ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​ផ្សិត​ចំឡែក​អាច​បំបាត់​បញ្ហា​បាក់​ទឹកចិត្ត!

អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​ផ្សិត​ចំឡែក​អាច​បំបាត់​បញ្ហា​បាក់​ទឹកចិត្ត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមអ្នកវិទ្យាសាស្រ្ត ទើបតែសិក្សាស្រាវជ្រាវ រកឃើញពីអត្ថប្រយោជន៍នៃ ផ្សិតមួយប្រភេទ ដែលគេហៅថា Magic Mushroom ឬផ្សិតវេទមន្ត ដែលអាចជួយ បំបាត់បញ្ហាបាក់ទឹកចិត្ត លើអ្នកជម្ងឺបាន ដោយវាអាចធ្វើការលុប នូវភាពស្មុគស្មាញ របស់ពួកគេក្នុងខួរក្បាល ស្រដៀងទៅនឹង សារធាតុញៀន អញ្ចឹងដែរ។

cover

Final 1000x150 copy

តាមការសិក្សាយ៉ាងយកចិត្តទុកដាក់ ផ្សិតបែបនេះ មានសារៈសំខាន់ខ្លាំង ចំពោះអ្នកជម្ងឺដែល មានជម្ងឺមហារីក ហើយពួកគេ​ ឈានដល់ការ បាក់ទឹកចិត្តខ្លាំង ហើយផ្សិតនេះ អាចជួយ ដល់ពួកគេ មានអារម្មណ៍ធូរស្រាល ឡើងវិញផងដែរ។ ពួកគេ ក៏បានសិក្សាទៅលើខួរក្បាល របស់អ្នកប្រើប្រាស់ផ្សិតនេះ ហើយបានឲ្យដឹងថា ខួរក្បាលពួកគេ ពិតជាមានការ ប្រែប្រួល ស្រដៀងទៅនឹង ខួរក្បាលអ្នកដែល ប្រើប្រាស់គ្រឿងញៀន អញ្ចឹងដែរ គឺថា គ្មានការកើត ទុក្ខឡើយ ប៉ុន្តែផ្សិតនេះ មិនធ្វើឲ្យអ្នក ប្រើប្រាស់ញៀនឡើយ ដោយសារតែវាកើតឡើង ពីធម្មជាតិ និងមិនបាន លាយសារធាតុគីមី ឬសារជាតិញៀនឡើយ ដោយគ្រាន់តែ តួនាទីរបស់វា ធ្វើឲ្យមនុស្សបំបាត់ភាព មិនសប្បាយចេញ ស្រដៀងទៅនឹង គ្រឿងញៀន ធ្វើឲ្យមនុស្សសប្បាយ អញ្ចឹងដែរ តែគ្រឿងញៀន ធ្វើឲ្យមនុស្សប្រើប្រាស់ វាកាន់តែញៀន និងខូចសុខភាព។

1

ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ London បានធ្វើការសាកល្បង ទៅលើអ្នកជម្ងឺដំបូង 20 នាក់ ដែលមានជម្ងឺ បាក់ទឹកចិត្ត ដោយឲ្យទទួលទានប្រភេទថ្នាំ ដែលផលិតឡើង ពីផ្សិតនេះ ក្នុងសប្តាហ៍ដំបូង 10 មីលីក្រាមម្តង និងសប្តាហ៍បន្ទាប់ 25 មីលីក្រាម ក្រោយ 5 សប្តាហ៍ ពួកគេមានអារម្មណ៍ ធូរស្រាលច្រើន ហើយរបាយការណ៍តេស្ត ក៏បានឲ្យឃើញថា ចលនាឈាមនៃផ្នែកមួយ របស់ខួរក្បាល បានកាត់បន្ថយការ ធ្វើចលនា ដែល ទាក់ទងនឹងដំនើរការ អារម្មណ៍របស់ពួកគេ ​ទើបបានជា ធ្វើឲ្យពួកគេ មិនសូវគិតច្រើន និងរីករាយ ជាងមុន។

newseventsimages

ប្រភេទថ្នាំនេះ នៅធ្វើការសិក្សាបន្ថែមទៀត ទើបសម្រេចឲ្យមន្ទីរពេទ្យដទៃ ប្រើប្រាស់ ដើម្បីជៀសវាង បញ្ហាថ្លោះធ្លោយ។ នេះក៏ជាការជោគជ័យ ផងដែរ នៃដាក់សាកល្បងលើកដំបូង លើអ្នកជម្ងឺ 20 នាក់នោះ ដូច្នេះការបង្កើតថ្នាំពី ផ្សិតវេទមន្ត អាចជួយអ្នកជម្ងឺបានច្រើន នាពេលខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:40 AM, 16 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត