ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នក​វិទ្យា​សាស្រ្ត​សិក្សា​លើ​សត្វ​ខ្យង​ម្យ៉ាង ដែល​មាន​ភ្នែក​ចំនួន 200 គ្រាប់!

អ្នក​វិទ្យា​សាស្រ្ត​សិក្សា​លើ​សត្វ​ខ្យង​ម្យ៉ាង ដែល​មាន​ភ្នែក​ចំនួន 200 គ្រាប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឈ្មោះរបស់សត្វនេះមិនអាចបកជាភាសាខ្មែរបានទេ ឬបកក៏អាចខុស ដែលយើងអាចបាន ដឹងបានថា វាជាប្រភេទខ្យងម្យ៉ាង មានឈ្មោះ Scallops ។ វាជាប្រភេទសត្វដែលពិបាក ក្នុងការសិក្សាបន្តិច បើយោងតាមការបកស្រាយ របស់អ្នកវិទ្យាសាស្រ្ត ហើយវាក៏ប្លែក ពីពពួកសត្វក្នុងសមុទ្រ ដទៃទៀតផងដែរ ជាមួយការសិក្សា ទៅលើវានេះ អាចជួយដល់អ្នក វិទ្យាសាស្រ្ត បង្កើតឡើងនូវ Telescope ឬកែវពង្រីក ឬកែវយឺត ដែលអស្ចារ្យមួយ លើសពីកែវយឺត សព្វថ្ងៃនេះ។

cover

Final 1000x150 copy

សត្វ Scallop នេះ មានភ្នែកតូចៗចំនួន 200 គ្រាប់​អាចធ្វើការរួមគ្នា នឹងអាចមើលឃើញដូចទៅនឹង ឧបករណ៍កែវពង្រីក មួយអញ្ចឹង។ ភ្នែករបស់ពួកគេ មានការមើលឃើញខុស ពីសត្វដទៃទៀត រួមទាំងមនុស្សផងដែរ។ ភ្នែករបស់មនុស្សយើង ប្រើប្រាស់សន្ទះមួយ ដែលហៅជា ភាសាអង់គ្លេសថា Cornea ដើម្បីចាប់ចំនុច វត្ថុណាមួយ នឹងត្រូវការ ពន្លឺឆ្លងកាត់ ទើបអាចមើល បានច្បាស់ ប៉ុន្តែភ្នែករបស់សត្វ Scallop នេះវិញ ដូចជាផ្ទាំង កញ្ចក់កែវពង្រីក ដែលមិនចាំបាច់ ត្រូវការពន្លឺក៏អាចមើលឃើញ ដូចជាចំណាំង ផ្លាតអញ្ចឹង។​

palmer1HR_2 palmer5HR

ពពួកសត្វនេះ ពិតជាមានប្រយោជន៍ច្រើន លើការសិក្សាទៅលើវា ជាជាងការយកវាទៅធ្វើជា ម្ហូបអាហារ សម្រាប់បរិភោគ។ អ្នកវិទ្យាសាស្រ្ត ក៏ធ្លាប់បានសិក្សាទៅលើ ពពួកសត្វ បង្កង Lobster ផងដែរ ដោយសារតែភ្នែក របស់ពួកវា អាចមើលបានច្បាស់ដែរ នៅទីដែលមាន ពន្លឺទាប ដូចនេះទើបអ្នក វិទ្យាសាស្រ្តអាចបង្កើត បាននូវផលិតផលថ្មី សម្រាប់សម្រួលដល់ការ រស់នៅរបស់មនុស្ស បានថ្មីៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:39 AM, 01 December
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត