ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Hotel in the Sky ពី​ក្រុមហ៊ុន​ទេសចរណ៍ Emirates

Hotel in the Sky ពី​ក្រុមហ៊ុន​ទេសចរណ៍ Emirates

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អាកាសចរ​ណ៍ Emirates ទើបតែបានកែនឹងរៀបចំឡើងវិញ នូវកន្លែងអង្គុយ ឬសម្រាកសម្រាប់កៅអី First Class ជាបន្ទប់តែម្តង​ មិនមែនត្រឹមតែ បិទបាំងដូចកៅប្រភេទ First Class របស់ក្រុមហ៊ុន ទេសចរណ៍ដទៃឡើយ។ កៅអី First Class នេះ មានតម្លៃដល់ខ្ទង់ ម៉ឺនដុល្លារ ដូចនេះ មានតែអ្នកមាន លុយច្រើន ទើបដាច់ចិត្តជ្រើសយក កៅអីនេះ ពេលធ្វើដំណើរ លើយន្តហោះ។

cover

Final 1000x150 copy

ជាធម្មតាយើងហៅវាថាជាកៅអី First Class តែនេះ មិនមែនជាកៅអីទៀតទេ គឺវាជាបន្ទប់តែម្តង ជាមួយការបំពាក់នូវ បច្ចេកវិទ្យាទំនើបក្នុងបន្ទប់ នោះទៀតផង ដែលមានដូចជា បច្ចេកវិទ្យាគ្មាន ទំនាញផែនដី ឬអាចកំណត់ឲ្យ ទំនាញផែនដី ធ្លាក់ដល់សូន្យ, មានបង្អួចដែលអាច ប្តូររូបភាពបាន, មានកាសដែលបំពាក់ នូវបច្ចេកវិទ្យាទប់សម្លេង រំខានមកពីខាងក្រៅ, មានទូរទស្សន៍ អេក្រង់ទំហំ 32 អ៊ីញ កម្រិត Full HD, ប៉ុស្តិ៍ទូរទស្សន៍ 2500 ប៉ុស្តិ៍ សម្រាប់កម្រាន្ត, អំពូលភ្លើង កំណត់ពន្លឺបាន តាមការចូលចិត្ត, សីតុណ្ហភាពក្នុងបន្ទប់ ក៏អាចកំណត់បាន ត្រឹមចន្លោះពី 18 ទៅ 26 អង្សាសេ។

សម្រាប់យន្តហោះប្រភេទថ្មី Boeing 777 នេះ មានបន្ទប់សម្រាប់ First Class ប្រមាណ 6 បន្ទប់តែប៉ុណ្ណោះ។ ដល់ពេលចុះចត ពួកគេ ក៏អាច ទទួលបាននូវសេវាដឹកដលើកន្លែង ស្នាក់នៅបាន ជាមួយរថយន្ត Mercedes-Benz S-Class ទៀតផង។

First-Class-dining Economy-Class-cabin-on-Boeing-777-300ER-_2_

វីដេអូខាងក្រោម៖

ក្រុមហ៊ុន អាកាសចរណ៍ Emirates នេះ បានហៅបន្ទប់នេះ ថាជា Hotel in the sky ដោយសារតែការ ចំណាយខ្ទង់លានដុល្លារ បង្កើតវាឡើង និងពិតជាសម ជាមួយឈ្មោះនេះ រីឯអ្នកអាចជិះបាន ទាល់តែមានសល់ ទ្រព្យសម្បត្តិខ្ទង់លានដែរ ទើបដាច់ចិត្តជិះ។ ចំពោះអ្នកដទៃ ផ្សេងទៀត ក៏អាចជិះបាននៅផ្នែក កណ្តាលនៃយន្តហោះ ដែលគេហៅថា Economy Class ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:20 AM, 02 December
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត