ទំព័រដើម    >    វិទ្យាសាស្ត្រ    >    លោកប្រធានាធិបតី ដូណាល់ត្រាំ សន្យាថា​នឹង​បញ្ជូន​មនុស្ស​ឡើង​ឋាន​ព្រះច័ន្ទ​ជា​លើក​ទី ២!

លោកប្រធានាធិបតី ដូណាល់ត្រាំ សន្យាថា​នឹង​បញ្ជូន​មនុស្ស​ឡើង​ឋាន​ព្រះច័ន្ទ​ជា​លើក​ទី ២!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងឆ្នាំ ១៩៦៩ គឺជាឆ្នាំដ៏​ជោគ​ជ័​យ​មួយ ក្នុង​ប្រវត្តិសាស្ត្ររបស់​ប្រជាជាតិ​សហរដ្ឋ​អាមេរិច ដោយ​អង្គការ​អាវកាស ណាសា បានបញ្ជូនអាប៉ូឡូទី ១១ របស់ខ្លួនដំបូងគេបង្អស់​ទៅជាន់​ដី​នៅ​លើ​ឋាន​ព្រះច័ន្ទ​បាន​ដោយជោគជ័យ ដែលមាននាវិកចំនួន ៣ នាក់ប៉ុណ្ណោះគឺលោក Neil Armstrong, Michael Collins​, និងលោក Edwin Aldrin។ ហើយជំហ៊ានយក្សមួយនេះ ក៏ត្រូវតែអគុណទៅលើលោក​ប្រធានាធិបតី John F. Kennedy ផងដែរ ព្រោះលោកជាអ្នកជំរុញ និងគាំទ្រពីក្រោយឱ្យអង្គការណាសា បង្កើតគម្រោង Space Race នេះឡើងកាលពីឆ្នាំ ១៩៦១ កន្លងមក។

1

Final 1000x150 copy

លុះមកដល់ឆ្នាំ ១៩៨៩ ការស្រាវជ្រាវនៅលើឋានព្រះច័ន្ទត្រូវបានចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែម​បន្ដរ​ទៅ​ទៀត ដោយនៅក្នុងនោះត្រូវបានប្រើប្រាស់គម្រោង Space Exploration Initiative របស់លោក​ប្រធានា​ធិបតី George H.W. Bush។ ដោយឡែក លោក ដូណាល់ត្រាំ គឺជាប្រធានាធិបតីទី ៣ របស់​សហរដ្ឋអាមេរិច​ហើយ ដែលបានរៀបចំ និងមានកិច្ចការស្រាវជ្រាវអំពីលំហអាកាសយើងនេះ ដោយ​កាល​ពីថ្ងៃច័ន្ទម្សិល​មិញនេះ លោកបានចុះហត្ថលេខាននៅលើគម្រោងការ Space Directive-1 របស់​អង្គការ​ណាសា ដែលនឹងធ្វើការស្រាវជ្រាវ សិក្សាកាន់តែលំអិតអំពីភពនានា និងរុករករបក​គំហើញ​ថ្មីៗ​ដើម្បី​ចែក​ចាយ​ដល់មនុស្សជាតិទាំងអស់នៅលើភពផែនដីយើងនេះ។

2

ក្រោយពីបញ្ចាប់ការចុះហត្ថលេខានេះរួច លោកដូណាល់ត្រាំ ក៏បានលើកឡើងថា សហរដ្ឋអាមេរិច នឹង​ត្រៀម​បញ្ចូន​អាវកាសយានិកឡើងទៅជាន់ដីឋានព្រះច័ន្ទជាលើកទី ២ ម្តងទៀតឱ្យទាល់តែបាននៅក្រោម​ការ​ដឹកនាំ​របស់លោក។ លោកដូណាល់ត្រាំ លើកឡើងបែបនេះក៏បានន័យថា លោកពិតជាមានចំណាប់​អារម្មណ៍ខ្លាំងណាស់ ទៅលើការស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ព្រោះវាគឺជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់​សហរដ្ឋអាមេរិច ដែលមានសមត្ថភាពបញ្ចូនមនុស្សឱ្យទៅដល់បាន ហើយលោកក៏ចង់ធ្វើវាឡើងម្តង​ទៀត នៅក្នុងការដឹកនាំរបស់លោក ព្រោះលោកធ្លាប់បានសន្យាថា “We will make America great again”។

៣

ទស្សនាវីដេអូ ដែលអាប៉ូឡូទី ១១ បានចុះចតនៅលើឋានព្រះច័ន្ទ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:59 PM, 12 December
  • ប្រភព: Ars Technica
  • Tag: វិទ្យាសាស្រ្ត