ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ស្ថានីយ៍​អាវកាស​របស់​ប្រទេស​ចិន​បាត់​បង់​ម្ចាស់​ការ នឹង​ធ្លាក់​មក​ផែន​ដី​វិញ​នា​ពេល​ឆាប់​នេះ​ហើយ!

ស្ថានីយ៍​អាវកាស​របស់​ប្រទេស​ចិន​បាត់​បង់​ម្ចាស់​ការ នឹង​ធ្លាក់​មក​ផែន​ដី​វិញ​នា​ពេល​ឆាប់​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែកញ្ញ ឆ្នាំ 2011 កន្លងទៅ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន បានបង្ហោះ ស្ថានីយ៍អាវកាសមួយដែលមាន ឈ្មោះថា Tiangong-1 ដែលមានន័យជា ភាសាអង់គ្លេសថា Heavenly Palace វាមានទម្ងន់ 8 តោន ដែលបានបង្ហោះ ដោយជោគជ័យ ទៅលើអាវកាស ហើយវាត្រូវបានចាត់ទុក ជាស្ថានីយ៍អាវកាសដំបូងបង្អស់ របស់ប្រទេសចិន។ បើទោះជាវាទទួលបាន ភាពជោគជ័យ ក្នុងការបង្ហោះ និងដំណើរការបានរាប់ឆ្នាំ ហើយក្តី ក៏ប៉ុន្តែជាអកុសល ស្ថានីយ៍អាវកាសនេះ ត្រូវបានភា្នក់ងារ អាវកាសរបស់ប្រទេសចិន បញ្ជាក់ ប្រាប់ថា ពេលនេះវាបានបាត់ ទំនាក់ទំនងជាមួយ ភ្នាក់ងារ នៅផែនដីហើយ បើទោះជាពួកគេព្យាយាម ភ្ជាប់យ៉ាងណា ក៏មិនអាចទាក់ទង បានដែរ ហើយគេរំពឹងថា វាអាចនឹងធ្លាក់មក បុកនឹង ផែនដីវិញ នាពេលឆាប់ៗ នេះហើយ។

1

Final 1000x150 copy

បើយោងតាមសម្បីរបស់លោក Jonathan McDowell ជាអ្នកអាវកាសដ៏ល្បី ម្នាក់របស់ Harvard University បានប្រាប់ឱ្យដឹងថា ស្ថានីយ៍អាវកាស Tiangong-1 នេះហោះស្ថិតនៅលើ អាកាសក្នុងរយៈកម្ពស់ ប្រហែល 300 គីឡូម៉ែត្រ ដែលជាបរិយាកាស ក្រាស់នៃលំហ ដូចនេះការធ្លាក់មក ផែនដីវិញ របស់វានេះ គឺមិនទៀតទាត់នោះទេ វាអាចនៅ ចន្លោះពី ខែតុលាឆ្នាំ 2017 ទៅខែមេសា ឆ្នាំ 2018 នេះ ប៉ុន្តែមិនទាន់អាច សន្មត់ពេលវេលា ជាក់លាក់នៅឡើយ។ ប៉ុន្តែអ្នកអាវកាស បាននិយាយថា វាអាចនឹងមិនធ្លាក់ ចំទីប្រជុំដែល មានមនុស្ស រស់នៅច្រើនទេ វាអាចនឹងធ្លាក់ទៅលើ តំបន់ដាច់ស្រយ៉ាល ឬក៏ធ្លាក់នៅក្នុង មហាសមុទ្រ ជាដើម។

cover1

គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំ 2013 កន្លងទៅស្ថានីយ៍អាវកាស Tiangong-1 ដំណើរបានយ៉ាងល្អប្រសើរ ហើយក៏មាន យានអាវកាស Shenzhou បានទៅចុះចត បានយ៉ាងសុវត្ថិភាព ជាច្រើនដងមកហើយ មិនដែលមាន បញ្ហាឡើយ ក៏ប៉ុន្តែចាប់ពី ខែកុម្ភៈ ឆ្នាំ 2016 មកវាក៏បានចាប់ផ្តើម ដាច់ទំនាក់ទំនងតែ ម្តងទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:59 PM, 16 October
  • ប្រភព: i4u
  • Tag: វិទ្យាសាស្រ្ត