ទំព័រដើម    >    វិទ្យាសាស្ត្រ    >    នេះ​ជា​បាឡុង​ផ្តល់​សេវា LTE ដែល​ហោះ​ទៅ​ដែនដី Puerto Rico

នេះ​ជា​បាឡុង​ផ្តល់​សេវា LTE ដែល​ហោះ​ទៅ​ដែនដី Puerto Rico

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាគំរោង Project Loon របស់ Alphabet ដែលបង្កើតឡើងបាឡុង ភ្ជាប់ជាមួយឧបករណ៍ ផ្តល់សេវា LTE ដែលបង្ហោះ ជាផ្លូវការ ទៅកាន់ទឹកដី Puerto Rico ។ បាឡុងនោះ មានភ្ជាប់មកជាមួយ ឧបករណ៍ចែករំលែក ឬផ្តល់អ៊ីនធើណេត ក្នុងល្បឿន LTE និងមានផ្ទាំង កញ្ចក់សូឡា ស្រូបពន្លឺ ព្រះអាទិត្យផងដែរ ដូចនេះ វាពុំចាំបាច់សាក បញ្ចូលថាមពល ដោយមនុស្សឡើយ។

cover

Final 1000x150 copy

នេះជាចំនុចល្អមួយ ដែលជួយច្រើនដល់ ក្រុមសហព័ន្ធគណៈកម្មការ ទំនាក់ទំនង និងសហព័ន្ធ អាជ្ញាធរអាកាសចរណ៍ នៅទីនោះ បានប្រើប្រាស់ អ៊ីនធើណេត ដែលមានល្បឿនលឿន បន្ទាប់ពីតំបន់នេះ មានការរងប្រហារ ដោយព្យុះ Maria ដ៏កំណាច។ ប្រព័ន្ធ LTE អាចដំនើរការ បានយ៉ាងរលូន ក៏ដោយសារ ការសហការ ជាមួយក្រុមហ៊ុន AT&T ទើបផ្គត់ផ្គង់ អ៊ីនធើណេត ល្បឿនលឿន និងគ្រប់គ្រាន់ ដល់ប្រជាជន និងអាជ្ញាធរ នៅទីនោះ បានប្រើប្រាស់ ទំនាក់ទំនងគ្នា និងការ ប្រើប្រាស់ផ្សេងៗ។

Project_Loon 2

បាឡុងនេះ ធ្លាប់បានប្រើប្រាស់ ជាច្រើនតំបន់មកហើយ តាំងពីឆ្នាំ 2013 មកម្ល៉េះ រួមទាំងប្រទេស Peru ដែលមានធ្លាប់ជួប បញ្ហាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ កាលពីខែឧសភា ឆ្នាំមុន។ រាជរដ្ឋាភិបាល នៅប្រទេសផ្សេងៗ អាចជួយជាស្បៀង និងជំនួយជារបស់ប្រើប្រាស់ ដល់ពួកគេ ដោយក្នុងនាមក្រុមហ៊ុន Alphabet និង AT&T ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា ក៏មានចិត្ត ចង់ជួយដែរ ទើបផ្តល់ជាអ៊ីនធើណេត ដល់ពួកគេ ដោយមិនយកកំរៃ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:37 AM, 23 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត