ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Honda ដាក់​បង្ហាញ​ធុង​ទឹក​កក​វៃ​ឆ្លាត ដែល​អាច​បើក​បរ​ដោយ​ខ្លួន​ឯងបាន!

Honda ដាក់​បង្ហាញ​ធុង​ទឹក​កក​វៃ​ឆ្លាត ដែល​អាច​បើក​បរ​ដោយ​ខ្លួន​ឯងបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Tokyo Motor Show ក្រុមហ៊ុន Honda បានដាក់បង្ហាញនូវធុងទឹកកកវៃឆ្លាត ស៊េរីថ្មីរបស់ខ្លួនមួយ ដែលមានកង់ និងអាចបើកបរ ដោយខ្លួនឯងបាន។ ហើយរូបរាងរបស់វា ត្រូវបានរចនាដូចជា RoboCas នៅក្នុងរឿង “Wall-E” អញ្ចឹង វាមានមុខ Cute និងមានភ្នែកមានចលនា ជាភ្លើង LED។

cover

Final 1000x150 copy

ក្រុមហ៊ុន Honda បានផលិតធុងទឹកកកនេះឡើង គឺមិនទាន់សម្រាប់ ដាក់លក់នោះទេ ពោលគឺផលិតវាដើម្បីជា Concept នេះការបង្កើត RoboCas ជាពេលអនាគត តែប៉ុណ្ណោះ។ ធុងទឹកកកនេះ វារូបរាងធំល្អ ប្រើប្រាស់ ថាមពលអគ្គិសនីដើម្បី បញ្ចូលថ្ម និងប្រើដូចជាទូរទឹកកក របស់យើងដែរ ហើយវាក៏អាចយកតាម ខ្លួនចល័តបានទៀតផង ព្រោះវាក៏អាចសាក បញ្ចូលថ្មបាន ដោយប្រើប្រាស់ជាមួយនឹង ថាមពលពន្លឺ ព្រះអាទិត្យ។

1 2 3 4

លោក Takahiro Hachigo ជាប្រធានក្រុមហ៊ុន Honda បានមានប្រសាសន៍ថា “នៅក្នុងការផលិត រាល់ផលិតផលរបស់ Honda ទាំងអស់ គឺផ្តោតសំខាន់ ទៅលើការ ធ្វើដំណើររបស់ អតិថិជនទូទាំងពិភពលោក ហើយសម្បីតែធុង ទឹកកក ក៏យើងត្រូវផលិតវា ដើម្បីបំលាស់ទីចល័តផងដែរ ដើម្បីបំរើការធ្វើដំណើរកំសាន្ដ របស់អ្នកប្រើប្រាស់” លោកក៏បាន បន្តទៀតថា “ក្រុមហ៊ុន Honda និងប្រឹងប្រែងប្រកួតប្រជែង ជាមួយនឹងវិស័យ អេឡិចត្រូនិច ឱ្យបានកាន់តែច្រើន ដើម្បីផលិតនូវគ្រឿងបរិក្ខារ ប្រើប្រាស់ ដល់អតិថិជន។”

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:38 AM, 28 October
  • ប្រភព: Slash Gear
  • Tag: វិទ្យាសាស្រ្ត