ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Iron Man ពិត​ៗ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី GUINNESS WORLD RECORDS

Iron Man ពិត​ៗ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី GUINNESS WORLD RECORDS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បុរសដែក ឬហៅពេញថា Iron Man មានតែនៅក្នុងខ្សែភាពយន្តខ្នាតធំរបស់ Marvel ប៉ុណ្ណោះ តែវាអាចនឹងកើតឡើង នាថ្ងៃអនាគតរបស់មនុស្សជាតិ លើភពផែនដីយើងនេះ។ យ៉ាងណាក៏ដោយ បើទោះបីជាវិទ្យាសាស្ត្រ នៅមិនទាន់បោះជំហ៊ានខ្លាំង ដូចទៅខ្សែភាពយន្តបុរសដែក ក៏ពិតមែន តែយើងក៏បាន ឃើញនូវការច្នៃប្រឌិត ខ្ពស់មួយរបស់លោក Richard Browning ដែលជាអគ្គនាយក គ្រប់គ្រងក្រុមហ៊ុន Gravity Industries ក្នុងនាមលោកជាអ្នក បើកបរយន្តហោះ ដ៏ស្ទាត់ជំនាញម្នាក់ គាត់បានច្នៃប្រឌិតនូវអាវ ហោះពិសេសមួយ ដែលទើបនឹងបំបែក កំណត់ត្រាពិភពលោកថ្មី មួយទៀត ដែលមនុស្សធម្មតាមិនងាយ នឹងអាចធ្វើទៅបាន។

1

Final 1000x150 copy

ការបំបែកឯកត្តកម្មពិភពលោកថ្មីដោយទទួលស្គាល់ពី GUINESS WORD RECORDS នេះ ធ្វើឡើងនៅក្នុង ទីធ្លា Lagoona Park ក្នុងចក្រភពអង់គ្លេស ដែលលោក Richard បានពាក់ឈុតហោះ ពិសេសរបស់លោក ដែលមានទម្ងន់ 22 គីឡូក្រាម នៅលើខ្លួន ហើយបានហោះហើរ បង្ហាញពិភពលោក ឲ្យបានឃើញនូវ ការខិតខំប្រឹងប្រែង ផលិតឈុតនោះមក ជាមួយនឹងល្បឿនលឿន តាមដែលគាត់អាច ធ្វើទៅបាន។ ជាលទ្ធផល គាត់អាចហោះហើរ ដោយពាក់ឈុតនោះ ក្នុងល្បឿនលឿន បំផុតលោតដល់ 51.53 គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅពេលគាត់ធ្វើការ ហោះហើរជាលើកទី 3 ដោយលើកទី 1 និងទី 2 គាត់ទទួលបាន ល្បឿនយឺតជាងនេះ។

តាមការពិតទៅសម្រាប់វត្ថុ ឬឧបករណ៍ដែលហោះបាន ជាមួយនឹងល្បឿន 51 គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមិនមែន ជាល្បឿនដែល លឿននោះទេ តែបើយើងមើល ទៅលើឈុត ក៏ដូចជាការគ្រប់គ្រងលំនឹង និងការបញ្ជា ទាំងមូលឃើញថា វាមិនមែនជារឿង ងាយស្រួលនោះទេ វាពិតជាពិបាកគ្រប់គ្រង ការហោះហើរទៅលើ ទៅក្រោម ទៅឆ្វេង និងទៅស្ដាំជាដើម ដោយប្រើខ្លួន បញ្ជាផ្ទាល់ ដូច្នេះវាគឺជារឿងមួយ ដែលពិបាកធ្វើខ្លាំង ទើបបានជា ដូច្នេះហើយ រាល់ទឹកចិត្ត កម្លាំងកាយ និងការខិតខំប្រឹងប្រែង របស់លោក Richard បានធ្វើឲ្យគាត់ ក្លាយជាបុរសម្នាក់ ដែលជាប់នៅក្នុង សៀវភៅកំណត់ត្រា ពិភពលោកនាឆ្នាំ 2017 នេះ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 1:46 PM, 10 November
  • ប្រភព: Slash Gear
  • Tag: វិទ្យាសាស្រ្ត