ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ទាញយក E-Book រៀបរាប់​ពី​លំហ​អាកាស​នា​ពេល​អនាគត​ដោយ​ឥតគិត​ថ្លៃ!

ទាញយក E-Book រៀបរាប់​ពី​លំហ​អាកាស​នា​ពេល​អនាគត​ដោយ​ឥតគិត​ថ្លៃ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកវិទ្យាសាស្រ្តគ្រប់រូប កំពុងតែ​សិក្សា​ទៅ​លើ​របស់​ដែល​មានវត្តមាន​ក្នុង​លោក និង​ព្យាយាម ស្រាវជ្រាវ​បង្កើត​ថ្មី ដូច្នេះ​ហើយ​ទើប​ វិទ្យាសាស្រ្ត មានការរីកចម្រើនជាងរៀងរាល់ឆ្នាំ តែ​ការ​ចំណាយ និង​ធន់​ធាន​មុន​ក៏ត្រូវការច្រើនដែរ។ មានសកលវិទ្យាល័យមួយនៅរដ្ឋ Arizona បង្កើតឡើងនូវសៀវភៅ E-Book ដែល​រៀប​រាប់ពីពត៌មាន និងចំណេះដឹងទូទៅទាក់ទងនឹង​លំហរអាកាសនាពេលអនាគត។

cover

Final 1000x150 copy

សៀវភៅបានមកពីសកលវិទ្យាល័យ Center for Science and the Imagination (CSI) ដែល​បាន​បង្កើត​ឡើង​តាំង​ពីឆ្នាំ 2012 ដែលប្រមូលផ្តុំដោយអ្នកនិពន្ធ, អ្នកវិទ្យាសាស្រ្ត និងវិស្វករ ចូលរួមធ្វើការ​ជាមួយ វិភាគ និងគិតពីរឿងអនាគត។ ពួកគេ ក៏ធ្លាប់បានចេញសៀវភៅរៀបរាប់ពីអតីតកាលដែរ ហើយ​វា​ក៏​ទា​ក់ទងនឹងវិទ្យាសាស្រ្តដូចគ្នា។ ក្នុងសៀវភៅថ្មីនោះ ពួកគេរៀបរាប់ពីចក្ខុវិស័យ, ការផ្សងព្រេង, ពីការ​គេច​វេសរបស់ល្បឿនពន្លឺ ដែលទាំងអស់នេះ ទាក់ទងនឹងការធ្វើដំនើរទៅ​កាន់លំហរ​អាកាស​នាពេល​អនាគត ដែលរៀបចំ និងសសេរឡើងដោយក្រុមអ្នកនិពន្ធច្រើនរូប រួមពីគំនិតរបស់អ្នក​វិទ្យាសាស្រ្តច្រើ​ន​រូប​ទៀត។

សៀវភៅនេះ មានប្រមាណជា 347 ទំព័រ និងមានទំហំ 12.5 មេហ្គាបៃ ដូចនេះអ្នកអាចទាញយកបាន​ដោយ​ងាយ​បំផុត។

06_Barnes_Illustration

ប្រសិនបើអ្នកចាប់អារម្មណ៍ អាចទាញយក បានរយៈGoogle Drive, ePub, Mobi, iBook និង PDF សម្រាប់​មើល​តាម​ស្មាតហ្វូន ឬថេប្លេត និងកុំព្យូទ័របាន ដោយឥតគិតថ្លៃ។ ដូចនេះ មិត្តអ្នកអាន ដែល​ចូល​ចិត្ត​ដឹង​ពី​វិទ្យាសាស្រ្តគួរតែសាកល្បងមើលលេង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:10 AM, 07 December
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត