ទំព័រដើម    >    វិទ្យាសាស្ត្រ    >    តេលេស្កុបធំបំផុតលើ​លោក របស់​ប្រទេស​ចិន​មួយ​នេះ មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណាទៅ?

តេលេស្កុបធំបំផុតលើ​លោក របស់​ប្រទេស​ចិន​មួយ​នេះ មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណាទៅ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រវត្តិសង្ខេប និងការសាងសង់

តេលេស្កុបមួយនេះ មាន​ឈ្មោះ​ថា FAST ជា​ពាក្យ​កាត់​នៃ​ឃ្លា “Five-hundred-meter Aperture Spherical radio Telescope” ដែល​បក​ប្រែជាភាសាខ្មែរថា តេលេស្កុប​មាន​រាង​ស្វ៊ែរ និង​មានជម្រៅ 500 ម៉ែត្រ។ ហើយ​វាត្រូវបានចាប់ផ្តើមសាងសង់ឡើង នៅក្នុងឆ្នាំ 2011 និងសម្រេចការសាងសង់​រួច​នៅ​ក្នុង​ខែ កក្កដា ឆ្នាំ 2016 ដែលចំណាយប្រាក់អស់ 180 លានដុល្លារ ហើយក៏បានចាប់ផ្តើមសម្ពោធ Project ដំបូង​មានឈ្មោះថា First Light នៅក្នុងខែកញ្ញា ឆ្នាំ 2016 កន្លងទៅ ដែលគិតមកដល់ពេលនេះ វាមាន​អាយុ​កាលខួបមួយឆ្នាំហើយ។ FAST ត្រូវបានសាងសង់នៅលើទឹកដីតំបន់ Pingtang County ក្នុងខេត្ត Guizhou ប្រទេសចិន ដែលវាមានរូបរាងជាស្វ៊ែរ ហើយមានអង្កត់ផ្ចិត 500 ម៉ែត្រ។ ដែលទំហំប៉ុណ្ណេះ វាធំជាងតារាងបាល់ទាត់ ខ្នាតអន្តជាតិដល់ទៅ 30 ដងឯណោះ។

cover

Final 1000x150 copy

សមត្ថភាព

តេលេស្កុប FAST ត្រូវបានគេចាត់ទុកវាថា ជាត្រចៀករបស់ភពផែនដី ដែលវាមានតួនាទីសំខាន់បំផុត ក្នុងការចាប់យកសម្លេងពី ចក្រវាល ហើយនៅក្នុងឆ្នាំ 2016 ក្នុង First Light Project នោះវាបានចាប់​យក​សម្លេង​មកពីភព Pulsar តាមរយៈរលកសម្លេងអេឡិចត្រូម៉ាញ៉េទិច បានយ៉ាងច្បាស់ល្អ បើទោះ​ជា​ភព​នោះ​មានចម្ងាយដល់ 1,351 ឆ្នាំពន្លឺ (Light-Year) ដែលស្មើនឹង 1.2781e+16 គីឡូម៉ែត្រ (បញ្ចាក់៖ 1ឆ្នាំ​​ពន្លឺស្មើនឹង 9,500,000,000,000 ​គីឡូម៉ែត្រ​)។ ហើយសមត្ថភាពរបស់វា គឺមិនមែន​បាន​ចំងាយ​ប៉ុណ្ណេះ​ទេ វាអាចចាប់យក Signal បានឆ្ងាយបំផុតទៅដល់ចម្ងាយ 13,700,000,000 ឆ្នាំពន្លឺឯណោះ ដែល​អ្នកវិទ្យាសាស្ត្រ នឹងប្រើប្រាស់វាសម្រាប់រុករកភាពអាថ៌កំបាំងនៅក្នុងចក្រវាលនេះ ដូចជា Dark Matter និង Dark Energy។ ហើយជាពិសេសនោះ វាអាចនឹងរុករកឃើញនូវការកកើតដំបូងនៃ ចក្រវាល និងភពនានា និង Black Hole ដែលយើងធ្លាប់បានលឺពីមុនមក ព្រមទាំងអាចរុករកពពួក Alien បានទៀតផង។

ទស្សនាវីដេអូ ខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:33 PM, 29 September
  • ប្រភព: CCTV
  • Tag: វិទ្យាសាស្រ្ត