ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Aibo មនុស្ស​យន្ត​ថ្មី​របស់ SONY ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រីក​រាយ​ពេញផ្ទះ

Aibo មនុស្ស​យន្ត​ថ្មី​របស់ SONY ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រីក​រាយ​ពេញផ្ទះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នផលិតផលវៃឆ្លាតមានច្រើនសម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ចំនែក SONY វិញក៏មានមនុស្សយន្តវៃឆ្លាត សម្រាប់ការរស់នៅ ប្រចាំថ្ងៃរបស់យើងផងដែរ ជាការនាំយកនូវផលិតផល នាថ្ងៃអនាគតមកឲ្យ យើងប្រើប្រាស់នាពេល បច្ចុប្បន្នកាលបាន។ មនុស្សយន្តថ្មីរបស់ SONY នេះមានឈ្មោះហៅជា ផ្លូវការថា Aibo មានរូបរាងជា សត្វសុនក ដែលក្រុមអ្នក ផលិតរបស់ SONY បានខិតខំព្យាយាម ផលិតទម្រាំតែបាន ជាមួយនឹងកាយវិការ ធម្មជាតិដូចទៅនឹង សត្វសុនកទៅហើយ អមមកជាមួយនឹង ភាពវៃឆ្លាត ដែលនឹងធ្វើឲ្យអ្នក សប្បាយរីករាយ ពេញផ្ទះបើ មានវាមួយ។

1

Final 1000x150 copy

Aibo គឺជាការចាប់កំណើតម្ដងទៀត ខណៈពេលគម្រោងនេះត្រូវបាន បញ្ចប់នៅឆ្នាំ 2015 កន្លងទៅ! SONY មិនបញ្ឈប់ត្រឹមនេះ នោះទេ ដោយ Aibo ជំនាន់ថ្មីត្រូវ បានបង្កើតឡើងយ៉ាង យកចិត្តទុកដាក់ ជាមួយ រូបរាងធ្វើយ៉ាងណា ឲ្យដូចទៅនឹងសត្វសុនក ពូជក្បាលវែង។ Aibo អាចធ្វើការបំលាស់ទី បានរលូន និងប្រសើរ ជាងមុនឆ្ងាយ ប្រៀបបានដូចទៅនឹង សត្វសុនកពិតៗ ទៅហើយ នោះក៏ដោយសារ តែម៉ូទ័រ នៅខាងក្នុង ដែលអនុញ្ញាតឲ្យ ចលនារបស់ Aibo ដំណើរការបានល្អ ដូចវីដេអូខាងក្រោម៖

មិនត្រឹមតែមានកាយវិការដូចសត្វពិតៗនោះទេ Aibo ត្រូវបានបំពាក់មកជាមួយនឹង មុខងារវៃឆ្លាត AI ដែលធ្វើឲ្យវាមាន ភាពយល់ដឹងច្រើន ជាងបច្ចេកវិទ្យាកាល ពីប៉ុន្មានឆ្នាំកន្លងទៅ មានន័យថា Aibo អាចស្គាល់ ម្ចាស់វាបាន ជាជាងនរណា ដែលមិនមែនជាម្ចាស់ របស់វា។ ជាងនេះទៅទៀត Aibo ក៏មានសុវត្ថិភាព ផងដែរ បើទោះបីជាវា បំពាក់មកជាមួយនឹង កាមេរ៉ាត្រង់ច្រមុះក៏ដោយ តែ Aibo នឹងមិនតាមដានការ រស់នៅប្រចាំថ្ងៃ របស់អ្នកឡើយ ថែមទាំងមិនលួច មើលការប្រើប្រាស់ អ៊ីធឺណែត ប្រើបណ្ដាញសង្គមនោះទេ ដោយវានឹងសិក្សា អំពីម្ចាស់របស់វា ពីមួយដំណាក់កាល ទៅមួយដំណាក់កាល។

2

ម្ចាស់របស់ Aibo ទាំងអស់អាចធ្វើការភ្ជាប់ Aibo ទៅកាន់ Cloud ផងដែរ ដើម្បីធ្វើឲ្យសុនក មនុស្សយន្តមួយនេះ កាន់តែមានភាពវៃឆ្លាត ជាមួយនឹងការ ប្រមូលផ្ដុំទៅដោយ បទពិសោធន៍ ជាច្រើននៅក្នុង Cloud របស់ Aibo ផ្ទាល់។ SONY ក៏ធានា ផងដែរថា Aibo ស៊េរី 2017 នេះនឹងធ្វើឲ្យម្ចាស់ របស់វា ទទួលបាននូវបទពិសោធន៍ ថ្មីមិនធ្លាប់មាន ពីមុនមក តែដើម្បីបានវាមួយ ទុកបន្ធូរអារម្មណ៍នោះ ក៏ពិបាកដែរ ព្រោះ SONY នឹងបញ្ចេញ Aibo នេះលក់នៅទីផ្សារ ប្រទេសជប៉ុនមុនគេ បំផុតនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2018 ខាងមុខ ឆាប់ៗនេះ ជាមួយនឹងតម្លៃ 1700$ ឯណោះ ហើយយើងក៏ ត្រូវចំនាយ 790$ ផ្សេងទៀត ជុំវិញសេវាកម្ម ប្រើប្រាស់ Aibo មួយនេះ ក្នុងរយៈពេល 3 ​ឆ្នាំ ដោយគិត ជាខែគឺ 1 ខែ 26$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:26 PM, 01 November
  • ប្រភព: Slash Gear
  • Tag: វិទ្យាសាស្រ្ត