ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នកវិទ្យាសាស្ត្រ​អះ​អាង​ថា អ្នក​ចិញ្ចឹម​ឆ្កែ​មាន​អាយុ​ច្រើន​ជាង​អ្នក ដែល​មិន​ចិញ្ចឹម

អ្នកវិទ្យាសាស្ត្រ​អះ​អាង​ថា អ្នក​ចិញ្ចឹម​ឆ្កែ​មាន​អាយុ​ច្រើន​ជាង​អ្នក ដែល​មិន​ចិញ្ចឹម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សុនខ ឬយើងហៅ ពេញៗ​មាត់ថា​ឆ្កែ គឺជា​មិត្តដ៏​ល្អមួយ ដែលប្រជាជន​ខ្មែរយើង​និយម​ចិញ្ចឹម ខ្លះ​ចិញ្ចឹម​ដើម្បី​មើល​ផ្ទះសំបែង ទ្រព្យសម្បត្តិ ខ្លះក៏ចិញ្ចឹមដើម្បីហិតមើលជាតិផ្ទុះ ឬគ្រឿងញៀន ហើយខ្លះក៏ចិញ្ចឹម​ដោយ​សារ​តែស្រលាញ់ និងចង់បានសត្វចិញ្ចឹមជាដើម ព្រោះសត្វឆ្កែអាចធ្វើឲ្យយើងសើចសប្បាយទៅ​តាម​ប្រភេទ ពេលវេលា និងពូជផងដែរ ដោយសារតែពួកវាជាសត្វចាំម្ចាស់ ស្រលាញ់ម្ចាស់ ថែមទាំងមានភាព​វ័យ​ឆ្លាតផងដែរ បើយើងបង្ហាត់បង្រៀនវា។

1

Final 1000x150 copy

ពិតជាត្រឹមត្រូវណាស់ការចិញ្ចឹងសុនខ ពិតជារឿងមួយដែលល្អសម្រាប់ក្រុមគ្រួសារយើង ហើយ​វិទ្យាសាស្ត្រ​​ក៏​បានលើកឡើងផងដែរថា អ្នកដែលមានសត្វចិញ្ចឹមមានអាយុវែងជាងអ្នកពុំមានសត្វចិញ្ចឹម តែ​ការលើកឡើងនោះ ពុំត្រូវបានទទួលការគាំទ្រ ឬទទួលស្គាល់ថាត្រឹមត្រូវនោះទេ។ យ៉ាងណាមិញ​សម្រាប់​គម្រោងថ្មីរបស់អ្នកវិទ្យាសាស្ត្រ ដែលចង់ដឹងកាន់តែច្បាស់ជុំវិញរឿងនេះ បានលើកជាគម្រោង​ធំ​មួយ ដោយនៅក្នុងប្រទេសស៊ូដង់ (Sweden) ដោយចំនាយពេលកត់ត្រា និងធ្វើការតាមដានចាប់តាំងពីឆ្នាំ 2001 មកម្ល៉េស ទៅ​លើ​អ្នក​ដែល​ចិញ្ចឹម​សត្វឆ្កែ និង​អ្នកមិនចិញ្ចឹមសត្វឆ្កែ ជាលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ អ្នកវិទ្យាសាស្ត្រដែលកាន់គម្រោងនោះអាចធ្វើការសន្មត់ ហើយប្រកាស​ប្រាប់​ពិភពលោក​ឲ្យ​ដឹង​ជា​សាធារណៈ​​ហើយថា អ្នកដែលមានសត្វឆ្កែចិញ្ចឹមមានអាត្រាទទួលមរណភាពតិចជាងអ្នក ដែលមិនចិញ្ចឹម​សត្វ​ឆ្កែ​។

2

លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថាអត្រា ដែលរស់បានយូរជាងនៃអ្នកចិញ្ចឹមសត្វឆ្កែទាំងនោះ​គឺ​មាន​ចំនួន 33% ប្រសើរ​ជាង​អ្នក​ដែល​មិន​ចិញ្ចឹមសត្វឆ្កែ ដោយ 33% នោះផ្ដោតទៅលើអត្រាទទួលមរណៈភាព ហើយ​នៅក្នុងនោះ 11%​ គឺជាអាត្រាអ្នក ដែលមានអាត្រាជម្ងឺសរសៃឈាមបេះដូងធ្លាក់ចុះទៀតផង។ អ្នក​វិទ្យាសាស្ត្រក៏បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលធ្វើឲ្យអ្នកមាន​សត្វឆ្កែចិញ្ចឹម​មាន​អាយុ​ច្រើន​ជាង​នោះ គឺមានហេតុផលច្រើនដែលត្រូវនិយាយ ដូចជា សត្វឆ្កែអាចធ្វើឲ្យអ្នកសើចសប្បាយរីករាយ រាល់ថ្ងៃ ឬ​គ្រប់​ពេល​វេលាផងដែរ ថែមទាំងត្រូវដឹកឆ្កែដើរលេងក្រៅផ្ទះ ឬដើរហាត់ប្រាណលេងជាមួយឆ្កែក៏មាន រហូត​ដល់​ថ្នាក់​ទៅណាមកណាក៏យកឆ្កែទៅជាមួយទៀតផង ដូច្នេះអ្នកត្រូវចំនាយកម្លាំងច្រើនដើម្បីមើលវា ដែល​ជា​ផ្នែក​មួយនៃការហាត់ប្រាណផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 2:19 PM, 21 November
  • ប្រភព: BGR
  • Tag: វិទ្យាសាស្រ្ត