរ ព្រោះថាទេសចរណ៍ ទៅលេងនៅឋានអាវកាស គឺជារឿងអស្ចារ្យបំផុត មួយក្នុងជីវិត តែវានឹងរឹតតែ អស្ចារ្យថែមមួយកម្រិត ទៀតនៅពេល ដែលយើងអាចទៅដើរលេង នៅលើឋានអាវកាស ថែមទាំងស្នាក់នៅទីនោះ បានប៉ុន្មានថ្ងៃ ជាមួយនឹង បន្ទប់គេងកប់ ម្ហូបអាហារកប់ អនាម័យកប់ គ្រឿងសង្ហារឹម កប់ជាដើម -ល-។

1

Final 1000x150 copy

យោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ Engadget បានចេញផ្សាយឲ្យដឹងថា នៅឯរុស្ស៊ី ឯណោះវិញ គឺមានសេចក្ដីស្នើរ សុំទៅកាន់ សាវជីកម្មអាវកាស រុស្ស៊ី Roscosmos ក្នុងការសាងសង់ នូវសណ្ឋាគារកប់ស៊េរី មួយនៅចំទីតាំងនៃ ISS ឬហៅពេញថា International Space Station ស្ថានីយអាវកាស អន្តរជាតិ។ ការស្នើរសុំនោះ បានបន្ថែមមកជាមួយនឹងសេវាកម្ម ដែលអ្នកទេសចរណ៍ត្រូវតែ មានផងដែរគឺថា បើចង់ទៅស្នាក់នៅសណ្ឋាគារ លំដាប់កាឡាក់ស៊ី (Galaxy) ពេញមេឃ គឺត្រូវចំនាយប្រាក់រហូត ដល់ទៅ 40 លានដុល្លារ ដើម្បីទទួលបាន បទពិសោធន៍ ដែលមនុស្សទូទៅ មិនអាចនឹងបានភ្លក្សក្នុងមួយជីវិត ដោយអាចស្នាក់នៅលើនោះ បានរយៈពេលចន្លោះ ពី 1 ទៅ 2 សប្ដាហ៍។

2

ជាងនេះទៅទៀត បើអ្នកទេសចរណ៍ទៅដល់ទីនោះចង់ធ្វើការដើរលេងបន្ថែម ជាមួយនឹងអ្នក អាវកាសមានជំនាញ ក្នុងការដើរមើល ហោះហើរដោយគ្មាន ទំនាញផែនដីគឺត្រូវជះលុយ ដល់ទៅ 20 លានដុល្លារផ្សេងទៀត ទើបបាន។ ការសាងសង់សណ្ឋាគារ នៅអាវកាសនោះ ត្រូវបានលើកឡើងជា គម្រោងដំបូងដោយត្រូវ ចំនាយប្រាក់អស់ ចន្លោះពី 279 ទៅ 446 លានដុល្លារ ក្នុងការសាងសង់បន្ទប់ Module មួយ ដោយ មានមួយត្រូវបាន សាងសង់រួច ដែលកំពុងដំណើរការ ជាបន្ទប់ពិសោធន៍ វិទ្យាសាស្ត្រ និងផ្គង់ផ្គង់អគ្គិសនី ទៅកាន់ស្ថានីយ៍ផ្ទាល់ ដូច្នេះសម្រាប់ Module ទី 2 អាចនឹងបង្កើតឡើងសម្រាប់ ធ្វើជាសណ្ឋាគារ នោះតែម្ដង។

3

សម្រាប់បន្ទប់សណ្ឋាគារនោះត្រូវបានលើកឡើងឲ្យដឹងថា នឹងមានកន្លែងគេង ចែកចេញជា 4 ផ្សេងៗគ្នា ដោយមាន សណ្ឋានជាការ៉េ 2 ជ្រុង មានបង្អួចទំហំ 9 អ៊ីញ សម្រាប់មើលទៅខាងក្រៅ ក្នុងមួយបន្ទប់ ដោយ ខាងក្រៅអ្នកទេសចរណ៍ អាចស្វែងរកស្ថានីយ៍ ពិនិត្យសុខភាព និងស្ថានីយ៍ អនាម័យ ដោយនៅទីនោះ មានបង្អួចទំហំ 16 អ៊ីញ ផងដែរ។ គម្រោងសងសង់ របស់រុស្ស៊ីនេះ អាចនឹងត្រូវ ចំនាយពេល 5 ឆ្នាំដើម្បីសាងសង់ ហើយនៅពេលរួចរាល់ គម្រោងទៅស្នាក់ នៅក្នុងឋានអាវកាស អាចនឹងចាប់ផ្ដើម ឆាប់ខាងមុខ ជាមួយនឹងការ ចំនាយប្រាក់ពី មហាសេដ្ឋីរាប់សិប លានដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:52 AM, 26 December
  • ប្រភព: Engadget
  • Tag: វិទ្យាសាស្រ្ត