ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ការធ្វើតេស្តរ៉ុកកែតទេសចរណ៍ទៅ​កាន់​លំហ​អាកាស​និង​ត្រលប់​មក​វិញ​ បាន​ជោគ​ជ័យហើយ!

ការធ្វើតេស្តរ៉ុកកែតទេសចរណ៍ទៅ​កាន់​លំហ​អាកាស​និង​ត្រលប់​មក​វិញ​ បាន​ជោគ​ជ័យហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន​ឯកជន Blue Origin ដែលជា​ក្រុម​ហ៊ុនរ​បស់ Jeff Bezos ជា​នាយកធំ ហើយ​គាត់​ក៏​ជាស្ថាបនិក​ផ្សារ​អនឡាញ Amazon ផង​ដែរ។ គាត់ជាមនុស្សម្នាក់ដែលមានមហិច្ចតាធំ និងគំរោងថ្មីរបស់គាត់ ចង់​បង្កើត​ជា​ដំនើរការទេសចរណ៍ សម្រាប់មនុស្សម្នា អាចហោះទៅកាន់លំហ​អាកាសបាន និងត្រលប់​មក​វិញ​ផែនដី ដោយជិះក្នុងរ៉ុកកែត។

cover

Final 1000x150 copy

គំរោងនេះ គាត់បានបង្កើតឡើងអស់រយៈពេលច្រើនឆ្នាំមកដែរហើយ តែពេលថ្មីៗ គាត់ទើបបាន​សាក​ល្បង បង្ហោះរ៉ុកកែតដែលគ្មានមនុស្សបើកនោះ ទៅកាន់លំហ​អាកាស ដោយដាក់​មនុស្ស​ម៉ាឡាកាំង​នៅ​ក្នុង​នោះ អមជាមួយ​កាមេរ៉ាដាក់គ្រប់ជ្រុង ដូចនេះយើងអាចឃើញពីស្ថានភាពនៅក្នុងនោះ និងនៅ​ក្រៅ​កញ្ចក់ ថាពិតជាមានសុវត្ថិភាពតាំងពីបង្ហោះឡើងទៅ និងចុះមកវិញ។

នេះជាប្រភេទរ៉ុកកែតធន់តូចប៉ុណ្ណោះ ពួកគេនឹងបង្កើតរ៉ុកកែតរាងធំជាងនេះបន្តិច សម្រាប់ដឹកអ្នកដំណើរ​ទៅ​​កាន់​លំហ​អាកាស និងត្រលប់មក ដូចជាដំនើរទេសចរណ៍កម្សាន្តអញ្ចឹង តែត្រូវចាំដល់ដើមឆ្នាំ 2019 ខាងមុខ។ នៅខាងក្រោមនេះ ជាវីដេអូ បង្ហាញពីទិដ្ឋភាព ក្នុងរ៉ុកកែតនោះ និងនៅក្រៅកញ្ចក់ ដែលមាន​មនុស្ស​ម៉ាឡាកាំង​អង្គុយក្នុងនោះមួយទៀតផង។ 


ចំពោះតម្លៃពួកគេមិនបានបញ្ជាក់ទេ តែយើងអាចដឹងបានថា វាប្រាកដជាថ្លៃ។ នេះជាសមិទ្ធផល​ដ៏​អស្ចារ្យ​ដែល Jeff មានគំនិតបង្កើតនូវក្រុមហ៊ុននេះឡើងតាំងពីឆ្នាំ 2000 មកដល់ពេលនេះទើបឃើញសមិទ្ធផល ដោយសារនេះមិនមែនជាការបង្កើតឡើងដោយងាយនោះទេ វាត្រូវការសិក្សា និងបង្កើតឡើង​ដោយ​ឥត​ខ្ចោះ ទើបគ្មានបញ្ហា តែបើមានបញ្ហាហើយ ការខិតខំប្រឹងប្រែងប៉ុន្មាន​ឆ្នាំ​មក​នេះ​នឹងរលាយក្នុងពេល​មួយ​ប៉ប្រ៉េចភ្នែក។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 1:44 PM, 15 December
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត