ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នកវិទ្យាសាស្រ្តជោគជ័យ លើការ​បញ្ឈប់​ភាព​ថ្លង់​នៃ​សត្វកណ្តុរ និង​អាច​ជួយ​មនុស្ស​បាន​ដូច​គ្នា!

អ្នកវិទ្យាសាស្រ្តជោគជ័យ លើការ​បញ្ឈប់​ភាព​ថ្លង់​នៃ​សត្វកណ្តុរ និង​អាច​ជួយ​មនុស្ស​បាន​ដូច​គ្នា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាដំណឹងល្អមួយ​ទៀត ដែល​អ្នក​វិទ្យា​សាស្រ្ត បាន​ប្រកាស​ថា​ពួក​គេ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កែ​សម្រួល​ហ្សែន​របស់​សត្វ​កណ្តុរ ដើម្បីបញ្ឈប់ការថ្លង់ ហើយបច្ចេកទេសនៃការកែសម្រួលហ្សែននេះ មាន​សុវត្ថិភាពល្អណាស់។ វាជាភស្តុតាង និងជាការជោគជ័យមួយ ដែលអ្នកវិទ្យាសាស្រ្តមានសង្ឃឹមច្រើន ក្នុង​ការជួយមនុស្សឲ្យជៀសផុតពីភាពថ្លង់នេះ។

cover

Final 1000x150 copy

ពួកគេបានចាក់ហ្សែនដែលបានកែសម្រួលចូលទៅក្នុងត្រចៀករបស់កណ្តុររស់មួយ ដែលថ្លង់។ ​​ហ្សែន​ថ្មី​ដែល​បាន​បាញ់ចូលនោះ វាទៅកាត់ជំងឺថ្លង់នោះដែលជាប់នៅលើហ្សែនចាស់ ហើយ​ទៅ​ជំនួស​ហ្សែន​ចាស់​នោះ ដោយគ្មានប៉ះពាល់ដល់សុខភាពរបស់កណ្តុរនោះឡើយ។ ជំហ៊ានដំបូង ហ្សែន​ដែល​បាន​កែ​សម្រួល​នោះ ចូលទៅត្រឹមបានជំនួសហ្សែនចាស់ ឬកោសិកាចាស់មួយផ្នែកតូចប៉ុណ្ណោះ ដែលធ្វើឲ្យ​កណ្តុរ​នោះឮសម្លេងវិញក៏ពិតមែន តែមិនមែនបានពេញលេញ ដូចត្រចៀកធម្មតានោះទេ គឺពួកគេអាច​ស្តាប់​​បានឮវិញតិចៗ ក៏គ្រាន់បើជាងថ្លង់ឥតឮអ្វីតែម្តង។

ការសិក្សារលើការកែសម្រួលហ្សែននេះ អស់រយៈពេលច្រើនឆ្នាំមកហើយ។ កាលពីខែមុន អ្នកវិទ្យសាស្រ្ត​បាន​ដាច់ចិត្ត ចាក់ហ្សែនដែលបានកែសម្រួលនេះចូលទៅកាន់ DNA របស់មនុស្សម្នាក់ ដោយគាត់​កើត​ជំងឺ Hunter Syndrome ដែលធ្វើឲ្យគាត់មានអាការៈ​ ខុសពីមនុស្សធម្មតា ដោយការលូតលាស់​យឺតយ៉ាវ, វៀកមុខ វៀកមាត់, ដៃទៅជាក្រញ៉ង់ មិនស្មើគ្នាជាដើម តែពួកគេមិនបានរៀប​រាប់ពីស្ថានភាព​ជំងឺ​នោះនូវពេលនេះទេ។ ពួកគេមិនបាននិយាយពីជំងឺនេះបន្តទៀតទេ ហើយប្រហែលជាមិនបាន​ជោគជ័យ តែពួកគេ បានរៀបរាប់ពីការជួយដល់ការព្យាបាលជំងឺថ្លង់វិញ គឺទទួលបានជោគជ័យសម្រាប់​ការ​សាកល្បង​ដំបូង​លើសត្វកណ្តុរ។

1

នេះក៏ជាដំណឹងល្អដែរ ដោយសារជំហ៊ានដំបូងទទួលបានជោគជ័យហើយ ពួកគេ នឹងងាយស្រួល ធ្វើ​ការ​សិក្សា និងកែសម្រួលបន្ថែមទៅលើរូបមន្តនេះ។ អាចឈានដល់ប៉ុន្មានឆ្នាំខាងមុខទៀត ទើបពួកគេ អាច​នឹង​ផ្តល់ទៅកាន់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់រូបមន្តព្យាបាលអ្នកជំងឺ ដោយយើងបានដឹងថាពេល​នេះពួក​គេ​ទទួល​បាន​ជោគជ័យលើការធ្វើតេស្តលើកដំបូង និងមានដំណឹងល្អជាងនេះនៅពេលក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:09 AM, 21 December
  • ប្រភព: The verge
  • Tag: វិទ្យាសាស្រ្ត