ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Google បើក​ឲ្យ​មាន​ម៉ាស៊ីន​រៀន​អំពី AI នៅ​អាស៊ី​ជា​លើក​ដំបូងហើយ!

Google បើក​ឲ្យ​មាន​ម៉ាស៊ីន​រៀន​អំពី AI នៅ​អាស៊ី​ជា​លើក​ដំបូងហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

AI ឬហៅពេញថា Artificial Intelligent គឺជាមុខងារវៃឆ្លាតមួយ ដែលកំពុងមានមនុស្សជាច្រើន កំពុងប្រើប្រាស់រាល់ថ្ងៃនេះ វានៅមិនទាន់មានភាព ពេញនៅឡើយនោះទេ សម្រាប់ប្រទេស ក្រីក្រមួយចំនួន ហើយវាក៏នៅមិនទាន់ អាចវាយលុក ទីផ្សារបាន 100% ដែរ មានន័យថាវានៅមាន កម្រិតនៅឡើយ ដោយភាពវៃឆ្លាត របស់វាស្ថិតនៅចំនុចចាប់ផ្ដើម ហើយខ្លះក៏កំពុងអភិវឌ្ឍន៍ខ្លួន ពីជំនាន់មួយទៅកាន់មួយ ជំនាន់ទៀតកាន់តែប្រសើរឡើង ពីសំណាក់ក្រុម Developers។

1

Final 1000x150 copy

ក្នុងនោះ Google គឺជាក្បាលម៉ាស៊ីនធំមួយក្នុងការនាំយក AI ចូលទៅកាន់ពិភពលោក បើទោះបីជាមានគំនិត មួយចំនួនមិនចង់ឲ្យ AI ចូលវាយលុក ទីផ្សារក៏ដោយ តែបើគិតឲ្យស៊ីជម្រៅ AI មានគុណសម្បត្តិ និងគុណវិបត្តិ របស់វា។ ដូចបានរៀបរាប់ ខាងដើមអញ្ចឹង​ បើទោះបីជា AI បានកំពុងអភិវឌ្ឍន៍ខ្លួន ក៏ដោយ ក៏មិនមែនមាន ន័យថាមុខងារ AI នេះនឹងអាចគ្របដណ្ដប់ ពិភពលោកទាំងមូលបាន ឆាប់ៗនេះនោះទេ ហើយ ដើម្បីឲ្យ AI ដើរទៅមុខ Google បានខិតខំដុតដៃដុតជើង យ៉ាងសកម្មជុំវិញការ បណ្ដុះបណ្ដាលទៅដល់ ក្រុម Developers ជាច្រើនឲ្យបានយល់ កាន់តែច្បាស់ និងស៊ីជម្រៅជុំវិញ អ្វីទៅជា AI ឲ្យពិតប្រាកដ។ ជាក់ស្ដែង Google បានបង្កើតនូវបន្ទប់ពិសោធន៍ សិក្សាជាច្រើនកន្លែងរួចមកហើយ ជុំវិញពិភពលោក ហើយថ្មីកន្លងទៅនេះ Google ក៏ទើបនឹងប្រកាសជាផ្លូវការ នូវការនាំយកមន្ទីរពិសោធន៍ថ្មី មួយទៀតទៅកាន់ ទ្វីបអាស៊ីយើងនេះ ដើម្បីបង្កើននូវឱកាស សិក្សាអំពី AI ឲ្យកាន់តែច្រើនជាងមុន ដោយមានទីតាំងស្ថិត នៅក្នុងទីក្រុង ប៉េកាំង ប្រទេសចិន។

File photo of woman walking past a logo of Google at the Global

ជុំវិញការបើកនូវ Lab ថ្មីក្នុងការសិក្សាអំពី AI នៅប្រទេសចិននេះ នឹងត្រូវដឹកនាំដោយ លោកស្រី Fei-Fei Li ជាអ្នកប្រធានដឹកនាំ អ្នកវិទ្យាសាស្ត្ររបស់ Google Cloud និងលោក Dr. Jia Li អមមកជាមួយនឹងអ្នក ជំនាញជាច្រើន ដែលបើកសិទ្ធិ ឲ្យសិស្សានុសិស្សចិន យល់កាន់តែច្រើនអំពី AI។ ការបើកនូវមន្ទីរសិក្សា អំពី AI នេះ មិនត្រឹមតែផ្ដោតសំខាន់ ទៅលើការសិក្សានោះទេ គឺវានឹងបើកសិទ្ធិឲ្យ ធ្វើការសិក្សាស្រាវ ជម្រាវបន្ថែម ក៏ដូចជាជួយឧបត្ថម្ភ ទៅដល់សិក្ខារសាលា នានា ដែលនិយាយអំពី AI នេះផ្ទាល់តែម្ដង ព្រោះនៅចិនមានអ្នក សិក្សាអំពី AI មិនតិចនោះទេ បានជាដូច្នេះហើយ ទើបបានជា Google បំបុកទៅស្រុកចិ ននៅក្នុងទ្វីប អាស៊ីយើងមុនគេ ហើយអាចនឹងបន្តទៅកាន់ ប្រទេសផ្សេងៗទៀត នៅពេលក្រោយ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 3:45 PM, 13 December
  • ប្រភព: 9to5Google
  • Tag: វិទ្យាសាស្រ្ត