ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ធ្លាប់តែឃើញ​​មនុស្ស​​យន្ត​គេ​បង្កើត​មកសម្រាប់​ជួយ​ការងារ តែ​នេះ​​​​បង្កើត​មក​សម្រាប់​​លេង​​ហ្គេម

ធ្លាប់តែឃើញ​​មនុស្ស​​យន្ត​គេ​បង្កើត​មកសម្រាប់​ជួយ​ការងារ តែ​នេះ​​​​បង្កើត​មក​សម្រាប់​​លេង​​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន​ធំ​ច្បាស់​ជា​ធ្លាប់​លេង​ហើយ​នូ​វ​ហ្គេម ប្រកួត​ ​វាយ​ប្រហារ​គ្នា​នោះ ដែល​ការ​លេង​ទាំង​នោះ​​ជារូប​ភាព​តុក្កតា​នៅ​លើ​អេក្រង់​ប៉ុណ្ណោះ។ ដោយសារតែពិភពលោកកាន់តែដើរទៅមុខទៅ និងកាន់​តែ​ជឿនលឿន​ទៀតនោះ គឺគេចាប់ផ្ដើម បង្កើតអ្វីអោយមនុស្សលោកអាចលេងបានមែនទែន ហើយ។ ដោយក្រុមហ៊ុនមួយឈ្មោះថា MekaMon បានធ្វើការបង្កើតមនុស្សយន្តដែលមានជើងបួនឈ្មោះថា MekaMon ដែរ។

pic 1

Final 1000x150 copy

​វាផលិតឡើងមានភាពវៃឆ្លាតច្រើន ហើយយើងប្រើប្រាស់វាដោយធ្វើការបញ្ជា​ដោយស្មាតហ្វូនតែម្ដង។ មនុស្ស​យន្តនេះផងដែរបានធ្វើការរចនាឡើងយ៉ាងល្អ វាមាន Shield សម្រាប់ការពារ ជើង​វា​អាច​ដោះ​ដាក់​បាន។ មិនត្រឹមតែប៉ុណ្ណោះមនុស្សយន្តនេះមាន IR Sensor មកជាមួយដែរ វាអាចធ្វើការវាស់ចំងាយបាន អាច​ធ្វើការតាមដានគេ និងវាយប្រហារគូប្រជែងបានទៀតផង។ ជាងនេះទៅទៀតនោះ​មនុស្ស​យន្តនេះ​អាច​ធ្វើក្រឡាប់កាប់ផ្ងារ ខ្លួនឯងបានមិនថ្វីអ្វីឡើយ។ បើនិយាយពីទំងន់​របស់មនុស្សយន្តនេះ​ស្រាលដែ​រ​ត្រឹម​តែ 2.2 ផោន ហើយវាមានវិមាត្រសរុប 11.8 x 11.8 x 5.9 អ៊ីញ។ មនុស្សយន្តនេះយើងអាចធ្វើការ​ភ្ជាប់​បានជាមួយនឹងស្មាតហ្វូនរាល់ ឧបករណ៍ Android និង iOS តាមរយៈ Bluetooth បាន។

pic 2

បញ្ជា​វា ដោយប្រើកម្មវិធីតែម្ដង មិនត្រឹមតែប៉ុណ្ណោះសម្រាប់កម្មវិធីបញ្ជា​មនុស្សយន្តនេះ​ផងដែរវា​មាន​មុខងារ បញ្ជាលេងជាហ្គេមបានទៀតផងដោយយើងធ្វើការគ្រប់គ្រងវា តាមរយៈស្មាតហ្វូននិង​បញ្ជា​លេង​តាម​អេក្រង់​ស្មាតហ្វូន នោះវានឹងចេញគូ​ប្រជែងចេញនៅក្នុងអេក្រង់នោះអោយយើងប្រយុទ្ធហើយ។ ក្នុងកម្មវិធីនោះផងដែរក៏យើងអាចលេងជាសាច់រឿងបានទៀតផងដោយ គេនិយាយពីអនាគត ក្នុងឆ្នាំ​​ 2076 មនុស្សយន្ត MekaMon នៅពេលនោះធំខ្លាំង ហើយបង្កើតឡើងសម្រាប់ការពារមនុស្សលោក ពី​ការ​ឈ្លានពានពីមនុស្សភពផ្សេង ដោយមនុស្សយន្តទាំងនោះ​ត្រូវបានបញ្ជា​ដោយ​មនុស្ស​ផ្ទាល់​វាយ​ប្រហារ​តតាំង និងមនុស្សអវកាសទាំងនោះ។ វាមិនត្រឹមតែអាចប្រកួតគ្នាក្នុងហ្គេមនោះទេ វាក៏អាចយកប្រកួត​វាយ​គ្នា​ខាងក្រៅ MekaMon ជាមួយ MekaMon បានទៀតផង។

និយាយពីតម្លៃរបស់ MekaMon វិញវាចេញលក់ហើយនៅក្នុងតម្លៃ 299 ដុល្លារ ​មានពណ៌ស និង​ខ្មៅ ហើយ​វា​កំពុង​ដាក់​​ល​ក់​នៅ​ក្នុងវេបសាយ MekaMon​ ផ្ទាល់តែម្ដង។ សរុបសេចក្ដីមក មនុស្សយន្តនេះ​គេ​បង្កើត​ឡើងសម្រាប់អ្នកអផ្សុក ចង់មាន​មនុស្សទុកបញ្ជា​លេងកំសាន្ត និងអាចលេងហ្គេមជាមួយយើង​ប៉ុណ្ណោះ វាគ្មានអ្វីអោយលើសជួយដោះស្រាយការលំបាកដូចជាការងារផ្ទះបានឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: វិសាល
  • 2:04 PM, 16 November
  • ប្រភព: The verge
  • Tag: វិទ្យាសាស្រ្ត