ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អាកាស​យានិក​ថត​វីដេអូ​លេង Fidget Spinner នៅ​ទី​គ្មាន​ទំនាញ​ផែន​ដី​ដ៏​គួរ​ឲ្យ​ទាក់ទាញ!

អាកាស​យានិក​ថត​វីដេអូ​លេង Fidget Spinner នៅ​ទី​គ្មាន​ទំនាញ​ផែន​ដី​ដ៏​គួរ​ឲ្យ​ទាក់ទាញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលខ្លះយើងនៅតែផ្ទះ គឺមានអារម្មណ៍ថាធុញណាស់ទៅហើយ ចុះទម្រាំតែអាកាសយានិក ដែលរស់នៅក្នុង យានអាវកាស លើទីលំហនោះ ពួកគេ ក៏មានអារម្មណ៍ថា ធុញខ្លះដែរ បន្ទាប់ពីទំនេរពីការងារ របស់ពួកគេ ដូចនេះ ទើបមានអាកាសយានិកខ្លះ ថតវីដេអូបង្ហាញ ពីការរស់នៅ របស់ពួកគេ ហើយខ្លះទៀត ក៏ណែនាំពីរបស់ ដែលពួកគេ បរិភោគ និងមិនខុសពី អាកាសយានិកប៉ុន្មាន នាក់នេះដែរ ដែលគេ បានបង្ហោះវីដេអូលេងឧបករណ៍ Fidget Spinner នៅក្នុងយាន របស់គេ ដែលគ្មាន ទំនាញផែនដី ឬទំនាញផែនដី ធ្លាក់ដល់ កម្រិតសូន្យ។

cover

Final 1000x150 copy

អាកាសយានិកប៉ុន្មាននាក់ដែលថតវីដេអូលេងឧបករណ៍នេះ មានឈ្មោះថា Mark T.Vande Hei, Joseph Acada, Randy Bresnik និង Paolo Nespoli ។ ពួកគេបានលេងឧបករណ៍ Fidget Spinner នេះ យ៉ាងសប្បាយរីករាយ និងបង្វិលខ្លួនតាម ឧបករណ៍នេះទៀតផង។ ពួកគេគ្មាន សេរីភាពទេ នៅលើនោះ គឺទៅជាលក្ខណៈ បំពេញបេសកម្ម ដូចនេះ ការលេងសើច បាននៅលុះត្រាតែ ពេលណាដែលចប់ពេល ម៉ោងការងារ ហើយកាន់តែ ធុញនោះ ពួកគេមិនអាចទៅណាបាន ដោយស្រេចចិត្ត នោះទេ។

វីដេអូខាងក្រោម៖

វីដេអូនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេបានឃើញ និងទទួលបានអារម្មណ៍ រីករាយពីពួកគេ ទោះបីជាពួកគេ នៅឆ្ងាយពីគ្រួសារ រាប់ម៉ឺនគីឡូម៉ែត្រ ក៏ដោយ បើនិយាយទៅ គឺនៅភពផ្សេង គ្នាតែម្តង ដូចនេះពួកគេក៏ បារម្មណ៍ដែរ តែពេលឃើញវីដេអូរួម ជាមួយស្នាមញញឹមនេះ ក៏អស់បារម្មណ៍។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:24 AM, 16 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត