ទំព័រដើម    >    វិទ្យាសាស្ត្រ    >    របក​គំហើញ​ថ្មី​បញ្ចាក់​ថា ភព​ព្រះ​អង្គារ មាន​ភ្នំ​ភ្លើង!

របក​គំហើញ​ថ្មី​បញ្ចាក់​ថា ភព​ព្រះ​អង្គារ មាន​ភ្នំ​ភ្លើង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភពព្រះអង្គារ គឺជាភពតែមួយគត់​បន្ទាប់​ពី​ភពផែនដី ដែល​អ្នក​វិទ្យាសាស្ត្ររំពឹងថា អាច​នឹង​មាន​ជីវិតរស់នៅ ហើយ​ក៏​សង្ឃឹម​ថា​នឹង​អាច​នាំ​មនុស្ស​ទៅ​រស់​នៅ​នាពេល​អនាគត​ផង​ដែរ ព្រោះនៅ​ទីនោះ​មាន​ប្រភព​ទឹក​ដែល​បង្កើត​ទៅ​ជា​អុកស៊ីហ្សែន សម្រាប់​ខ្យល់​អាកាស​ដក​ដង្ហើម និងរុក្ខជាតិលូតលាស់ផងដែរ។ ហើយ​នា​ពេល​ថ្មីៗនេះដែរ អង្គការអាវកាសរបស់ប្រទេសឥណ្ឌា ISRO (Indian Space Research Organization)​ បាន​លាតត្រដាងនូវភស្តុតាង​ថ្មីមួយ ទាក់ទងទៅនឹងភពព្រះអង្គារ អំពីការរកឃើញថា ភព​នោះ​មាន​បណ្ដុំភ្នំភ្លើងដូចជាផែនដីដែរ។

cover

Final 1000x150 copy

ISRO បានបង្ហាញរូបភាពមួយសន្លឹកដែលទើបតែថតនៅថ្ងៃទី 9 វិច្ឆិកាថ្មីៗនេះ ដោយថតពីរយៈកម្ពស់ 42,433 គីឡូម៉ែត្រ ពីលើភពព្រះអង្គារ បានបង្ហាញយ៉ាងច្បាស់ថា មានបណ្ដុំទួលភ្នំមួយចំនួន ដែល​គេ​ហៅ​ថា Olympus mons, Arsia mons, Pavonis mons, និង Ascraeus mons។ នៅក្នុង Ascraeus, Pavonis, និង Arsia ទាំងបីនេះ គេសន្មត់ថា គឺជាបណ្ដុំនៃភ្នំភ្លើងទាំងអស់ ហើយ Arisa គឺនៅផ្នែកខាង​លើ​គេ​បង្អស់ ឬហៅថា ប៉ូលខាងជើងនៃភព។

1

ចំណែកខាងលើប៉ែកខាងស្តាំគឺជា Olympus mons ដែលជាភ្នំខ្ពស់ជាគេបង្អស់ នៅក្នុងប្រភពព្រះអាទិត្យ គឺ​វា​មានកម្ពស់ខ្ពស់ជាងភ្នំនៅក្នុងភពនានា ហើយខ្ពស់ជាភ្នំ Everest ពាក់កណ្ដាលឯណោះ។ ដូចនេះ​យើង​អាច​និយាយ​បានថា ប្រសិនបើភពព្រះអង្គារមានភ្នំភ្លើងនោះ ប្រាកដជាមានមានខ្យល់អុកស៊ីស៊ែន និង​ផ្សែង ហើយក៏សម្បូរទៅដោយដីមានជីជាតិផងដែរ ដែលពិតជាអាចមានជីវិតរស់នៅបានមែន នាពេល​អនាគត។

អញ្ចឹងទាំងនេះគឺជាពត៌មានរបកគំហើញថ្មី ដែលត្រូវបានថតដោយ Mars Colour Camera (MCC) ហើយ​ក៏បានអាប់ដេតចូលទៅក្នុង Google Maps ផងដែរ។ ប្រសិនបើប្រិយមិត្តចង់មើលកាន់តែច្បាស់ អាចចូលទៅលើនៅក្នុងផែនទី Google ដោយផ្ទាល់បាន តាមរយៈតំណរនេះ

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 5:10 PM, 21 November
  • ប្រភព: First Post
  • Tag: វិទ្យាសាស្រ្ត