ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ដើមឆ្នាំ 2019 ទេសចរណ៍​ទៅ​ឋាន​អាវកាស​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ហើយ

ដើមឆ្នាំ 2019 ទេសចរណ៍​ទៅ​ឋាន​អាវកាស​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានដឹង ហើយធ្លាប់​បាន​ឮរួច​មក​ហើយ​ក្នុង​ការ​នាំ​យក​មនុស្ស​ទៅ​លេង​នៅ​ឋាន​អាវកាស អាច​និយាយ​ឲ្យ​ស្រួល​ស្ដាប់​បាន​ថា វាគឺ​ជា​ទេសចរណ៍​ជំហាន​ដំបូង​របស់​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ក្នុង​ការ​ចំនាយលុយទៅលេងលើឋានអាវកាស ពិតជាល្អសម្រាប់អ្នកដែល​មានប្រាក់​ដើរលេង​ច្រើន ហើយធុញថប់នឹងការដើរលេងនៅលើភពផែនដី។ ដូច្នេះពេលវេលា ដែលមនុស្សនឹងទៅលេង​នៅ​លើ​ឋានអាវកាស​បានជិតមកដល់ហើយ គឺនៅដើមឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Jeff Bezos’ Blue Origin នឹងបើកឲ្យមានសេវាកម្មទេសចរណ៍ក្ដៅគគុកមួយ គឺការនាំយកអ្នកទេសចរណ៍ ដែលមិនមែន​ជា​អ្នក​វិទ្យាសាស្ត្រអាវកាសឲ្យមានឱកាសក្នុងការទៅលេងនៅលើស្ថានអវកាស ជាមួយនឹងយាន្ត Blue Origin Rocket ដ៏ថ្មីស្រឡាងមួយ។

1

Final 1000x150 copy

ជុំវិញសេវាកម្មថ្មីនេះ នាយកប្រតិបត្តិលោក Bob Smith បាននិយាយប្រកាសឲ្យពិភពលោកដឹងផងដែរថា នៅក្នុងខែមេសា ឆ្នាំ 2019 ខាងមុខ យើងនឹងចាប់ផ្ដើមបើកសេវាកម្មនេះជាផ្លូវការហើយ បន្ទាប់ពីគម្រោង​នេះ​ត្រៀម​នឹងចាប់ផ្ដើមនាឆ្នាំ 2018 តែនៅមិនទាន់អាចធ្វើវាទៅបាន ដោយត្រូវពន្យាពេលមកដល់ឆ្នាំ 2019 ខាង​មុខ​នេះ។ ជុំវិញ​សេវាក​ម្មទេសចរណ៍អាវកាសនេះ Blue Origin ពុំបានបញ្ជាក់​ប្រាប់ឲ្យ​យើង​ដឹង​កាន់តែលម្អិតនោះទេ ជុំវិញតម្លៃក្នុងការចំនាយ ក៏ដូចជាការទទួលខុសត្រូវ ជុំវិញការធានារ៉ាប់រង​នូវ​ការ​ហោះឡើងលើឋានអាវកាសនេះនោះទេ មិនដឹងថាតើទេសចរណ៍នោះមានរយៈពេលប៉ុន្មានថ្ងៃ ហើយ​នឹង​ហោះហើរទៅណានោះទេ តែអាចហោះចេញពីទំនាញផែនដី ដើម្បីមើលភពផែនដីទាំងមូលច្រើនជាង។

2

សេវាកម្មនេះអាចនឹងបើកលក់សំបុត្រនាដើមឆ្នាំ 2019 ហើយចំនួនអ្នកទេសចរណ៍គឺមានចំនួនកំណត់ ហើយ​ក៏ត្រូវពិនិត្យសុខភាពផងដែរ មុននឹងមានឱកាសហោះចេញពីភពផែនដីមួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:00 PM, 09 October
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត