ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ក្រឡ​ស្រា​អាយុ 8000 ឆ្នាំ​នេះ បាន​បង្ហាញ​ថា​មនុស្ស​ចេះ​ផឹក​ស្រា​តាំង​ពី 8000 ឆ្នាំ​មុន​មកម្លេះ

ក្រឡ​ស្រា​អាយុ 8000 ឆ្នាំ​នេះ បាន​បង្ហាញ​ថា​មនុស្ស​ចេះ​ផឹក​ស្រា​តាំង​ពី 8000 ឆ្នាំ​មុន​មកម្លេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រឡស្រាបុរាណមួយត្រូវបានគេប្រទះឃើញ មួយផ្សេងទៀត ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់អ្នកស្រាវជ្រាវ និងមហាជនដែល ចូលចិត្តទទួលទានស្រា ព្រោះក្រឡស្រានេះ គឺជាតឹកតាង បង្ហាញឲ្យពិភពលោកដឹងថា កាលពីរាប់ពាន់ឆ្នាំមុន មនុស្សចេះផលិត ហើយទទួលទានស្រា បាត់ទៅហើយ។ ក្រឡស្រានោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាអំពីមនុស្ស (Anthropologist) រកឃើញនៅក្នុង តំបន់រដ្ឋ Georgia នៃសហរដ្ឋអាមេរិក ដោយលោក Patrick McGovern ដែលមកពីមហា វិទ្យាល័យ Pennsylvania។

1

Final 1000x150 copy

លោក McGovern មានគោលបំណងចង់ស្វែងរកធាតុដើម និងដើមចម ដំបូងនៃការបង្កើតស្រា តាំងពីសម័យ បុរាណមកម្លេះ ដោយលោកមានដៃគូ ម្នាក់ឈ្មោះ David Lordkipanidze ដែលជាអ្នកគ្រប់គ្រង ទូទៅនៃសារមន្ទីរ Georgia Nation Museum ដែលពួកគាត់ទាំងពីរ ជឿជាក់ថា តំបន់ភ្នំនៅក្នុងរដ្ឋ Georgia នោះអាចនឹងផ្ដល់នូវ តម្រុយជុំវិញប្រភពនៃការ ផលិតស្រារបស់មនុស្ស សម័យដើម។ ដូច្នេះពួកគាត់ និងក្រុម​ ក៏បានចុះទៅទីតាំង ហើយសិក្សា និងស្វែងរក ដោយទីបំផុតក៏ប្រទះឃើញ ក្រឡស្រាបុរាណ មួយនេះមែន ហើយដោយឆ្លងកាត់តាមការ ធ្វើតេស្ដតាមសារធាតុគីមី ជាច្រើន បង្ហាញឲ្យដឹងថាក្រឡស្រានោះ មានអាយុកាល មិនក្រោម 8000 ឆ្នាំនោះទេ ពិតជាយូរ ខ្លាំងមែនទែន តែវាបាន បាក់បែកជាបំណែកខ្លះ ទៅហើយ តែពួកគេអាចផ្គុំ ក្រឡនោះឲ្យមានរូបរាង ដូចដើមវិញបាន។

2

ជុំវិញការធ្វើតេស្ដក្រឡស្រានោះបង្ហាញឲ្យឃើញថា មនុស្សកាលពី 8000 ឆ្នាំមុនប្រើប្រាស់វាដើម្បីដាក់ស្រា ទំពាំងបាយជូរ  ដែលជាស្រាទំពាំងបាយជូរ កំពុងផលិតរាប់លានដប សព្វថ្ងៃនេះឯង មិនមែនប្រភេទស្រាស ឬស្រាថ្នាំ នោះទេ។ លោក McGovern បន្ថែមថា ការរកឃើញក្រឡស្រា បុរាណនេះ គឺជាភស្ដុតាង បង្ហាញឲ្យពិភពលោកដឹងថា មិនមែនមានតែនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ដែលចេះទទួលទាន ស្រានោះទេ សូម្បីតែនៅទ្វីអាមេរិក ក៏មានអ្នកចេះ ផឹកស្រាដែរ ថែមទាំងចេះច្នៃប្រឌិត ក្រឡដាក់ស្រា ទុកដាក់ស្រាផឹកខ្លួន ឯងថែមទៀត។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:28 AM, 15 November
  • ប្រភព: Slash Gear
  • Tag: វិទ្យាសាស្រ្ត