ទំព័រដើម    >    វិទ្យាសាស្ត្រ    >    នេះ​ជា​ឃ្មុំ​យន្ត​ដែល​បង្កើត​ឡើង​ដោយ​សាលា​ល្បី Harvard!

នេះ​ជា​ឃ្មុំ​យន្ត​ដែល​បង្កើត​ឡើង​ដោយ​សាលា​ល្បី Harvard!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានមិត្តអ្នកអានមួយចំនួន ប្រហែលជាធ្លាប់ឮពីឈ្មោះសាកលវិទ្យាល័យ Harvard ដែលជាសាលា ដែលមានការអប់រំ និងការសិក្សាខ្ពស់ ដែលអ្នកបញ្ចប់ការ សិក្សាចេញពីសាលានោះ ទទួលបានជោគជ័យ ក្នុងជីវិតច្រើន។ សាកលវិទ្យាល័យ សិក្សា និងបង្កើតនូវគំរោង The RoboBee ឃ្មុំយន្ត អស់រយៈពេល ច្រើនឆ្នាំមកហើយ​ តាំងពីឆ្នាំ 2013 មកម្ល៉េះ។

cover

Final 1000x150 copy

ឃ្មុំយន្តនេះ មានរូបរាងតូច អាចបណ្តែតខ្លួនលើផ្ទៃទឹក, ហែលក្នុងទឹក និងហោះចេញ មកក្រៅបាន ដោយគ្មានបញ្ហា ហើយនេះជាការជោគជ័យធំ ក្នុងការផលិតឃ្មុំយន្តនេះ។ ឃ្មុំយន្តនេះ មានទម្ងន់ត្រឹមតែ 175 មីលីក្រាម ដែលស្រាលជាង កាក់លុយ 1 សេន ប្រមាណ 14 ដង។ ឃ្មុំយន្តនេះ នៅភ្ជាប់ជាមួយសរសៃខ្សែ ចរន្តភ្លើងតូចមួយ ដើម្បីទទួល ថាមពល និងការបញ្ជា តែរូបរាងរបស់វា ពិតជាទាក់ទាញ និងមិនងាយ ក្នុងការបង្កើតឡើងទេ ដោយសារតែវា មានរូបរាងតូចលម្អិត មានជើងបួន ទ្រតួខ្លួន និងស្លាបបក់ពីរ។

វីដេអូខាងក្រោម៖

នេះជាភាពជោគជ័យមួយ ដែលអាចឲ្យឃ្មុំយន្តនេះ ឈានដល់ការវិវត្តន៍ ទៅកាន់ជាឧបករណ៍ ដែលកាន់តែមាន ប្រយោជន៍ដល់ សហគមន៍ និងសម្រាប់អ្នក វិទ្យាសាស្រ្ត ប្រើប្រាស់ ក្នុងការសិក្សា អ្វីផ្សេងៗ បន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:16 AM, 27 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត