ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ឆ្មា​យន្ត​ដែល​មាន​រោម​ទន់​និង​កន្ទុយ​រស់​រវើក ពិត​ជា​ទាក់​ចិត្ត​យុវនារី!

ឆ្មា​យន្ត​ដែល​មាន​រោម​ទន់​និង​កន្ទុយ​រស់​រវើក ពិត​ជា​ទាក់​ចិត្ត​យុវនារី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សមួយចំនួន ចូលចិត្តសត្វឆ្មា ខ្លាំងណាស់​ ប៉ុន្តែពួកគេខកចិត្ត ដោយសារតែចិញ្ចឹមសត្វនេះ មិនបាន ក្នុងករណីខ្លះ អាណាព្យាបាល មិនយល់ព្រមឲ្យចិញ្ចឹម, ខ្លះទៀត ពួកគេប្រតិកម្ម ជាមួយរោមឆ្មា ដូចនេះពួកគេ មិនអាចចិញ្ចឹមសត្វ ដែលពួកគេស្រលាញ់ បានទេ។ បញ្ហាបែបនេះ តែងកើតមានឡើង នៅតាមបណ្តា ប្រទេសផ្សេងៗច្រើន ទើបបានធ្វើឲ្យ ក្រុមហ៊ុនជប៉ុនមួយ បង្កើតឆ្មាយន្តមួយឡើង ដើម្បីបំពេញ សេចក្តីត្រូវការ របស់អតិថិជន។

cover

Final 1000x150 copy

ក្រុមហ៊ុនជប៉ុន Yukai Engineering បានបង្កើតឡើងនូវឆ្មាយន្ត ឈ្មោះ Qoobo ដែលមាន រូបរាងមូល និងកន្ទុយ រស់រវើកមួយ មិនមានក្បាល និងដៃជើងឡើយ។ ខ្លួនរបស់វា មានរោមទន់ ដូចទៅឆ្មាពិតៗ ពេលដែល យើងអង្អែលវា វានឹងកម្រើក កន្ទុយបក់ចុះឡើង ធ្វើឲ្យយើងបានតែ មានអារម្មណ៍ចូលចិត្ត និងអាចគេងឱប បានទៀតផង។ ថាមពលរបស់វា ដំនើរការបាន 8 ម៉ោង បន្ទាប់ពីសាកបញ្ចូល ថាមពលម្តងៗ ជាមួយរន្ធ USB និងមានជម្រើស ពណ៌ប្រផេះ (Husky Gray), ពណ៌ត្នោត (French Brown)។

វីដេអូខាងក្រោម៖

រូបភាពខាងក្រោម៖

1 2 3

បញ្ជាក់៖ អត្ថបថនេះ មិនមែនជាការឃោសនា ផលិតផលអោយក្រុមហ៊ុន ណាឡើយ ដោយឡែក យើងចង់ណែនាំ មិត្តអ្នកអាន ឲ្យបានស្គាល់ និងអាចទិញនូវ ផលិតផលបច្ចេកវិទ្យា ទាន់សម័យយក ទៅប្រើប្រាស់។

Qoobo រំពឹងទុកថា នឹងដាក់លក់នៅឆ្នាំក្រោយនេះ ជាមួយតម្លៃប្រហែល 100 ដុល្លារ ។ សម្រាប់អ្នកប្រតិកម្ម ជាមួយរោមឆ្មាក៏អាច ប្រើប្រាស់បាន រីឯអ្នកដែលមាន អាណាព្យាបាល មិនចូលចិត្តឆ្មា ក៏អាច ប្រើប្រាស់បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:58 AM, 23 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត