ទំព័រដើម    >    វិទ្យាសាស្ត្រ    >    SONY ត្រៀម​ប្រកាស​បង្ហាញ​ឆ្កែ​យន្ត​ជា​លើក​ទី 2

SONY ត្រៀម​ប្រកាស​បង្ហាញ​ឆ្កែ​យន្ត​ជា​លើក​ទី 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងអាចនិយាយបានថា SONY មិនសូវជាកាក់កប ជាមួយវិស័យស្មាតហ្វូន តែវិស័យគ្រឿង បច្ចេកវិទ្យាផ្សេងៗ ដូចជា ទូរទស្សន៍, បាសបំពងសម្លេង, កាស, ម៉ាស៊ីនហ្គេម, ឧបករណ៍ VR និងឧបករណ៍ផ្សេងទៀត នៅដំនើរការ ប្រសើរជាង។ ដំណឹងថ្មីមួយ បានចេញផ្សាយ ថាក្រុមហ៊ុននេះ កំពុងតែផលិតនូវឆ្កែយន្ត ដែលនឹងត្រៀម ដាក់បង្ហាញជាផ្លូវការ នៅខែក្រោយនេះ បើយោងតាម សារពត៌មាន The Wall Street Journal ។​

cover

Final 1000x150 copy

ឧបករណ៍នេះ SONY ចង់ផលិតឡើង បន្ទាប់ពីមានការ ជោគជ័យ ធ្លាប់ផលិតនូវឆ្កែយន្តនេះ ជាលើកដំបូង កាលពីចុងឆ្នាំ 90s តែបែរជាផ្អាក ការចេញជំនាន់ក្រោយ រហូតមកដល់ឆ្នាំ 2017 នេះ ទើបត្រៀមចេញ ជំនាន់ចុងក្រោយ។ ចំពោះឆ្កែយន្ត ដែលត្រៀមនឹងចេញនេះ មានការអាប់ដេត ច្រើនលើដំនើរការ របស់វា និងការភ្ជាប់អ៊ីនធើណេត ឬបណ្តាញឥតខ្សែ ទៅកាន់ ឧបករណ៍ផ្សេងៗ ដែលមាន នៅក្នុងផ្ទះ និងស្មាតហ្វូន។

Sony-Aibo

បើនិយាយពីតម្លៃវិញ នៅមិនទាន់ច្បាស់នៅឡើយទេ តែកាលពីឆ្កែយន្តជំនាន់ ពេលដាក់លក់តម្លៃខ្ទង់ 2,500 ដុល្លារ ទៅហើយ នាកាលនោះ។ សមត្ថភាពពិត និងអត្ថប្រយោជន៍របស់ ឆ្កែយន្តនេះ យើងនៅមិនទាន់បាន ដឹងច្បាស់ នៅឡើយទេ នាពលេនេះ ដូច្នេះមានតែរង់ចាំ ពត៌មានលម្អិត ពេលដែលឆ្កែយន្តនេះ ដាក់បង្ហាញ នៅខែក្រោយ ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:27 AM, 25 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត