ទំព័រដើម    >    វិទ្យាសាស្ត្រ    >    មកស្វែងយល់អំពី វិធី​បង្កើត​កែវ​ភ្នែក​សិប្ប​និម្មិត

មកស្វែងយល់អំពី វិធី​បង្កើត​កែវ​ភ្នែក​សិប្ប​និម្មិត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភ្នែក គឺពិតជា​សរីរាង្គដ៏សំខាន់​មួយ​សម្រាប់​មនុស្ស វាមិនត្រឹមតែ​មាន​តួនាទី​សម្រាប់​ចាប់យករូបភាព​នៅ​ជុំវិញ​ខ្លួនរបស់យើងប៉ុណ្ណោះទេ វាដើរតួយ៉ាងសំខាន់ជាអ្នកទំនាក់ទំនងរវាងមនុស្សពីរ ឬនិយាយ​ទៅកាន់​នរណា​ម្នាក់ ដែលគេនិយមហៅថា Eye Contact ។ ម្យ៉ាងទៀត ភ្នែកក៏ជាសរីរាង្គដែលអាចបង្ហាញ​អំពី​អារម្មណ៍​របស់​យើងបានច្បាស់ផងដែរ ប្រសិនបើអ្នកចេះមើលក្រសែភ្នែករបស់នរណាម្នាក់បាន​ច្បាស់​នោះ អ្នកប្រាកដជាដឹងអំពីអារម្មណ៍ និងគំនិតរបស់អ្នកនោះជាក់ជាមិនខាន មិនអាចកុហកបានទេ។

cover

Final 1000x150 copy

សម្រាប់មនុស្សម្នាក់ៗ គឺមានកែវភ្នែកខុសៗគ្នាទាំងអស់ ដែលខ្ញុំនឹងធ្វើការនិយាយរៀបរាប់លំអិតអំពីវា នៅអត្ថបទក្រោយៗទៀត ប៉ុន្តែពេលនេះយើងមកមើលវិធី និងដំណើរការផលិតរបស់កែវភ្នែក ទៅតាម​ទំរង់​ភ្នែករបស់មនុស្សម្នាក់ៗជាមុនសិន។

1

កែវភ្នែកសិប្បនិម្មិតនេះ ភាគច្រើនត្រូវបានគេបង្កើតសម្រាប់មនុស្សដែលមានកែវភ្នែកម្ខាង មិនប្រក្រតី ហើយវា​ត្រូវ​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់​តែ​ម្តង។ វា​ផលិតដោយសារធាតុផ្លាស្ទិកថ្លា ដែលហៅថា Acrylic ហើយសម្រាប់ទំហំ, រូប​រាង, និងពណ៌ គឺត្រូវពិនិត្យ និងចម្លងរូបរាងទៅតាមប្រភេទភ្នែករបស់មនុស្សម្នាក់ៗ។ ដំបូង អ្នក​ជំងឺ​ត្រូវ​ធ្វើការ​ពិនិត្យ​ទំហំភ្នែក និងប្រស្រីភ្នែកជាមុនសិន ទើបអាចកែច្នៃរូបរាងរបស់ភ្នែក បានត្រឹមត្រូវជាមួយ​នឹង​ភ្នែក​ម្ខាងទៀត។ សម្រាប់រូបរាង និងទំហំ​របស់វា យើងត្រូវការយកវាទៅសំលៀងឱ្យត្រូវខ្នាតជាមុនសិន បន្ទាប់​មកត្រូវយកទៅឱ្យ Ocularist ដែលជាអ្នកគូរ និងផាត់ពណ៌​នៃ​ប្រស្រី​ភ្នែក​ឱ្យដូចទៅ​នឹ​ង​ប្រស្រី​ភ្នែក​ម្ខាង​ទៀត ទើបយើងទទួលបានភ្នែកទាំងគូរមានសភាពលក្ខណៈដូចគ្នា។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:45 PM, 06 October
  • ប្រភព: Tech Insider
  • Tag: វិទ្យាសាស្រ្ត